ព័ត៌មាន

ឈូងសមុទ្រ Ha Long ត្រូវបានតែងតាំងជាគោលដៅទេសចរណ៍ដែលគួរទៅទស្សនានៅឆ្នាំ ២០២៤

គេហទំព័រ OvationNetwork (សហរដ្ឋអាមេរិក) ទើបបានប្រកាសបញ្ជីគោលដៅទេសចរណ៍ចំនួន ២៤ ដែលគួរទៅទស្សនាក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះមានឈូងសមុទ្រ Ha Long នៅខេត្ត Quang Ninh ប្រទេសវៀតណាម។
ឈូងសមុទ្រ Ha Long មានប្រព័ន្ធអេកូឡូស៊ី និងស្រទាប់ភូគព្ភសាស្ត្រពិសេសបំផុតនៅលើពិភពលោក។ រូបថត៖ VNA

យោងតាម OvationNetwork ឈូងសមុទ្រ Ha Long មានប្រព័ន្ធអេកូឡូស៊ី និងស្រទាប់ភូគព្ភសាស្ត្រពិសេសបំផុតនៅលើពិភពលោក។ OvationNetwork បានសង្កត់ធ្ងន់៖ មិនថាជាអ្នកប្រវត្តិសាស្ត្រ អ្នកចូលចិត្តធម្មជាតិ អ្នកចូលចិត្តម្ហូបអាហារ ឬស្វែងរកការផ្សងព្រេងនោះទេ ឈូងសមុទ្រ Ha Long អាចបំពេញតម្រូវការរបស់អ្នកដំណើរគ្រប់រូប។ សកម្មភាពដែលអ្នកទេសចរគួរសាកល្បងនៅឈូងសមុទ្រ Ha Long គឺទស្សនាឈូងសមុទ្រដោយទូកឈើ និងទស្សនាឈូងសមុទ្រ Bai Tu Long នៅក្បែរនោះ៕


top