ក្រៅពីមានកិត្តិនាមជាឈូងសមុទ្រមួយល្បីឈ្មោះបំផុតនៅខេត្តនិញធ្វឹន (Ninh Thuan) ជាមួយទេសភាពធម្មជាតិ ទឹកសមុទ្រថ្លាឈ្វេងទាំងប្រាំងទាំងវស្សា ជាមួយនឹងមុខម្ហូបគ្រឿងសមុទ្រដែលល្បីថាស្រស់ឆ្ងាញ់ ដងផ្លូវដែលទៅកាន់ឈូងសមុទ្រវិញហ៊ី (Vinh Hy) ត្រូវបានឲ្យតម្លៃជាដងផ្លូវមួយក្នុងចំណោមដងផ្លូវ ដែលរត់បណ្ដោយតាមឆ្នេរសមុទ្រស្អាតបំផុតនៃប្រទេស។
ឈូងសមុទ្រវិញហ៊ី (Vinh Hy) ជាឈូងសមុទ្រមួយ ចំណុះឃុំវិញហាយ (Vinh Hai) ស្រុកនីញហាយ (Ninh Hai) ខេត្តនិញធ្វឹន (Ninh Thuan) វៀតណាម នៅចម្ងាយពីទីក្រុងផានរាង (Phan Rang) ប្រាសាទចម្ប៉ាប្រហែល៤២គីឡូម៉ែត្រ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ក្រៅពីមានកិត្តិនាមជាឈូងសមុទ្រមួយល្បីឈ្មោះបំផុតនៅខេត្តនិញធ្វឹន (Ninh Thuan) ជាមួយទេសភាពធម្មជាតិ ទឹកសមុទ្រថ្លាឈ្វេងទាំងប្រាំងទាំងវស្សា ជាមួយនឹងមុខម្ហូបគ្រឿងសមុទ្រដែលល្បីថាស្រស់ឆ្ងាញ់ ដងផ្លូវដែលទៅកាន់ឈូងសមុទ្រវិញហ៊ី (Vinh Hy) ត្រូវបានឲ្យតម្លៃជាដងផ្លូវមួយក្នុងចំណោមដងផ្លូវ ដែលរត់បណ្ដោយតាមឆ្នេរសមុទ្រស្អាតបំផុតនៃប្រទេស។ ជាមួយឈូងសមុទ្រហាឡុង (Ha Long) (ខេត្តក្វាងនិញ- Quang Ninh) ឡានហា (Lan Ha) (ខេត្តហាយភុង- Hai phong) ឡាំងកូ (Lang Co) (ហ្វេ) ឈូងសមុទ្រវិញហ៊ី (Vinh Hy) ខេត្តនិញធ្វឹន (Ninh Thuan) ត្រូវបានឲ្យតម្លៃជាឈូងមួយក្នុងចំណោមឈូងសមុទ្រស្អាតបំផុតនៅប្រទេសវៀតណាមផងដែរ។
ឈូងសមុទ្រវិញហ៊ី (Vinh Hy) ជាឈូងសមុទ្រមួយ ចំណុះឃុំវិញហាយ (Vinh Hai) ស្រុកនីញហាយ (Ninh Hai) ខេត្តនីញធ្វឹន (Ninh Thuan) វៀតណាម នៅចម្ងាយពីទីក្រុងផានរាង (Phan Rang) ប្រាសាទចម្ប៉ាប្រហែល៤២គីឡូម៉ែត្រ។ ឈូងសមុទ្រមានមុខ៣ជាប់សមុទ្រ ខាងកើត ខាងលិច និងខាងជើង បានព័ទជុំវិញដោយភ្នំជួរ (Chua)កម្ពស់១០៤០ម៉ែត្រ មុខខាងទិសអាគ្នេយ៍ ជាច្រកឈូងសមុទ្រឆ្ពោះទៅមហាសមុទ្រ។
