ចំណុចសំខាន់ៗ

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) តាមរយៈគំហើញរបស់អន្តរជាតិ

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) ដ៏ល្បីល្បាញលើទ្វីបទាំងប្រាំ ដែលជាជ័យជំនះធ្វើឲ្យកក្រើកផែនដីរបស់ប្រជាជនវៀតណាម 

 

 

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) ដ៏ល្បីល្បាញលើទ្វីបទាំងប្រាំ ដែលជាជ័យជំនះធ្វើឲ្យកក្រើកផែនដីរបស់ប្រជាជនវៀតណាម នៅតែរក្សាតម្លៃចំពោះដំណើរវិវត្តនៃប្រវត្តិសាស្ត្ររបស់ពិភពលោក តាមរយៈការសន្និដ្ឋានរបស់​អ្នកវិទ្យាសាស្ត្រ និងអ្នកប្រាជ្ញដ៏មានកិត្យានុភាពក្នុងពិភពលោក។

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) បានបំផុសគំនិតដល់ទ្វីបទាំងប្រា 

ភ្ញៀវទេសចរបរទេសមកទស្សនាការតាំងពិព័រណ៍រូបថត "ពីឌៀនបៀនភូ (Dien Bien Phu) ឆ្នាំ ១៩៥៤ ទៅហាណូយ (Ha Noi) - ឌៀនបៀនភូ (Dien Bien Phu)  នៅលើអាកាស ឆ្នាំ១៩៧២" នៅរដ្ឋធានីហាណូយ (Ha Noi) ។ រូបថត៖VNA

កាល​ពី ៧០ ឆ្នាំមុន ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស កងទ័ព និងប្រជាជនរបស់យើងបានរៀបចំ និងអនុវត្តសមរភូមិយុទ្ធសាស្ត្រដ៏អង់អាច​ក្លាហាន នៅឌៀនបៀនភូ (Dien Bien Phu)។ ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានសារៈសំខាន់ និងតួនាទីយុគសម័យដ៏ធំធេងដែលបង្ខំឱ្យគូប្រជែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ បញ្ចប់សង្គ្រាម ហើយទទួលស្គាល់ឯករាជ្យនៃប្រទេសឥណ្ឌូចិនទាំងបី។

ការតាំងពិព័រណ៍ក្រោមប្រធានបទ “សំឡេងការប្រយុទ្ធ” ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) នៅរដ្ឋធានីហាណូយ (Ha Noi) ទីក្រុងហាណូយ។ រូបថត៖ VNA

ស្របឱកាសនេះ អគ្គលេខាសមាគមមិត្តភាពប្រេស៊ីល-វៀតណាម លោក Pedro De Oliveira បានអះអាងថា ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការតស៊ូប្រឆាំងនឹងអាណានិគមនិយមរបស់ប្រជាជាតិជុំវិញពិភពលោក។ ហេតុ​ដូច្នេះ ក្នុងប៉ុន្មានឆ្នាំនៃចុងទសវត្សរ៍ទី ៦០ នៃសតវត្សទី ២០ មានជាង៤០ជនជាតិនៅលើពិភពលោកបានទទួលឯករាជ្យជាបន្តបន្ទាប់។

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) គឺជាការបង្រួបបង្រួមនៃកត្តាជាច្រើន រួមទាំងតួនាទីដឹកនាំរបស់បក្ស ដោយផ្ទាល់គឺចក្ខុវិស័យ ទស្សនវិស័យ និងយុទ្ធសាស្ត្រដ៏អស្ចារ្យរបស់លោកប្រធានហូជីមិញ (Ho Chi Minh) និងតួនាទីដឹកនាំយុទ្ធនាការរបស់ នាយឧត្តមសេនីយ៍ លោកវ៉ង្វៀនយ៉ាប (Vo Nguyen Giap) ។ លោកប្រធានហូជីមិញ (Ho Chi Minh) បានចាត់ទុកថា សង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមបារាំងគឺជាការតស៊ូប្រដាប់អាវុធ ដោយមានការចូលរួមពីប្រជាជនទាំងឡាយដែលត្រូវជិះជាន់។ យោងតាមការបញ្ជាក់របស់លោក Pedro De Oliveira អគ្គលេខាសមាគមមិត្តភាពប្រេស៊ីល-វៀតណាម។

រីឯអគ្គលេខាគណៈបក្សពលកម្មម៉ិកស៊ិក (PT) លោក Alberto Anaya Guitiérrez  ​បាន​សន្និដាន​ថា ជ័យជម្នះដ៏អស្ចារ្យនេះបានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ចលនាបដិវត្តន៍អន្តរជាតិ ហើយក៏ជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេងសម្រាប់ចលនាតស៊ូ ដើម្បីដណ្តើមឯករាជ្យ នៅប្រទេសផ្សេងៗជុំវិញពិភពលោក។ ជាមួយគ្នានេះ ប្រវត្តិវិទូជនជាតិបារាំង លោក Alain Ruscio បានសង្កត់ធ្ងន់អំពីមេរៀននៃព្រឹត្តិការណ៍នេះនៅតែរក្សាតម្លៃជាប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ននេះ។ លោក Ruscio ធ្លាប់ជាអ្នកយកព័ត៌មានរបស់កាសែតបារាំង L'Humanité (មនុស្សធម៌) ប្រចាំប្រទេសវៀតណាម និងជាអ្នកនិពន្ធស្នាដៃស្រាវជ្រាវជាច្រើនអំពីសម័យអាណានិគមបារាំងនៅឥណ្ឌូចិន និង"សង្រ្គាមឥណ្ឌូចិន" ។ " លោក វ៉ង្វៀន​យ៉ាប (Vo Nguyen Giap) មួយជីវិត", " ឌៀនបៀនភូ (Dien Bien Phu) - ព្រេងកថា និងការពិត" ...

