“យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ឆ្ពោះទៅអបអរសាទោខួបលើកទី៨០ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី។
“យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ឆ្ពោះទៅអបអរសាទរខួបលើកទី៨០ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧) បង្ហាញការដឹងគុណរបស់ប្រជាជនវៀតណាម ចំពោះអ្នកបានពលីជីវិតដើម្បីឯករាជ្យជាតិ និងនាំមកនូវក្តីសង្ឃឹមជូនក្រុមគ្រួសារបានជួបជុំជាមួយសាច់ញាតិជាទីស្រលាញ់បន្ទាប់ពីរយៈពេលរង់ចាំជាច្រើនឆ្នាំ។នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ គណៈកម្មាធិការដឹកនាំការស្វែងរក ប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការដឹកនាំលេខ
៥១៥) ទីក្រុងបានដាក់ពង្រាយការងារត្រួតពិនិត្យ និងស្វែងរកផ្នូរកប់យុទ្ធជនពលី
នៅឧទ្យានវប្បធម៌ ឡេធីរៀង (Le Thi Rieng) សង្កាត់ ហ័រហ៊ឹង (Hoa Hung) (ពីមុនគឺទីបញ្ចុះសពដូថាញ់ (Do Thanh))។ រូបថត៖ សួនឃូ - VNA
សង្គ្រាមបានបញ្ចប់ជាយូរមកហើយ ប៉ុន្តែការឈឺចាប់នៅតែបន្សល់ទុក។ កូនប្រុសស្រីឆ្នើមរបស់ប្រទេសជាតិជិត ១,២ លាននាក់បានពលីជីវិតក្នុងការតស៊ូ ដើម្បីសេរីភាព ឯករាជ្យ និងការបង្រួបបង្រួមប្រទេសជាតិ។ រហូតមកដល់បច្ចុប្បន្ន មានអដ្ឋិធាតុយុទ្ធជនពលីប្រហែល ១៧៥.០០០នាក់ មិនទាន់រកឃើញ។ អដ្ឋិធាតុយុទ្ធជនដែលពលីប្រហែល ៣០០.០០០ នាក់ ត្រូវបានរកឃើញ និងប្រមូល ប៉ុន្តែនៅតែមិនទាន់កំណត់អត្តសញ្ញាណ។ កាលណាពេលវេលាកន្លងផុតទៅ ភាពលំបាក ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី នឹងកើនឡើង យ៉ាងខ្លាំង។
បញ្ជាការដ្ឋានយោធាខេត្តទៀនក្វាង (Tuyen Quang) ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅចំណុច A៥ (ភូមិយ៉ាងណាម (Giang Nam) រួមជាមួយវត្ថុតំណាងពាក់ព័ន្ធជាច្រើន។ រូបថត៖ ហ័ងហៀវ - VNA
បញ្ជាការដ្ឋានយោធាខេត្តទៀនក្វាង (Tuyen Quang) បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី នៅ ចំណុចខ្ពស់លេខ ៦៨៥ (ភូមិណាំង៉ាត់ (Nam Ngat))។ រូបថត៖ ហ័ងហៀវ - VNA
ក្នុងបរិបទបន្ទាន់នោះ យុទ្ធនាការក្នុងរយៈពេល ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ការប្រមូល និង កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧) ត្រូវបានបំផុសក្នុងទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមក ដោយមានការចូលរួមពីក្រុមប្រមូលអដ្ឋិធាតុជាច្រើន ទាំងក្នុងប្រទេស និងនៅប្រទេសជិតឡាវ និងកម្ពុជា។
បន្ទាប់ពីរយៈពេល ៤ខែ អនុវត្តយុទ្ធនាការ ៥០០ ថ្ងៃយប់ កម្លាំងសមត្ថកិច្ចបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីជិត ១.៤០០ នាក់ រួមទាំងអដ្ឋិធាតុត្រូវបានរកឃើញនៅក្នុងប្រទេស និងនៅប្រទេសឡាវ និងកម្ពុជា។ ជាពិសេស ការរកឃើញផ្នូរធំមួយ នៅឧទ្យាន ឡេធីរៀង (Le Thi Rieng) (ទីក្រុងហូជីមិញ) ដែលមានអដ្ឋិធាតុចំនួន ៦៩ នាក់ និងវត្ថុតំណាងជាច្រើន កំពុងបន្តការផ្ទៀងផ្ទាត់ និងធ្វើតេស្ត ដើម្បីកំណត់អត្តសញ្ញាណ។ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង (Le Minh Hung) បានចូលរួមក្នុងពិធីបើកការស្វែងរក និងប្រមូលអដ្ឋិធាតុ យុទ្ធជនពលីនៅឧទ្យាន ឡេធីរៀង (Le Thi Rieng) ទីក្រុង ហូជីមិញ ។ រូបថត៖ ឌឿងយ៉ាង - VNA
រួមជាមួយនឹងការងារស្វែងរក ការយកសំណាក ADN
សម្រាប់កំណត់អត្តសញ្ញាណយុទ្ធជនពលី បន្តត្រូវបានជំរុញខ្លាំង។ រហូតមកដល់បច្ចុប្បន្ន អង្គភាពនានាបានប្រមូលនិងយកសំណាកអដ្ឋិធាតុពីផ្នូររបស់យុទ្ធជនពលីចំនួន ៥២.
