គណៈកម្មការអន្តររដ្ឋាភិបាលស្តីពី បម្រែបម្រួលអាកាសធាតុ (IPCC) បានព្រមានថា កម្ពស់ទឹកសមុទ្រអាចកើនឡើង ០,៨ ម៉ែត្រ 
                                        អាស៊ីអាគ្នេយ៍ជាតំបន់ដែលទទួលរងការបាក់ស្រុតច្រើនបំផុត ក្នុងពិភពលោក។ នៅប្រទេសកម្ពុជា ការបាក់ស្រុតឆ្នេរសមុទ្រកើតឡើង នៅខេត្តចំនួន ៤ ដែលមានឆ្នេរសមុទ្រ។ ប្រហែល ៣៥% នៃប្រវែងឆ្នេរសមុទ្រសរុបនៅឥណ្ឌូនេស៊ី មានការបាក់ស្រុត ដោយល្បឿនជាមធ្យម ខ្ពស់ និងខ្ពស់ខ្លាំង។ តួលេខនេះគឺ ២៩% នៅក្នុងប្រទេសម៉ាឡេស៊ី ១០%នៅក្នុងប្រទេសហ្វីលីពីន និង នៅប្រទេសថៃមាន១១.១% នៃប្រវែងឆ្នេរសមុទ្រនៃឈូងសមុទ្រថៃ ត្រូវបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ។
ផ្លូវផ្ទៃក្នុងឆ្នេរសមុទ្រនៃឆ្នេរសមុទ្រ ភូធួន (Phu Thuan) (ខេត្ត ធឿ ធៀនហ្វេ (Thua Thien Hue) រងការខូចខាតដោយសាររលកសមុទ្រ។ រូបថត៖ ទឿង វី - VNA 
ទន្ទឹមនឹងនោះ ស្ថាប័នមានសមត្ថកិច្ចថៃបានទទួលស្គាល់ថា ការបាក់ស្រុតឆ្នេរសមុទ្រគឺជាមូលហេតុផ្ទាល់នៃការបំផ្លាញបរិស្ថានក្នុងប្រទេស។ តាមស្ថិតិបង្ហាញថា ប្រវែងឆ្នេរសមុទ្រសរុប ៨៣០ គីឡូម៉ែត្រ កំពុងត្រូវបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ ប្រហែល ២៧% នៃប្រវែងឆ្នេរសមុទ្រសរុបរបស់ប្រទេសនេះ។ ស្ថានភាពបាក់ស្រុតឆ្នេរសមុទ្រក្នុងប្រទេសថៃ បានគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ រួមមានតំបន់ព្រៃលិចទឹកប្រៃឆ្នេរសមុទ្រ ផ្កាថ្ម...
ចាប់ពីទស្សវត្សរ៍ ១៩៨០ នៃសតវត្សមុន ព្រះមហាក្សត្រ Bhumibol និងព្រះមហាក្សត្រិយានី បានជួយបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍភូមិន្ទ នៅតំបន់ Cha-am ខេត្ត Phetchaburi ដោយអនុវត្តគម្រោងជាច្រើន ដូចជា សាងសង់អាងស្តុកទឹក ទំនប់នៅលើភ្នំ ដាំដើមឈើ... ក្រោយមក យុទ្ធនាការមួយសម្រាប់ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកប្រៃរបស់ប្រទេសថៃ ត្រូវបានអនុវត្ត ដើម្បីអំពាវនាវដល់ប្រជាជនទាំងអស់ នៅទូទាំងប្រទេសនេះឱ្យចូលរួមដាំព្រៃលិចទឹកប្រៃ។ ពួកគេបានដាំដើមកោងកាង នៅតាមបណ្តោយបង្គោលឫស្សី ដែលរក្សារដី ប្រឆាំងនឹងរលកសមុទ្រវាយចូលបណ្តាលការបាក់ស្រុត។
កម្មករជួសជុលកន្លែងបែកបាក់នៃទំនប់ ក្នុង គម្រោងទំនប់ទឹកទប់ស្កាត់នឹងការបាក់ស្រុតឆ្នេរ យ៉ហាយ -  កឿវៀត (Gio Hai - Cua Viet) ខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ង្វៀនលីញ -VNA 
ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ ប្រទេសវៀតណាមបានកត់ត្រាអំពី កម្រិត និងក្របខណ្ឌនៃការបាក់ស្រុតឆ្នេរសមុទ្រកាន់តែកើនឡើង។ ឆ្នេរសមុទ្រតែងជាតំបន់ ដែលនាំមកនូវតម្លៃសេដ្ឋកិច្ច និងទេសភាព ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារឆ្នេរសមុទ្រ ដូច្នេះបណ្តាការខូចខាតនៃការបាក់ស្រុតគឺធ្ងន់ធ្ងរណាស់ ហើយមាននិន្នាការកើនឡើងយ៉ាងខ្លាំង តាមពេលវេលា។ ដើម្បីទប់ទល់នឹងការបាក់ស្រុតឆ្នេរ និងការពារឆ្នេរសមុទ្រ តំបន់មួយចំនួន អនុវត្តក្រុមដំណោះស្រាយមួយក្នុងចំណោមក្រុមដំណោះស្រាយទាំងពីរគឺ ក្រុមមួយគឺដំណោះស្រាយសំណង់ និងក្រុមមួយទៀតគឺដំណោះស្រាយឥតសំណង់។
នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ប្រជាជនក្នុងតំបន់ កំពុងត្រូវបានបង្ខំឱ្យបន្សាំខ្លួនទៅនឹងផលប៉ះពាល់គួរឱ្យព្រួយបារម្ភ នៃបម្រែបម្រួលអាកាសធាតុ។ ដោយមានការជួយគាំទ្រពីមូលនិធិបន្សាំខ្លួនទៅនឹងអាកាសធាតុរបស់កម្មវិធិអភិវឌ្ឍ នៃអង្គការសហប្រជាជាតិ  (AFCIA) សហគមន៍កំពុងបោះជំហានយ៉ាងសំខាន់ ដើម្បីបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព។
ទំនប់ទល់រលក បានបង្កើតតំបន់ដាំព្រៃឈើការពារ កំណាត់ទំនប់ទឹកសមុទ្រចំណុះស្រុក ហនដឹត (Hon Dat) (ខេត្ត គៀនយ៉ាង (Kien Giang) ។ រូបថត៖ លេហ៊ុយហាយ – VNA 
ការលើកឡើងពីតម្លៃដើមឫស្សី ក្នុងការការពារព្រៃ ដោយការទប់ស្កាត់សំណឹក និងស្តារដីដែលខូចខាត។ លោក Perino(មេដឹកនាំកុលសម្ព័ន្ធ Jemuel ប្រទេសហ្វីលីពីន) បាននិយាយថា គម្រោងនេះបានដាក់ចេញគោលដៅអំពីការដាំប្រព័ន្ធរុក្ខជាតិមានទំហំ ២០ ហិកតា នៅតាមដងទន្លេ Pulangi ។ លើសពីនេះ ដើមឫស្សីក៏បានសហគមន៍ពេញនិយម សម្រាប់ការកសាងផ្ទះ ដែលធន់នឹងខ្យល់ព្យុះ និងទឹកជំនន់។
សំណឹកឆ្នេរសមុទ្រគឺជាបញ្ហាស្មុគស្មាញ ដែលផ្លាស់ប្តូរទៅតាមកាលអាកាស។ ផលវិបាកនៃបាតុភូតនេះចំពោះបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចគឺមិនអាចប៉ានស្មានជាមុនបានឡើយ ដូច្នេះហើយ ការដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវអនុវត្តបណ្តាដំណោះស្រាយ ដើម្បីប្រឆាំងនឹងការបាក់ស្រុតឆ្នេរសមុទ្រ និងការពារឆ្នេរសមុទ្រនោះ ពិតជាកិច្ចការចាំបាច់បំផុត៕
អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង