រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung ថ្លែងមតិក្នុងពិធី (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ៨ ខែកញ្ញា ដំណោះស្រាយល្អបំផុតចំនួន ១២ ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ មានសមត្ថភាពជំរុញយ៉ាងខ្លាំងក្លានូវដំណើរការផ្លាស់ប្តូរ ឌីជីថលរបស់សហគ្រាសដែលចូលរួមក្នុងកម្មវិធី បញ្ហាប្រឈមសម្រាប់ភាពច្នៃប្រឌិតវៀតណាម ត្រូវបានមជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC) សហការជាមួយក្រុមហ៊ុន Meta Group លើកតម្កើងនៅទីក្រុងហាណូយ។ នេះជាសកម្មភាពមួយដើម្បីអនុវត្តន៍ជាក់ស្តែងនូវ “គំនិតផ្តួចផ្តើមគំនិតច្នៃប្រឌិតវៀតណាម” របស់ក្រសួងផែនការ និងវិនិយោគ។
ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ “វៀតណាមកំពុងមានគោលការណ៍រៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្លាស់ប្តូរគំរូកំណើនឆ្ពោះទៅរកការលើកកំពស់ផលិតភាព គុណភាព និងកម្លាំងប្រកួតប្រជែងដោយផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់ធនធានក្នុងប្រជាជនវៀតណាម។ ការច្នៃប្រឌិតទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការឯកភាពពីសង្គមទាំងមូល។ ខ្ញុំស្នើឱ្យសហ គមន៍ធុរកិច្ចវៀតណាមផ្តោតការយកចិត្តទុកដាក់ និងដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយល្អៗ ដែលបានប្រកាសនៅថ្ងៃនេះ។ ទាំងនេះពិតជាដំណោះស្រាយដែលបម្រើប្រជាជនវៀតណាម និងដោះស្រាយបញ្ហាជាក់ស្តែងរបស់អាជីវកម្ម និងនៅទីផ្សារវៀតណាម”។
ត្រូវបានដឹងថា ខែតុលាខាងមុខនេះ ក្រសួងផែនការ និងវិនិយោគនឹងរៀបចំពិព័រណ៍អន្តរជាតិការច្នៃប្រឌិតវៀតណាម ដោយប្រមូលផ្តុំក្រុមហ៊ុន និងអង្គភាពអាជីវកម្មបច្ចេកវិទ្យាជាតិនិងអន្តរជាតិរាប់រយក្រុមហ៊ុន ដោយមានតំណាងរាប់ម៉ឺននាក់ចូលរួមផងដែរ៕