ទេសចរណ៍

ដាស់សក្តានុពលទេសចរណ៍សហគមន៍ផ្តើមពីអត្តសញ្ញាណវប្បធម៌ជនជាតិ នុង

មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។

ដោយមានផ្ទះបុរាណទាំងឡាយ ការរស់នៅផ្នែកវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ នុង នៅតែបានថែរក្សាល្អដូច​ដើមដដែល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន អ្នកស្រាវជ្រាវ និងសហគ្រាសទាំងឡាយ បាក់ហ្វា ត្រូវបានគេ​រំពឹងថា នឹង​ក្លាយជាចំណុចលេចធ្លោថ្មីក្នុងការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងអេកូឡូស៊ីនៅក្នុងខេត្ត។

ផ្ទះបុរាណចំនួន ១៧ ខ្នងនៅកណ្តាលភូមិ បាក់ហ្វា ខេត្ត បាក់និញ។
របរត្បាញសំពត់សង្កិមដោយដៃគឺជាលក្ខណៈវប្បធម៌មួយរបស់អ្នកភូមិ បាក់ហ្វា ខេត្ត បាក់និញ។
ផ្ទះប្រពៃណីដែលមានជញ្ជាំងធ្វើពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលរបស់ជនជាតិ នុង ក្នុងភូមិ បាក់ហ្វា ខេត្ត បាក់និញ ត្រូវបានរក្សាល្អដូចដើម។

ភូមិ បាក់ហ្វា ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានតួយ៉ាងរបស់ឃុំ តឹនសឺន កន្លែង​សហគមន៍ជនជាតិ នុង រស់នៅជាយូរណាស់មកហើយ នៅរក្សាទំនៀមទម្លាប់ និងលម្ហកន្លែងរស់នៅដិតដោយស្លាកស្នាមប្រពៃណី។ បច្ចុប្បន្នភូមិនិគមទាំងមូលមានប្រជាជនចំនួន ១៦០ ក្រុមគ្រួសារ ក្នុងនោះបរិវេណផ្ទះបុរាណមាន​ប្រហែល ១៧ ក្រុមគ្រួសារត្រូវបានគ្រោងទុកជាស្នូលអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ នោះគឺផ្ទះប្រពៃណីទាំងឡាយដែល​មាន​ជញ្ជាំងសង់ពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលតាមលក្ខណៈពិសេសដាច់ដោយឡែករបស់​បងប្អូនជនជាតិ នុង ត្រូវបានថែរក្សាយ៉ាងល្អមាំទាំ ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងលម្ហប្រជុំជីវភាពគ្រួសារ និងផលិតកម្មកសិកម្ម។

ប្រជាជនរស់នៅក្នុងបរិវេណផ្ទះបុរាណនៅក្នុងភូមិ បាក់ហ្វា នៅតែរក្សាការស្លៀកពាក់តាមប្រពៃណីក្នុងជីវភាពប្រចាំថ្ងៃ។
លឹបសិល្បៈប្រជាប្រិយ ជាពិសេសក្លឹបបទចម្រៀងប្រជាប្រិយជនជាតិ នុង ត្រូវបានថែរក្សាជាប្រចាំ ក្លាយជាចំណុចលេចធ្លោយ៉ាងសំខាន់ក្នុងការឧទ្ទេសនាមវប្បធម៌ក្នុងស្រុក។
ផ្លែពុទ្រាគឺជាភោគផលរបស់មូលដ្ឋានពាំនាំប្រាក់ចំណូលបន្ថែមសម្រាប់បងប្អូនជនជាតិនៅទីនេះផងដែរ។

គួរឲ្យចាប់អារម្មណ៍នោះ មានប្រជាជនជាច្រើនក្រុមគ្រួសារនៅតែបន្តផ្នត់ត់ំនិតរស់នៅតាមប្រពៃណី ស្លៀក​សម្លៀក​បំពាក់ជនជាតិប្រចាំថ្ងៃ ត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរអញ្ជើញមកកម្សន្ត។ ក្លឹបសិល្បៈ​ប្រជាប្រិយ ជាពិសេសគឺបទចម្រៀងប្រជាប្រិយជនជាតិ នុង បានថែរក្សាប្រចាំ ហើយក្លាយជាចំណុច​សំខាន់ក្នុង​ការ​ឧទ្ទេសនាមវប្បធម៌អន្តោគ្រាម។

អភិវឌ្ឍន៍ទេសចរណ៍មិនត្រឹមតែនាំមកប្រភពប្រាក់ចំណូលថ្មីប៉ុននោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ជីវភាព​ខាងស្មារតី និងមោទនភាពវប្បធម៌របស់ជនជាតិ នុង នៅ បាក់ហ្វា ទៀតផង។ ប្រសិនបើបានវិនិយោគឲ្យបានដិតដល់ និងអភិវឌ្ឍប្រកបដោយចីរភាពនោះ បាក់ហ្វា អាចក្លាយជាគំរូលេចធ្លោអំពីទេសចរណ៍សហគមន៍ដែល​ផ្សារភ្ជាប់ជាមួយ​នឹងការអភិរក្សវប្បធម៌ជនជាតិទាំងស្រុង រួមចំណែកយ៉ាងវិជ្ជមានដល់ផ្ទាំងគំនូរទេសចរណ៍របស់ខេត្តនា​ពេលខាងមុខ៕


top