៧១៧ នាក់ ក្នុងនោះផ្នូរចំនួន ៣៧.៥១៣ នាក់ ឆ្លើយតបនឹងលក្ខណៈសម្រាប់ការយកសំណាក ស្មើនឹង ៧១,១៦% ខណៈផ្នូរចំនួន ១៥.២០៤ មិនបានឆ្លើយតបនឹងលក្ខណៈសម្រាប់ការយកសំណាក។ ចំពោះសាច់ញាតិរបស់យុទ្ធជនពលី ដែលបានយកសំណាកជីវសាស្រ្តចំនួន ៩៣.
៤៦៤ ក្នុងនោះសំណាកចំនួន ៥៣.០៣៦ ត្រូវបានវិភាគ និងធ្វើសមកាលកម្មទៅក្នុងទិន្នន័យ ADN រួចរាល់។ ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ១៥៩នាក់នៅខេត្តតៃនិញ (Tay Ninh)។ រូបថត៖ មិញភូ - VNA
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង (Le Minh Hung) បានចូលរួមក្នុងពិធីបើកការស្វែងរក និងប្រមូលអដ្ឋិធាតុ យុទ្ធជនពលីនៅឧទ្យាន ឡេធីរៀង (Le Thi Rieng) ទីក្រុង ហូជីមិញ ។ រូបថត៖ ឌឿងយ៉ាង - VNA
ខេត្តក្វាងទ្រី (Quang Tri) បានសម្របសម្រួលជាមួយ ខេត្ត Savannakhet និងខេត្ត Khammuane (ឡាវ) ដើម្បីរៀបចំពិធីប្រគល់ និងទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២៨នាក់ ដែលបានពលីជីវិតនៅប្រទេសឡាវ។ រូបថត៖ VNA
អាជ្ញាធរមូលដ្ឋានក៏បានផ្ទេរសំណាកអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៥.
៧២៩ នាក់ សម្រាប់ការរក្សាទុក។ ក្នុងនោះ វិទ្យាស្ថានកោសល្យវិច្ច័យយោធា បានទទួលសំណាកចំនួន ៩.
០៨៧ ពី ១៥ ក្នុងចំណោម ១៧ ខេត្តក្រុង និងបានត្រួតពិនិត្យលើសំណាកចំនួន ១២៤។ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅឧទ្យានវប្បធម៌ឡេធីរៀង (Le Thi Rieng) ទីក្រុង ហូជីមិញ សមាគមពុទ្ធសាសនាវៀតណាមនៃទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី និងជនរួមជាតិស្នេហាជាតិ ដែលបានពលីជីវិតក្នុងយុទ្ធនាការដូវផ្ការី
ឆ្នាំ១៩៦៨ ត្រូវបានបញ្ចុះនៅទីបញ្ចុះសពដូថាញ់ (Do Thanh)។ រូបថត៖ សួនឃូ – VNA
នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីបញ្ចុះសពយុទ្ធជនពលីភ្នំ ៨២ (ឃុំតឹនបៀន (Tay Bien) ខេត្តតៃនិញ (Tay Ninh)) គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន
១៥៩ នាក់។ រូបថត៖ មិញភូ – VNA
ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅឧទ្យានវប្បធម៌ឡេធីរៀង (Le Thi Rieng) ទីក្រុងហូជីមិញ។ រូបថត៖ សួនឃូ- VNA
ក្នុងឱកាសរំលឹកខួបលើកទី៧៩ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦) យុទ្ធជនជាច្រើននៅទូទាំងប្រទេសបានមកកាន់ទីបញ្ចុះសពយុទ្ធជនពលីជាតិ
វីស៊្វៀន (Vi Xuyen) (ខេត្ត ទៀនក្វាង (Tuyen Quang)) ដើម្បីអុជធូប និងជូនផ្កា ដើម្បីគោរពវិញ្ញាណក្ខនយុទ្ធជនពលីជីវិត។ រូបថត៖ មិញតាម- VNA
យុទ្ធនាការ ៥០០ ថ្ងៃយប់ គឺជាការបង្ហាញដ៏រស់រវើកបំផុតនៃគោលការណ៍ "ផឹកទឹកនឹងដល់ប្រភព" ហើយពិតជាបានប៉ះពាល់ដល់អារម្មណ៍ជ្រាលជ្រៅបំផុតនៃប្រជាជនវៀតណាម។ ដោយសារតែអដ្ឋិធាតុនីមួយៗ ដែលបាននាំយកមកវិញ និងរាល់ឈ្មោះនីមួយៗដែលត្រូវបានឆ្លាក់នៅលើផ្ទាំងថ្មចារឹក គឺជាការកាត់បន្ថយនូវការឈឺចាប់ និងការទន្ទឹងរង់ចាំយ៉ាងខ្លោចផ្សារបស់គ្រួសារមួយ ហើយក៏ដូចជារបួសសង្គ្រាមមួយត្រូវបានផ្សះផ្សារដែរ៕
អត្ថបទ៖ ថាញ់ហ័រ - រូបថត៖ VNP VNA