ព័ត៌មាន ដំណើរទស្សនកិច្ចទៅកាន់ចិន របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បង្ហាញពីអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស 15/04/2026 កាលពីថ្ងៃទី ១៤ ខែមេសា លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអញ្ជើញទៅកាន់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងនាមជាប្រមុខរដ្ឋ ដោយផ្ដល់សញ្ញាពីអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងប៉េកាំង លោក Yin Li ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង។ (រូបថត៖ TTXVN)យោងតាមអ្នកសង្កេតការណ៍ តួនាទីភូមិសាស្ត្រនយោបាយរបស់វៀតណាមកំពុងចាប់ផ្តើមផ្លាស់ប្តូរ។ វៀតណាមកំពុងឆ្ពោះទៅរកគោលដៅស្នូលចំនួន២៖ ការរក្សាកំណើនសេដ្ឋកិច្ច និងការពង្រឹងការពារជាតិ និងសន្តិសុខ។ លោក Le Hong Hiep អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកសម្របសម្រួលកម្មវិធីស្រាវជ្រាវវៀតណាមនៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់សិង្ហបុរី បានធ្វើអត្ថាធិប្បាយថា វៀតណាមអាចដើរតួនាទីកាន់តែសកម្ម នាពេលអនាគត ប្រសិនបើរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងមានធនធានបន្ថែមទៀត។ដោយចែករំលែកទស្សនៈនេះ លោក Lye Liang Fook អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ ISEAS-Yusof Ishak បានចាត់ទុកថា នៅចំពោះមុខបញ្ហាប្រឈមសកល វៀតណាមគួរតែស្វែងរកឱកាសទីផ្សារថ្មី និងសហការជាមួយដៃគូសំខាន់ៗ ដើម្បីបន្តរីកចម្រើននិងរក្សាស្ថិរភាព។យោងតាមមជ្ឈដ្ឋានអ្នកវិភាគនៅសិង្ហបុរី ការចូលរួមយ៉ាងទូលំទូលាយរបស់វៀតណាមក្នុងសកម្មភាពសកលនឹងពង្រឹងរូបភាពរបស់ប្រទេស និងបង្ហាញពីការត្រៀមខ្លួនជាស្រេចរួមចំណែកជាយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ។ ឧទាហរណ៍ដ៏សំខាន់មួយគឺការចូលរួមរបស់វៀតណាមនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទ្វីបអាហ្វ្រិកក្នុងទសវត្សរ៍កន្លងមក ដែលបង្ហាញថា វៀតណាមត្រៀមខ្លួនជាស្រេចទទួលយកការទទួលខុសត្រូវសកលដ៏ធំជាងមុន៕

កាលពីថ្ងៃទី ១៤ ខែមេសា លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអញ្ជើញទៅកាន់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងនាមជាប្រមុខរដ្ឋ ដោយផ្ដល់សញ្ញាពីអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងប៉េកាំង លោក Yin Li ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង។ (រូបថត៖ TTXVN)យោងតាមអ្នកសង្កេតការណ៍ តួនាទីភូមិសាស្ត្រនយោបាយរបស់វៀតណាមកំពុងចាប់ផ្តើមផ្លាស់ប្តូរ។ វៀតណាមកំពុងឆ្ពោះទៅរកគោលដៅស្នូលចំនួន២៖ ការរក្សាកំណើនសេដ្ឋកិច្ច និងការពង្រឹងការពារជាតិ និងសន្តិសុខ។ លោក Le Hong Hiep អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកសម្របសម្រួលកម្មវិធីស្រាវជ្រាវវៀតណាមនៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់សិង្ហបុរី បានធ្វើអត្ថាធិប្បាយថា វៀតណាមអាចដើរតួនាទីកាន់តែសកម្ម នាពេលអនាគត ប្រសិនបើរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងមានធនធានបន្ថែមទៀត។ដោយចែករំលែកទស្សនៈនេះ លោក Lye Liang Fook អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ ISEAS-Yusof Ishak បានចាត់ទុកថា នៅចំពោះមុខបញ្ហាប្រឈមសកល វៀតណាមគួរតែស្វែងរកឱកាសទីផ្សារថ្មី និងសហការជាមួយដៃគូសំខាន់ៗ ដើម្បីបន្តរីកចម្រើននិងរក្សាស្ថិរភាព។យោងតាមមជ្ឈដ្ឋានអ្នកវិភាគនៅសិង្ហបុរី ការចូលរួមយ៉ាងទូលំទូលាយរបស់វៀតណាមក្នុងសកម្មភាពសកលនឹងពង្រឹងរូបភាពរបស់ប្រទេស និងបង្ហាញពីការត្រៀមខ្លួនជាស្រេចរួមចំណែកជាយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ។ ឧទាហរណ៍ដ៏សំខាន់មួយគឺការចូលរួមរបស់វៀតណាមនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទ្វីបអាហ្វ្រិកក្នុងទសវត្សរ៍កន្លងមក ដែលបង្ហាញថា វៀតណាមត្រៀមខ្លួនជាស្រេចទទួលយកការទទួលខុសត្រូវសកលដ៏ធំជាងមុន៕