ញាំផ្កាជើងគោ" នៅតែបានបងប្អូនជនជាតិថៃ (Thai) ក្នុងខេត្តឌៀនបៀន (Dien Bien)រក្សាយ៉ាងខ្ជាប់ខ្ជួនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ឆ្លងកាត់ជាច្រើនជំនាន់មកហើយ "ញាំផ្កាជើងគោ" នៅតែបានបងប្អូនជនជាតិថៃ (Thai) ក្នុងខេត្តឌៀនបៀន (Dien Bien) រក្សាយ៉ាងខ្ជាប់ខ្ជួនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ មុខម្ហូបដ៏សាមញ្ញនេះ មិនត្រឹមតែមានវត្តមាន ក្នុងពេលអាហារគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋានជាច្រើន ហើយក្លាយជាមុខម្ហូបពិសេសតំណាងឱ្យម្ហូបអាហារនៅតំបន់ភាគពាយព្យ ដែលទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ។
ផ្កាជើងគោមិនត្រឹមតែសម្រាប់ការគយគន់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ថែរក្សា និងការចងចាំ តាមរយៈរសជាតិផ្អែម និងឈ្ងុយឆ្ងាញ់ ក្នុងញាំផ្កាជើងគោ ចម្រុះពណ៌ផងដែរ។
ជាយូរមកហើយ ផ្កាជើងគោគឺជានិមិត្តរូបនៃតំបន់ព្រៃភ្នំឌៀនបៀន ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពវប្បធម៌ ស្មារតីរបស់ប្រជាជននៅទីនេះ។ រៀងរាល់រដូវផ្កាជើងគោរីកស្គុះស្កាយ តាមភូមិស្រុកនានា តែងឃើញរូបភាពប្រជាជននាំគ្នាស្ពាយកញ្ច្រែងទៅបេះផ្កា ដើម្បីយកធ្វើម្ហូបអាហារផង និងយកទៅលក់នៅទីផ្សារ ដើម្បីបន្ថែមប្រាក់ចំណូលផង។
នៅពេលដែលផ្កាជើងគោរីកស្គុះស្គាយនៅខេត្ត ឌៀនបៀន (Dien
Bien) ក៏ជាពេលវេលា ដែលញាំផ្កាជើងគោជាមួយទំពាំងឬស្សីព្រៃ
បានលើកកម្កើង។
យោងតាមសម្តីរបស់លោកស្រី ក្វាង ធិហ៊ីញ (Quang Thi Hinh) ជនជាតិថៃម្នាក់ រស់នៅភូមិ តែនB (Ten B) សង្កាត់ មឿងថាញ់ (Muong Thanh)(ខេត្ត ឌៀនបៀន) បានឱ្យដឹងថា បន្ទាប់ពីបេះផ្កាជើងគោមក យើងបែងចែកជាថង់តូចៗ ដើម្បីយកទៅលក់។ ពីប្រភេទផ្កាដ៏សាមញ្ញនេះ ប្រជាជនអាចច្នៃជាមុខម្ហូបឆ្ងាញ់ៗជាច្រើន ក្នុងនោះ "ញាំផ្កាជើងគោ" ទទួលបានការពេញនិយមបំផុត ដោយសាររសជាតិស្រស់ស្រាយ ឈ្ងុយឆ្ងាញ់ និងមានរបៀបឆ្នៃដោយឆាប់រហ័ស។
