ខេត្ត អានយ៉ាង កំពុងជំរុញសកម្មភាពទាំងឡាយពាក់ព័ន្ធដល់ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាក្នុងវប្បធម៌និងសារមន្ទីរដើម្បីជួយប្រជាជន ភ្ញៀវទេសចរចូលមើលវត្ថុតាង ឯកសារទាំងឡាយកាន់តែងាយស្រួលថែមទៀត។ គណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ឬ អូរកែវ ខេត្ត អានយ៉ាង ក៏កសាងផែនការ អនុវត្តដំណោះស្រាយជាច្រើនយ៉ាងឆាប់រហ័សដើម្បីធ្វើបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់អគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ ឬ អូរកែវ និងទីតាំងកេរដំណែលគោលដៅសំខាន់ៗ របស់មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ
អ្នកស្រី ដាវ គីមធូ អ្នកឯកទេសការិយាល័យវិជ្ជាជីវៈនិងសារមន្ទីរគណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ខេត្ត អានយ៉ាង បញ្ចូលព័ត៌មាននិងផ្ទៀងផ្ទាត់មើលលើប្រព័ន្ធអេឡិចត្រូនិចរបស់នាយកដ្ឋានបេតិកភណ្ឌ - ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍។
ភ្ញៀវទេសចរចូលមើល ស្វែងយល់ព័ត៌មាននិងតម្លៃនៃវត្ថុបុរាណទាំងឡាយដែលត្រូវបានដាក់តាំងបង្ហាញនៅអគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ (ខេត្ត អានយ៉ាង) ដោយប្រើស្មាតហ្វូន។
ភ្ញៀវទេសចរចូលមើល ស្វែងយល់ព័ត៌មាននិងតម្លៃនៃវត្ថុបុរាណទាំងឡាយដែលត្រូវបានដាក់តាំងបង្ហាញនៅអគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ (ខេត្ត អានយ៉ាង) ដោយប្រើស្មាតហ្វូន។
ការអនុវត្តបាឋកថា ឧទ្ទេសនាមដោយប្រើប្រាស់ QR កូដនិងបច្ចេកវិទ្យា ៣D VR ៣៦០ - ទស្សនាការពិតនិម្មិត ។ល។ នៅទីតាំងកេរដំណែល ហ្កកៃធីអា មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ខេត្ត អានយ៉ាង។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។
បង ផាម វ៉ាន់ទុង ប្រធានការិយាល័យវិជ្ជាជីវៈ និងសារមន្ទីរគណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ខេត្ត អានយ៉ាង បានឲ្យដឹងថា កេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ស្ថិតនៅឃុំ អុកអែវ មានផ្ទៃក្រឡាគម្រោងការអភិរក្សសរុបប្រហែល ៤៣៣,១ ហិកតា ក្នុងនោះផ្ទៃក្រឡាតំបន់ចង្កេះភ្នំ ជើងភ្នំ បាថេរ (មណ្ឌលអា) ជិត ១៤៤ ហិកតា វាល អុកអែវ ឬ អូរកែវ (មណ្ឌលបេ) ជាង ២៨៩ ហិកតា។
លោក ង្វៀន ស៊ន់បាំង នាយករងគណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ខេត្ត អានយ៉ាង បានឲ្យដឹងថា ក្នុងដំណើរពាំនាំមណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ក្លាយជាបេតិកភណ្ឌពិភពលោក អង្គភាពកំពុងរួសរាន់អនុវត្តផែនការបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់អគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ និងទីតាំងកេរដំណែលគោលដៅសំខាន់ៗ របស់មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ក្នុងច្នាំ ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ប្រការនេះឆ្ពោះទៅរកគោលគោលដៅជួយភ្ញៀវទេសចរណ៍ភ្ជាប់និងយល់កាន់តែជ្រៅជ្រះថែមទៀតអំពីតម្លៃបេតិកភណ្ឌវប្បធម៌ អុកអែវ ឬ អូរកែវ ក្លាយជាស្ពានមេត្រីវប្បធម៌ សាយភាយតម្លៃបេតិកភណ្ឌដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករ។
កេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ជាស្លាកស្នាមសំខាន់នៃខឿនអរិយធម៌ អុកអែវ ឬ អូរកែវ ធ្លាប់រីកចម្រើនដ៏ត្រចះត្រចង់នៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង) ចាប់ពីសតវត្សទី ១ ដល់សតវត្សទី ៧។ នេះជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលផ្ដោះប្ដូរពាណិជ្ជកម្មដ៏ធំនៃអាណាចក្រនគរ ហ្វូណន កាលពីជំនាន់ដើម។
ឆ្នាំ ២០១២ កេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ ត្រូវបាននាយករដ្ឋមន្ត្រីចាត់ចំណាត់ថ្នាក់ជាកេរដំណែលជាតិពិសេស។ មូលដ្ឋានកំពុងរង់ចាំគ្រឿងសម្គាល់មួយ ជំហានសំខាន់ក្នុងដំណើរពាំនាំកេរដំណែល អុកអែវ - បាថេរ ឈោងឈានឡើងលំដាប់ពិភពលោក រួមចំណែកសាយភាយតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ដែនដី មនុស្សម្នាខេត្ត អានយ៉ាង និង វៀតណាម៕