ម្ហូបអាហារ ឈ្ងុយប្រហិតបង្គាអាំងស្រុកថាញ (Thanh) 08/02/2017 នៅកណ្តាលធាតុអាកាសត្រជាក់ អង្គុយក្បែរចង្ក្រានធ្យូងឆេះក្រហម ពិសាដុំប្រហិតបង្គារអាំងស្រុកថាញ (Thanh) ឈ្ងុយឆ្ងាញ់ ពិតជាគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ តំបន់សមុទ្រថាញហ្វ័រ (Thanh Hoa) មានប្រហែលជា១២ប្រភេទបង្គាបង្កង សុទ្ធសឹងជាអំបូរបង្គាឆ្នូត មានតម្លៃសេដ្ឋកិច្ចខ្ពស់ ឈ្ងុយឆ្ងាញ់ សាច់ស្វិតល្បីរន្ទឺ។ បង្គាឆ្នូត បង្គាដែកស្រស់ៗ បានចំហុយបកសម្បក សាច់សក្បុស។ បង្គាបានដាក់ទៅក្នុងត្បាលបុកម៉ដ្ឋដោយដៃ។ សាច់ជ្រូកបីជាន់ហាន់ស្តើងៗ ចៀនបង្ហើរួចយកមកហាន់ជាបន្ទះតូចៗ លាយជាមួយបង្គា ដុំខ្លាញសុទ្ធ និងនំក្រៀបទទឹកកាត់ជាបន្ទះតូចៗ។ គ្រឿងទាំងអស់នេះ បានប្រឡាក់ជាមួយខ្ទឹមក្រហម ដែលហាន់ជាបន្ទះតូចស្តើងស្មើគ្នា បន្ថែមបន្តិចទឹកត្រីឆ្ងាញ់ ម្រេច និងបន្តិចសាច់ផ្លែហ្គឹក (Gac) រួចដាក់ឆាយ៉ាងរហ័សលើភ្លើងឆេះពេញទំហឹង។ ស្នូលដ៏ឈ្ងុយឆ្ងាញ់នេះ យកបន្ទះនំក្រៀបទទឹក វេចធ្វើជាដុំប្រវែង៣សង់ទីម៉ែត្រ ធំជាងម្រាមដៃមេ។ គាបប្រហិតដោយបន្ទះឫស្សី អាំងលើធ្យូងឆេះក្រហម។ ខ្លាញនៅក្នុងស្នូលជា្របចេញ ល្មមនឹងធ្វើឲ្យសាច់បង្គាក្រហម ក៏ដូចជាធ្វើឲ្យរលើបសម្បកខាងក្រៅនៃដុំប្រហិត។ វត្ថុសម្រាប់ធ្វើអាហារប្រហិតរួមមាន៖ សាច់បង្គា សាច់ជ្រូកបីជាន់ ផ្លែហ្គឹក (Gac) បង្កើតពណ៌ និងនំក្រៀបទទឹក។ ស្នូលប្រហិតបង្គា ជាវត្ថុបានចញ្ច្រាំតូចៗ ក្រោយមកលាយជាមួយគ្រឿងទេស។ ស្នូលបានវេចដោយស្រទាប់នំក្រៀបទទឹក។ ក្រោយមកដុំប្រហិតបានគាបដោយបន្ទះឫស្សី...។ល។ រួចអាំងលើរងើកភ្លើងរហូតដល់មានពណ៌លឿងស្មើរ។ អាហារប្រហិតបង្គាអាំង។ ប្រហិតបង្គាបានជ្រលក់ជាមួយទឹកត្រីជូរអែម ហូបផ្សំជាមួយជីក្រអូប និងត្រសក់ ជាពិសេសគឺមិនអាចខ្វះជ្រក់ល្វា។ រសជាតិជូរនិងចត់ៗរបស់ផ្លែល្វា គ្រប់គ្រាន់ធ្វើឲ្យប្រហិត ដែលសម្បូររសជាតិប្រូតេអិន មិនទ្រលាន់ពេក ហូបហើយចង់ហូបទៀត។ អនុវត្ត៖ ត្រឹនថាញយ៉ាង