ដើម្បីធ្វើឱ្យមុខម្ហូបញាំផ្កាជើងគោបានមានរសជាតិឈ្ងុយឆ្ងាញ់ គ្រឿងផ្សំត្រូវរួមបញ្ចូលគ្នាដោយចុះសម្រុងគ្នារវាង៖ ផ្កាជើងគោ ទំពាំងល្វីង, ស្លឹកចត់, សណ្តែកដី, ខ្ទឹមស ម្ទេស និងរំដេង។ ផ្កាជើងគោកត្រូវរើសយកតែត្របក និងលម្អងផ្កា រួចលាងនឹងទឹកឱ្យស្អាត ស្រុះទឹកក្តៅ រួចទុកឱ្យស្ងួតទឹក។ ចំណែកទំពាំង (ជាទូទៅគឺទំពាំងព្រៃ ឬទំពាំងល្វីង) ត្រូវស្ងោរឱ្យឆ្អិន រួចហាន់តូចៗ ដើម្បីបង្កើតរសជាតិឈ្ងុយ និងល្វីងតិចៗ នេះជាលក្ខណៈពិសេសនៃ"ញាំផ្កាជើងគោ"។គ្រឿងផ្សំសម្រាប់ញាំផ្កាជើងគោ គឺផ្កាជើងគោ បន្លែស្រស់ ទំពាំងឬស្សី... ទាំងនេះជាមុខម្ហូបពិសេសរបស់ខេត្ត
ឌៀនបៀន (Dien
Bien) ។
ដំណាក់កាលសំខាន់បំផុត គឺការច្របល់ញាំ។ គ្រឿងផ្សំ ទាំង អស់ត្រូវបានច្របល់ចូលគ្នាជាមួយគ្រឿងទេស រួមមាន៖ ខ្ទឹមស, ក្រូចឆ្មា ម្ទេស ជីរណា គ្រាប់ម៉ាក់ឃែន (Ma khen- គ្រឿងទេសពិសេសតំបន់ព្រៃភ្នំ) និងរំដេងបុកឲ្យម៉ត់។ បន្ទាប់រយៈពេលប្រហែល ២០នាទី ទុកឱ្យគ្រឿងទេសជ្រាបចូល មុខម្ហូបនឹងមានក្លិនឈ្ងុយឆ្ងាញ់ពិសេសនៃតំបន់ព្រៃភ្នំ។
លោកស្រី ក្វាង ធីហុង (Quang Thi Hong) បានចែករំលែកថា ទោះបីជារបៀបឆ្នៃមិនស្មុគស្មាញ ប៉ុន្តែអ្នកធ្វើត្រូវមានភាពប៉ិនប្រសប់ និងហ្មត់ចត់ក្នុងការប្រើប្រាស់គ្រឿងទេស។ ប្រសិនបើគ្រាន់តែស្ងោរផ្កាជើងគោ រួចច្របល់ជាមួយអំបិល ប៊ីចេង និងម្ទេស មុខម្ហូនេះនឹងខ្វះនូវភាពស៊ីជម្រៅ និងមិនអាចបង្ហាញពីព្រលឹងនៃម្ហូបអាហារនៃភាគពាយព្យបានឡើយ។
ផ្កាជើងគោបង្ហាញភាពហ្មត់ចត់ និងប៉ិនប្រសប់របស់ស្ត្រីជនជាតិថៃ នៅខេត្ត ឌៀនបៀន (Dien Bien) ។
ការរួមបញ្ចូលគ្នានៃរសជាតិឈ្ងុយ ល្វីងតិចៗ ហឹរ និងក្លិនឈ្ងុយឆ្ងាញ់ពិសេស បានបង្កើតនូវភាពទាក់ទាញដោយឡែកសម្រាប់ "ញាំផ្កាជើងគោ" ដែលជាមុខម្ហូបបង្កប់នូវអត្តសញ្ញាណនៃតំបន់ព្រៃភ្នំ របស់ខេត្តឌៀនបៀន និងបន្សល់ទុកនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានសម្រាប់ភ្ញៀវពិសារគ្រប់រូប៕
-អាសយដ្ឋានទទួលទាន៖ ភូម តែន B (Ten B)សង្កាត់មឿងថាញ់ (Muong Thanh)ខេត្ត ឌៀនបៀន (Dien Bien)
- Hotline: +84 392.300.354
អត្ថបទ៖ ង៉ឹនហា - រូបថត៖ តឹតសើន ថាញ់យ៉ាង / VNP