ការប្រកួតជើងទី២ នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Cup 2026 រវាងក្រុមជម្រើសបាល់ទាត់ជាតិវៀតណាម និងក្រុមជម្រើសបាល់ទាត់ជាតិថៃ បានធ្វើឡើងនៅម៉ោង ២០ និង ០០ នាទី ថ្ងៃទី ២៦ ខែសីហា នៅពហុកីឡដ្ឋានជាតិ មីឌីញ( My Dinh
ពីមុន ក្នុងវគ្គផ្តាច់ព្រ័ត្រ ASEAN Cup 2026 ជើងទីមួយ នៅថ្ងៃទី ២២ ខែសីហា ក្រុមជម្រើសបាល់ទាត់ជាតិវៀតណាមបានយកឈ្នះក្រុមជម្រើសបាល់ទាត់ជាតិថៃ ក្នុងលទ្ធផល 2-0 ។
បន្ទាប់ពីជ័យជម្នះ ក្នុងលទ្ធផល 2-0 នៅពហុកីឡដ្ឋាន Rajamangala ក្រុមជម្រើសបាល់ទាត់ជាតិវៀតណាមបានចូលដល់វគ្គផ្តាច់ព្រ័ត្រជើងទីពីរជាមួយនឹងអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ ប៉ុន្តែរយៈពេល ៩០ នាទី ប្រកួតប្រជែង នៅពហុកីឡដ្ឋាន មីឌីញ( My Dinh)បាននាំអ្នកគាំទ្រឆ្លងកាត់អារម្មណ៍ដ៏រំភើប ចុងក្រោយបង្អស់ ក្រុមបាល់ទាត់ទាំងពី បានបញ្ចប់ដោយលទ្ធផលស្មើគ្នា 2-2។ ប្រវត្តិសាស្ត្រត្រូវបានសរសេរឡើងវិញ ជ័យជម្នះនេះបានធ្វើឲ្យ វៀតណាម លើកពាន ASEAN Championship ២ ដងជាប់ៗគ្នា និងជាលើកទី៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសវៀតណាម ។
ខាងក្រោមនេះគឺជារូបភាពគួរឱ្យចាប់អារម្មណ៍មួយចំនួននៃបរិយាកាសអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ ASEAN Cup 2026។
បរិយាកាសអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្នុងពានរង្វាន់ ASEAN Cup 2026 នៅទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ/ VNP
បរិយាកាសអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្នុងពានរង្វាន់ ASEAN Cup 2026 នៅទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ/ VNP
បរិយាកាសអបអរសាទរជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្នុងពានរង្វាន់ ASEAN Cup 2026 នៅកីឡាដ្ឋាន មីឌីញ (My
Dinh) ។ រូបថត៖ ថុងហៃ/ VNP
បរិយាកាសអបអរសាទរ
នៅតាមដងផ្លូវនៃរដ្ឋធានី
ហាណូយ។ រូបថត៖ កុងដាត/ VNP
...យើងនឹងបន្តធ្វើបច្ចុប្បន្នភាពអ្នកអំពីបរិយាកាសអបអរសាទរជ័យជំនះ
ក្នុងតំបន់ផ្សេងៗ ទូទាំងប្រទេស។
អនុវត្ត៖
ក្រុមអ្នកយកព័ត៌មានរបស់កាសែតរូបភាពវៀតណាម