នៅថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុង កឹនថើ (Can Tho) វិទ្យាស្ថាននយោបាយ នៃតំបន់ទី ៤ បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រមួយ ស្តីពី “ដំណោះស្រាយសម្រាប់ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីរបកកំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ នៅក្នុងខេត្ត និងទីក្រុងនៃតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long)”។
ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ទីក្រុងកឹនថើ (Can
Tho) បានដាក់ចេញគោលបំណងឱ្យបំពេញនីតិវិធីរដ្ឋបាល តាមអ៊ីនធឺណិត 100% ។ រូបថត៖ VNA
សិក្ខាសាលានេះបានទាក់ទាញអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ មន្ត្រី កម្មាភិបាល ទីភ្នាក់ងារ និងនាយកដ្ឋានមួយចំនួនធំមកពីខេត្ត និងទីក្រុងនៃតំបន់ដីសណ្តទន្លេគឺវឡុង និងខេត្ត និងទីក្រុងមួយចំនួន ក្នុងតំបន់អាគ្នេយ៍។
ទោះជាយ៉ាងណាក៏ដោយ តំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long) ក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ ការឈ្លានពានទឹកប្រៃ ការស្រុតដី ការថយចុះធនធានទឹក កម្រិតនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតវិទ្យាមានកម្រិត និងដំណើរការធ្វើបរិវត្តកម្មឌីជីថល បានវិវឌ្ឍន៍មិនស្មើគ្នា។
តំបន់ដីសណ្តទន្លេ គឺវឡុង គឺជាតំបន់ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ជាពិសេសសម្រាប់សេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខរបស់ប្រទេស។
ការអនុវត្តដំណោះស្រាយដ៏លេចធ្លោស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ស្របតាមសេចក្តីសម្រេចលេខ 57-NQ/TW នឹងក្លាយជា "កូនសោរ" ក្នុងការជួយតំបន់ដីសណ្តទន្លេ គឺវឡុង (Cuu Long) ឱ្យយកឈ្នះលើបញ្ហាប្រឈម បញ្ចេញសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន និងឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាព។
ខ្លឹមសារនៃបទបង្ហាញនានា និងការពិភាក្សានៅក្នុងសិក្ខាសាលានេះ គឺមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការធ្វើឱ្យមានលក្ខណៈជាក់ស្តែង និងការកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដើម្បីតំបន់ដីសណ្តទន្លេគឺវឡុង អនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ប្រកបដោយប្រសិទ្ធភាព។
ការអនុវត្តសេចក្តីសម្រេចលេខ 57 របស់ការិយាល័យនយោបាយស្តីពី "ការអភិវឌ្ឍដ៏លេចធ្លោក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ច្នៃប្រឌិត និងការធ្វើបរិវត្តកម្មឌីជីថលជាតិ" នៅក្នុងតំបន់ដីសណ្តទន្លេគឺវឡុង តម្រូវឱ្យមានដំណោះស្រាយជាក់លាក់ ព្រមៗ គ្នា និងសមស្រប នឹងលក្ខណៈរបស់តំបន់។
ទីក្រុងកឹនថើ (Can Tho) ធានាថា នឹងចំណាយថវិកាយ៉ាងហោចណាស់ 1% សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបថត៖ VNA
យើងមិនអាចអនុវត្តគំរូពីប្រទេស ឬតំបន់ផ្សេងទៀតដោយរឹងរួស។ ផ្ទុយទៅវិញ យើងតម្រូវឱ្យមានការស្រាវជ្រាវ ការពិគ្រោះយោបល់ និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិត បត់បែនបាន និងមានប្រសិទ្ធភាព។ ត្រូវមានការស្រាវជ្រាវ និងការវាយតម្លៃអំពី ស្ថានភាពបច្ចុប្បន្ន សក្តានុពល គុណសម្បត្តិ ក៏ដូចជាការលំបាក និងឧបសគ្គនៃតំបន់នីមួយៗ នៅក្នុងតំបន់ ក្នុងអំឡុងពេលអនុវត្តសេចក្តីសម្រេចនេះ។
ក្នុងពេលជាមួយគ្នានេះ នេះគឺជាលក្ខខណ្ឌចម្បងដើម្បីប្រែក្លាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យទៅជាកម្លាំងផ្ទៃក្នុង ជំរុញកំណើនឆាប់រហ័ស និងប្រកបដោយចីរភាព ជាពិសេសក្នុងបរិបទ ដែលតំបន់ដីសណ្ដទន្លេគឺវឡុង (Cuu Long) រួមជាមួយទូទាំងប្រទេស ទើបតែបានអនុវត្តបដិវត្តន៍បង្រួមរចនាសម្ព័ន្ធ ប្រព័ន្ធនយោបាយ ការច្របាច់បញ្ចូលគ្នារដ្ឋបាលរវាងមូលដ្ឋាននានា និងកំពុងចាប់ផ្តើមដំណើរការប្រព័ន្ធអាជ្ញាធរកម្រិត ២ ថ្នាក់។
ផ្តោតលើការវាយតម្លៃពីស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាននីមួយៗលើគ្រប់ជ្រុងជ្រោយ រួមមាន៖ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបិរវត្តកម្មឌីជីថល នៅក្នុងសកម្មភាពរបស់អាជ្ញាធរ គ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាល
សហគ្រាស ម្ចាស់ផលិតកម្ម, អាជីវកម្ម, ពាណិជ្ជកម្ម និងស្រទាប់ប្រជាជនផ្សេងៗក្នុងតំបន់។
ការអនុវត្តសមិទ្ធផលជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្ម ឧស្សាហកម្ម
សេវាកម្ម និងពាណិជ្ជកម្ម ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; ការវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងធនធានមនុស្សឌីជីថល...
ការស្នើនូវដំណោះស្រាយជាព្រមៗ គ្នា និងអាចធ្វើទៅបាន ទាក់ទងនឹង៖ ការកែលម្អគុណភាពធនធានមនុស្សឌីជីថល ការធ្វើឱ្យយន្តការគោលនយោបាយល្អឥតខ្ចោះ ដើម្បីលើកទឹកចិត្តអាជីវកម្មឱ្យវិនិយោគលើនវានុវត្តន៍; ការសាកល្បង និងពង្រីកគំរូកសិកម្មឆ្លាតវៃ ទីក្រុងឆ្លាតវៃ និងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍។
ខ្លឹមសារនៃបទបង្ហាញនានា និងការពិភាក្សា ក្នុងសិក្ខាសាលានេះ គឺមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការធ្វើឱ្យមានលក្ខណៈជាក់ស្តែង និងការកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដើម្បីតំបន់ការអនុវត្ត និងកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់មួយ សម្រាប់តំបន់ដីសណ្តទន្លេគឺវឡុង ដើម្បីអនុវត្តសេចក្តីសម្រេចនេះប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះ រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ប្រទេសជាតិនៅក្នុងយុគសម័យថ្មី៕