មិនហួសប្រមាណទេ បើនិយាយថាពេលមកទេសចរណ៍នៅខេត្តនីញធ្វឹន (Ninh Thuan) តែមិនមកទស្សនាឈូងសមុទ្រវិញហ៊ី (Vinh Hy) គឺជាការខ្វះខាត និងសោកស្ដាយដ៏មិនគួរមួយ។ ប្រហែលជាភ្ញៀវទេសចរនរណាក៏ដោយ តែងតែស្វែងយល់ឈូងសមុទ្រនេះ ដោយចាប់ផ្តើមពីការគយគន់ទេសភាពឈូងសមុទ្រនៅពីចម្ងាយ។ នៅលើដងផ្លូវទៅកាន់ឈូងសមុទ្រវិញហ៊ី (Vinh Hy) មានស្ថានីយ៍ឈប់សម្រាកមួយ ដែលភ្ញៀវទេសចរស្ទើរតែទាំងអស់គ្នាឈប់សម្រាកនៅទីនេះ ដើម្បីគយគន់ទេសភាព មុនពេលធ្វើដំណើរចុះឈូងសមុទ្រ។ សំឡឹងពីទីខ្ពស់ ឈូងសមុទ្រវិញហ៊ី (Vinh Hy) ដូចជាផ្ទៃបាតខ្ទះយក្សមួយ ដែលបានដណ្តប់ដោយភ្នំខ្ពស់ទាប និងទឹកសមុទ្រមានពណ៌ថ្លាឈ្វេង។ យូរៗមានកាណូតជ្រែកទឹកបន្សល់ស្លាក់ស្នាមពពុះសស្គុះ សម្រប់នឹងជីវភាពនៃនេសាទករ បង្កើតបានជាផ្ទាំងគំនូរធម្មជាតិតំបន់សមុទ្រមួយ ប្រកបដោយភាពសុខសានផង រស់រវើកផង។
បច្ចុប្បន្ន នៅឈូងសមុទ្រវិញហ៊ី (Vinh Hy) មានអាសយដ្ឋានស្នាក់នៅសម្រាប់ភ្ញៀវទេសចរ ជាមួយតម្លៃនិងសេវាកម្មដ៏សម្បូរបែប។ ប្រសិនបើ ភ្ញៀវទេសចរចង់ស្នាក់នៅយូរថ្ងៃ ដើម្បីពិសោធន៍ស្វែងយល់អំពីជីវភាពរស់នៅនៃនេសាទករ ភ្ញៀវទេសចរគួរជ្រើសសណ្ឋាគារ ឬ homestay នៅនឹងឈូងសមុទ្រតែម្តង។ សកម្មភាពមួយចំនួនដែលមិនអាចរំលងសម្រាប់មណ្ឌលទេសចរណ៍ ពេលធ្វើដំណើរទៅកាន់ឈូងសមុទ្រវិញហ៊ី (Vinh Hy) ដូចជា ងុតទឹកក្រោមខ្សែទឹកថ្លាឈ្វេង មុចគយគន់ផ្កាថ្ម ធ្វើដំណើរលើនាវាបាតកញ្ចក់ទស្សនាឈូងសមុទ្រ។ ជាពិសេស ប្រសិនបើក្រុមទេសចរមានជាង១០នាក់ មានការចំណាយទាបជាង ជាមួយការស្វែងយល់ដ៏ចំណាប់អារម្មណ៍ដូចជា នាវាបាតកញ្ចក់ធ្វើដំណើរចេញទៅឆ្ងាយពីឈូងសមុទ្រ ពិសោធន៍សកម្មភាពស្ទួចត្រី មុចគយគន់ផ្កាថ្ម និងថតរូបលំហសមុទ្រដោយសេរី។
តាមដងផ្លូវចេញទៅកាន់នាវាស្វែងយល់ឈូងសមុទ្រវិញហ៊ី (Vinh Hy) ភ្ញៀវទេសចរអាចឆៀងចូលផ្ទះទ្រុងបណ្តែតលើទឹក ដើម្បីពិសាមុខម្ហូបគ្រឿងសមុទ្រស្រស់ៗឆ្ងាញ់ៗ។ រូបថត៖ ភុកអាន/កាសែតរូបភាពវៀតណាម
