លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង រួមជាមួយប្រធានគណៈប្រតិភូរបស់ឡាវ កម្ពុជា ថៃ មីយ៉ាន់ម៉ា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យ៉ុង ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូង។ រូបថត៖ VNA
នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានឲ្យដឹងថា វៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងប្រទេសមេគង្គនានា ដើម្បីបង្កើនការតភ្ជាប់អាជីវកម្ម រៀបចំវេទិកាសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូងលើកដំបូង ហើយបង្កើនការយល់ដឹងអំពីធនធានទឹក ព្រមទាំងសង្កត់ធ្ងន់ថា ភាពជាដៃគូនេះ គួរតែជួយប្រទេសជាសមាជិកពង្រឹងភាពខ្លួនទីពឹងខ្លួន និងស្ថាបនាកម្លាំងចលករថ្មីសម្រាប់កំណើន៖
“កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង គួរតែដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍នៅក្នុងអនុតំបន់។ កូរ៉េខាងត្បូង ផ្តល់អាទិភាពដល់ការអនុវត្តគំនិតផ្តួចផ្តើមភាពជាដៃគូបញ្ញាសិប្បនិម្មិត (AI) អាស៊ាន-កូរ៉េខាងត្បូង នៅក្នុងអនុតំបន់មេគង្គ ដោយផ្តោតលើភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹក និងកសិកម្មឆ្លាតវៃ។ លើសពីនេះ កិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត គួរតែក្លាយជាអាទិភាពថ្មីមួយ។ ដោយផ្អែកលើគម្រោង Creative4Mekong យើងប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសនានា ក្នុងការកសាងកម្មវិធីសហប្រតិបត្តិការ ដើម្បីបង្កើនសមត្ថភាពឌីជីថលរបស់សហគ្រាសធុនតូច និងមធ្យម (SME) ក៏ដូចជាសមាគមនានាក្នុងឧស្សាហកម្មច្នៃប្រឌិតផងដែរ”៕