នៅកណ្តាលធាតុអាកាសត្រជាក់ អង្គុយក្បែរចង្ក្រានធ្យូងឆេះក្រហម ពិសាដុំប្រហិតបង្គារអាំងស្រុកថាញ (Thanh) ឈ្ងុយឆ្ងាញ់ ពិតជាគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ តំបន់សមុទ្រថាញហ្វ័រ (Thanh Hoa) មានប្រហែលជា១២ប្រភេទបង្គាបង្កង សុទ្ធសឹងជាអំបូរបង្គាឆ្នូត មានតម្លៃសេដ្ឋកិច្ចខ្ពស់ ឈ្ងុយឆ្ងាញ់ សាច់ស្វិតល្បីរន្ទឺ។ បង្គាឆ្នូត បង្គាដែកស្រស់ៗ បានចំហុយបកសម្បក សាច់សក្បុស។ បង្គាបានដាក់ទៅក្នុងត្បាលបុកម៉ដ្ឋដោយដៃ។ សាច់ជ្រូកបីជាន់ហាន់ស្តើងៗ ចៀនបង្ហើរួចយកមកហាន់ជាបន្ទះតូចៗ លាយជាមួយបង្គា ដុំខ្លាញសុទ្ធ និងនំក្រៀបទទឹកកាត់ជាបន្ទះតូចៗ។ គ្រឿងទាំងអស់នេះ បានប្រឡាក់ជាមួយខ្ទឹមក្រហម ដែលហាន់ជាបន្ទះតូចស្តើងស្មើគ្នា បន្ថែមបន្តិចទឹកត្រីឆ្ងាញ់ ម្រេច និងបន្តិចសាច់ផ្លែហ្គឹក (Gac) រួចដាក់ឆាយ៉ាងរហ័សលើភ្លើងឆេះពេញទំហឹង។ ស្នូលដ៏ឈ្ងុយឆ្ងាញ់នេះ យកបន្ទះនំក្រៀបទទឹក វេចធ្វើជាដុំប្រវែង៣សង់ទីម៉ែត្រ ធំជាងម្រាមដៃមេ។ គាបប្រហិតដោយបន្ទះឫស្សី អាំងលើធ្យូងឆេះក្រហម។ ខ្លាញនៅក្នុងស្នូលជា្របចេញ ល្មមនឹងធ្វើឲ្យសាច់បង្គាក្រហម ក៏ដូចជាធ្វើឲ្យរលើបសម្បកខាងក្រៅនៃដុំប្រហិត។ វត្ថុសម្រាប់ធ្វើអាហារប្រហិតរួមមាន៖ សាច់បង្គា សាច់ជ្រូកបីជាន់ ផ្លែហ្គឹក (Gac) បង្កើតពណ៌ និងនំក្រៀបទទឹក។ ស្នូលប្រហិតបង្គា ជាវត្ថុបានចញ្ច្រាំតូចៗ ក្រោយមកលាយជាមួយគ្រឿងទេស។ ស្នូលបានវេចដោយស្រទាប់នំក្រៀបទទឹក។ ក្រោយមកដុំប្រហិតបានគាបដោយបន្ទះឫស្សី...។ល។ រួចអាំងលើរងើកភ្លើងរហូតដល់មានពណ៌លឿងស្មើរ។ អាហារប្រហិតបង្គាអាំង។ ប្រហិតបង្គាបានជ្រលក់ជាមួយទឹកត្រីជូរអែម ហូបផ្សំជាមួយជីក្រអូប និងត្រសក់ ជាពិសេសគឺមិនអាចខ្វះជ្រក់ល្វា។ រសជាតិជូរនិងចត់ៗរបស់ផ្លែល្វា គ្រប់គ្រាន់ធ្វើឲ្យប្រហិត ដែលសម្បូររសជាតិប្រូតេអិន មិនទ្រលាន់ពេក ហូបហើយចង់ហូបទៀត។ អនុវត្ត៖ ត្រឹនថាញយ៉ាង