មកដល់ពេលនេះ អតីតយុទ្ធជនបារាំងភាគច្រើនដែលចូល​រួម​ក្នុង​សង្គ្រាមនៅឥណ្ឌូចិន ជាពិសេសអ្នកមានវត្តមាននៅសមរភូមិ ឌៀនបៀនភូដ៏កាចសាហាវនោះសុទ្ធតែស្លាប់អស់ទៅហើយ។ អ្នកមួយចំនួនតិចដែលនៅរស់បានបង្ហាញពីបំណងចង់នាំយកដី​បន្តិចរបស់​ខេត្ត ឌៀនបៀនភូ (Dien Bien Phu) និងសេចក្តីស្រឡាញ់របស់ពួកគេចំពោះវៀតណាម ដើម្បីរួមដំណើរទៅកាន់បរលោក។ អនុស្សាវរីយ៍ដ៏ឈឺចាប់របស់ពួកគេកាលនោះ ឥឡូវបានជំនួសដោយសេចក្តីស្រឡាញ់ដ៏ពិសេសសម្រាប់តំបន់នេះ។ ឧត្តមសេនីយ លោកPhilippe de Maleissye ប្រធានសមាគមអតីតអ្នកទោសឥណ្ឌូចិន របស់បារាំង (ANAPI) បានចែករំលែកថា "ខ្ញុំយកដីមកជូន​មិត្តរបស់ខ្ញុំ ពួកគេតែងចាត់ទុកដីនោះជាសក្ខីភាពនៃប្រវត្តិសាស្ត្រ"

ជ័យជំនះនៃសាមគ្គីភាពរបស់វណ្ណៈអធន

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) គឺជាចំណុចភ្លឺក្នុងប្រវត្តិសាស្ត្ររំដោះប្រជាជាតិលើពិភពលោក។ យើងក៏ទទួលបានការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តភក្តិអន្តរជាតិ ទាំងសម្ភារៈ និងស្មារតី ទាំងកងកម្លាំងប្រឹក្សា ការបណ្តុះបណ្តាល  - ហ្វឹក​ហាត់មន្ត្រី និងការផ្លាស់ប្តូរបទពិសោធន៍ប្រយុទ្ធ។ យោងតាមស្ថិតិ "ចាប់ពីខែឧសភា ឆ្នាំ១៩៥០ ដល់ខែមិថុនា ឆ្នាំ១៩៥៤ វៀតណាមបានទទួលជំនួយចំនួន ២១.១៥៧តោន រួមមានកាំភ្លើង គ្រាប់រំសេវ ស្បៀងអាហារ យានជំនិះដឹកជញ្ជូន ទំនិញវេជ្ជសាស្រ្តយោធា បរិក្ខារយោធា .... ដែល​មានតម្លៃសរុប ៣៧លានរូប្ល ពីសហភាពសូវៀត ប្រទេសចិន និងប្រទេសប្រជាធិបតេយ្យប្រជាជនដទៃទៀត (កាសែត​ពលកម្ម ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០៤)។

ភ្ញៀវទេសចរណ៍ទស្សនាសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ ឌៀនបៀនភូ (Dien Bien Phu)។ រូបថត៖ VNA

ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) របស់ប្រជាជនវៀតណាម គឺជានិមិត្តរូបនៃចលនារំដោះប្រជាជនអាណានិគម និងប្រជាជនដែលត្រូវបានជិះជាន់ និងកេងប្រវ័ញ្ចលើពិភពលោក។ នេះ​ជាការ​អះអាង​របស់លោក​សាស្ត្រាចារ្យ Ezequiel Ramoneda អ្នក​សម្របសម្រួល​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍ (CESEA) ចំណុះ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជាតិ La Plata Argentina (UNLP)

ក្រៅពីនោះ កម្លាំងមហាសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាមត្រូវបានលើកកម្ពស់ក្នុងកម្រិតខ្ពស់បំផុត។ នៅពេលវាយតម្លៃពីសារៈសំខាន់ និងភាពអស្ចារ្យនៃជ័យជំនះនេះ លោកប្រធានហូជីមិញ (Ho Chi Minh) បានអះអាងថា៖ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសអាណានិគមតូច និងទន់ខ្សោយមួយបានយកឈ្នះប្រទេសអាណានិគមដ៏ខ្លាំងពូកែ​​។ នោះ​គឺជា​ជ័យ​ជំនះ​ដ៏​ត្រចះ​ត្រចង់​របស់​ប្រជាជន​វៀត​ណាម ហើយ​ទន្ទឹម​នឹង​នោះ​ក៏​ជា​ជ័យ​ជម្នះ​សម្រាប់​កម្លាំង​សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​សង្គម​និយម​លើ​ពិភពលោក»./.

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាមត្តេយ្យ ណាម​ថាញ (Nam Thanh) ទីក្រុង ឌៀនបៀនភូ (Dien Bien Phu) ទស្សនកិច្ចសិក្សា និងគោរពទីបញ្ចុះសពរួមនៅលើភ្នំ A1 ។ រូបថត៖ VNA

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA

 បច្ចេកទេស និងក្រាហ្វិក៖ ត្រា​ងញូងប្រែសម្រួលដោយង្វៀនយ៉ាង


top