នៅលំហសមុទ្រសំឡឹងមើលឈូងសមុទ្រវិញហ៊ី (Vinh Hy) មានថ្មស្រួចៗ ឈរធំៗ ទឹកសមុទ្របោកបាចបែកផ្កាត្រែង ក្នុងនោះស្អាតបំផុតនៅតែជាផ្ទាំងថ្មស្រួចដាវ៉ាច់ (Da Vach) ជាមួយនឹងខ្នងភ្នំថ្មឈរសំកាំងជាច្រើន ជាជ្រុងស្អាតមួយនៅក្នុងឈូងសមុទ្រវិញហ៊ី (Vinh Hy) ដែលភ្ញៀវទេសចរជាច្រើនស្វែងរកដើម្បី check-in។ ក្រៅពីនោះ នៅលើឈូងសមុទ្រសំឡឹងទៅឆ្ងាយ ទៅទិសព្រៃភ្នំជួរ នឹងឃើញល្វែង resort លំដាប់ផ្កាយ៦ មានឈ្មោះ Amanoi Vinh Hy ពួនលិចអណ្តែតក្រោមម្លប់រុក្ខាដងភ្នំ Resort ដែលបានជម្រើសជាសណ្ឋាគារមួយ ក្នុងចំណោមសណ្ឋាគារស្អាតបំផុតពិភពលោក។
សកម្មភាពមួយផ្សេង អាចស្វែងយល់ពេលទៅដល់ឈូងសមុទ្រវិញហ៊ី (Vinh Hy) គឺទៅទស្សនាជីវភាពរស់នៅរបស់នេសាទករ នៅភូមិផ្ទះទ្រុងអណ្តែតដែលរស់នៅក្នុងឈូងសមុទ្រ និងពិសាគ្រឿងសមុទ្រស្រស់ឈ្ងុយឆ្ងាញ់។
ក្រៅពីនោះ ឈូងសមុទ្រវិញហ៊ី (Vinh Hy) ងាយស្រួលនឹងតភ្ជាប់ជាមួយអាសយដ្ឋានទេសចរណ៍ល្បីឈ្មោះរបស់មូលដ្ឋាន ដែលនៅជិតៗនោះ។ ចេញពីឈូងសមុទ្រវិញហ៊ី (Vinh Hy) ភ្ញៀវទេសចរគួរទៅស្វែងយល់ហាងរ៉ាយ (Hang Rai) ជាឆ្នេរថ្មធម្មជាតិមួយដ៏ស្រស់ស្អាត បែរមុខទៅទិសសមុទ្រ ស្ថិតនៅទិសខាងត្បូងនៃឈូងសមុទ្រ។ ទន្ទឹមនោះ អាសយដ្ឋានផ្សេងទៀតដូចជា៖ ចម្ការទំពាំងបាយជូរថៃអាន(Thai An) សួនឧទ្យានជាតិភ្នំជួរ សុទ្ធតែនៅចំណុះស្រុកនីញហាយ (Ninh Hai) ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឈូងសមុទ្រវិញហ៊ី (Vinh Hy) ឡើយ ព្រំទាំងងាយស្រួលធ្វើដំណើរស្វែងយល់ អាចដើរចូលព្រៃ ចុះក្រោមសមុទ្រ សកម្មភាពដ៏សម្បូរបែប នាំមកកាលសម្រាកមួយដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរនិងគ្រួសារ៕
ស្វែងយល់ជីវភាពរស់នៅរបស់នេសាទករ នៅភូមិសំណាញ ជាការពិសោធន៍មួយបានភ្ញៀវទេសចរជាច្រើនចូលចិត្ត ពេលធ្វើដំណើរមកដល់ឈូងសមុទ្រវិញហ៊ី (Vinh Hy)។ រូបថត៖ ភុកអាន/កាសែតរូបភាពវៀតណាម
អត្ថបទ៖ សើងងៀ រូបថត៖ ភុកអាន ឡេមិញ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង