នាពេលកន្លងមក សកម្មភាពការទូតវប្បធម៌របស់វៀតណាម បានទទួលសមិទ្ធផលសំខាន់ៗជាច្រើន រួមចំណែកលើកកម្ពស់កម្លាំងការទូតរបស់វៀតណាម នៅក្នុងតំបន់ និងលើពិភពលោក។

នាពេលកន្លងមក សកម្មភាពការទូតវប្បធម៌របស់វៀតណាម បានទទួលសមិទ្ធផលសំខាន់ៗជាច្រើន រួមចំណែកលើកកម្ពស់កម្លាំងការទូតរបស់វៀតណាម នៅក្នុងតំបន់ និងលើពិភពលោក។ សេចក្តីសម្រេចលេខ ៥៩-NQ/TW ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដើម្បី ឱ្យវៀតណាមរឹងមាំឈានចូលយុគសម័យថ្មី។ សេចក្តីនេះមានខ្លឹមសាអំពី "សមាហរណកម្មអន្តរជាតិ ក្នុងស្ថានភាពថ្មី" ដែលត្រូវបានដាក់ចេញ ដោយការិយាល័យនយោបាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដែលបានលើកឡើងនូវការជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ក្នុងវិស័យវប្បធម៌ សំដៅបើកដំណាក់កាលអភិវឌ្ឍថ្មី សម្រាប់វៀតណាមក្នុងការធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយ។
លោកអគ្គលេខាធិការបក្ស តូឡឹម (To Lam) បានលើកឡើងថា សេចក្តីសម្រេចលេខ ៥៩ បានចាប់យកកម្លាំងនៃសម័យកាលនេះ និង "លើកកម្ពស់" ការធ្វើសមាហរណកម្មអន្តរជាតិ ជាមួយ នឹងទស្សនៈបដិវត្តន៍ របកគំហើញ ជាតិនិយម វិទ្យាសាស្ត្រ និងទាន់សម័យ កត់សម្គាល់ដំណាក់កាលប្រវត្តិសាស្ត្រក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេស។លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លេ ធិធូហាំង (Le Thi Thu Hang) ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានប្រគល់ប័ណ្ណសរសើរដល់ក្រុម និងបុគ្គលអាណិកជនវៀតណាម នៅឯបរទេស។ រូបថត៖ VNA
វិស័យការទូតបានដើរតួនាទីឈានមុខគេ អនុវត្តសកម្មភាពការទូតដោយព្រមៗគ្នា គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ហើយ "សម្រេចបានលទ្ធផល និងសមិទ្ធផលសំខាន់ៗជាច្រើន មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្លាយជាចំណុចភ្លឺស្វាង ពោរពេញដោយចំណាប់អារម្មណ៍ ក្នុងចំណោមសមិទ្ធផលទាំងអស់របស់ប្រទេស ក្នុងប៉ុន្មានឆ្នាំកន្លង រួមចំណែកពង្រឹងស្ថានភាពកិច្ចការបរទេស អំណោយផលសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ឋានៈរបស់ប្រទេស" ដូចលោកអតីតអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានអះអាង; រួមចំណែកអនុវត្តជោគជ័យនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី XIII របស់បក្ស។
គណៈប្រតិភូថ្លែងមតិក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាណិកជនវៀតណាមនៅឯបរទេស និងការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់របស់វៀតណាម”។ រូបថត៖ VNA
យុវជន និងនិស្សិតវៀតណាមនៅឯបរទេសបានជួបប្រាស្រ័យជាមួយនាយទាហាន ទាហាននៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ រូបថត៖ VNA
លោកស្រីសាស្ត្រាចារ្យរង ង្វៀន ធីជៀម (Nguyen Thi Chiem) និងនិស្សិតនៃថ្នាក់រៀនភាសាវៀតណាមនៅមហាវិទ្យាល័យមនុស្សសាស្ត្រ សាកលវិទ្យាល័យ Srinakharinwirot។ រូបថត៖ VNA
នេះគឺជាអំណះអំណាងរបស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប៊ុយ ថាញសើន (Bui Thanh Son) ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតវិស័យការទូតវៀតណាម (២៨/៨/១៩៤៥ - ២៨/៨/២០២៥) ។ យោងតាមយុទ្ធសាស្ត្រការទូត រហូតដល់ឆ្នាំ ២០៣០ វៀតណាមបន្តអនុវត្តកម្មវិធីធំៗស្តីពី ការទូតវប្បធម៌ តាមរយៈនោះរួមចំណែកកំណត់ សារជាតិ បង្ហាញរូបភាពវៀតណាមជាប្រទេស ដែលមានអរិយធម៌ សុវត្ថិភាព ស្រស់ស្អាត; វប្បធម៌ប្លែកៗ ពោរពេញដោយប្រពៃណី; អភិវឌ្ឍយ៉ាងសកម្ម; ប្រជាជនរួសរាយរាក់ទាក់; ជាគោលដៅដែលអាចទុកចិត្តបាន សម្រាប់ការរស់នៅ ការសិក្សា ទេសចរណ៍ ការវិនិយោគ។ ទន្ទឹមនឹងនោះ បង្កើនការរៀបចំព្រឹត្តិការណ៍វប្បធម៌ ដែលមានកត្តាបរទេស នៅតាមមូលដ្ឋាន តាមរយៈនោះរួមចំណែកកសាងម៉ាកយីហោឧស្សាហកម្ម និងមូលដ្ឋាន។ ជំរុញការធ្វើពិពិធកម្មសកម្មភាពគាំទ្របងប្អូនជនជាតិវៀតណាមនៅបរទេស ក្នុងការរក្សាភាសាវៀតណាម លើកកម្ពស់អត្ត-សញ្ញាណវប្បធម៌ និងប្រពៃណីល្អៗរបស់ជនជាតិវៀតណាម; ជំរុញការនាំភាសាវៀតណាម និងបង្រៀនក្នុងកម្មវិធីសិក្សា នៅតាមគ្រឹះស្ថានអប់រំក្នុងតំបន់ ដែលមានជនជាតិវៀតណាមរស់នៅច្រើន; រៀបចំទិវាលើកតម្កើងភាសាវៀតណាម ជំរុំរដូវក្តៅ ទិវាវប្បធម៌/សប្តាហ៍វប្បធម៌ វេទិកាយុវបញ្ញាវៀតណាមទូទាំងសកលលោក... ជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្ត និងគាំទ្រជនរួមជាតិ ជាពិសេសយុវជនឲ្យផ្លាស់ប្តូរ សិក្សា និងរក្សាភាសាវៀតណាម។ការរាំម៉ុងសាយតែងតែជាការសម្តែងដ៏ពិសេសនៃពិធីបុណ្យ ហើយកុមារចូលចិត្តខ្លាំង។ រូបថត៖ VNA
ក្រុមរាំសហគមន៍ជនជាតិវៀតណាម ថតរូបនៅព្រឹត្តិការណ៍ “និទាឃរដូវ នៅស្រុកកំណើត” ដែលបានរៀបចំជាលើកដំបូង ដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth នៃប្រទេសអូស្ត្រាលី សហការជាមួយសាកលវិទ្យាល័យ អូស្ត្រាលីខាងលិច(UWA)។ រូបថត៖ VNA ចុះផ្សាយ
ក្រៅពីនោះ ក៏ចាំបាច់បន្តបង្កើនវត្តមានរបស់វៀតណាម នៅក្នុងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិល្បីៗ ឆ្ពោះទៅរៀបចំព្រឹត្តិការណ៍វប្បធម៌ កីឡា ទេសចរណ៍ វិទ្យាសាស្ត្រ អប់រំ សុខាភិបាល... ថ្នាក់តំបន់ និងអន្តរជាតិ; វិនិយោគស្រាវជ្រាវអភិវឌ្ឍផលិតផលវប្បធម៌ប្លែកៗ; យកចិត្តទុកដាក់លើការបោះពុម្ពផ្សាយ និងផ្សព្វផ្សាយទៅកាន់បរទេសនូវស្នាដៃសិល្បៈ ដែលមានតម្លៃ និងគុណភាព; ជំរុញការណែនាំភាសា ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យ សម្លៀកបំពាក់របស់ជនជាតិវៀតណាម រមណីយដ្ឋានទេសចរណ៍ ភូមិសិប្បកម្មប្រពៃណី ស្នាដៃក្នុងវិស័យភាពយន្ត តន្ត្រី វិចិត្រសិល្បៈ ថតរូប ស្ថាបត្យកម្ម...
បរិយាកាសនៃការជួបជុំ ដើម្បីខ្ចប់នំអន្សំ នៅស្ថានទូតវៀតណាមប្រចាំប្រទេសអាល់ហ្សេរី។ រូបថត៖ VNA
រៀនអំពីរបៀបធ្វើគោម នៅពិធីបុណ្យសែនព្រះខែដែលជាសកម្មភាពរៀបចំដោយអង្គការគ្រួសារវៀតណាម (VFP) ដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដល់កុមារវៀតណាម ដែលកើតនៅចក្រភពអង់គ្លេស។ រូបថត៖ VNA ចុះផ្សាយ
ក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ប្រទេសរបស់យើងទទួលឱកាសថ្មីជាច្រើន ប៉ុន្តែក៏បានដាក់ចេញនូវភារកិច្ចផ្លាស់ប្តូរថ្មី ចំពោះការទូតវប្បធម៌ និងការទូត ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពធនធានសម្រាប់អភិវឌ្ឍវប្បធម៌ រួមចំណែកដល់បុព្វហេតុកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ៕
អត្ថបទ៖ VNA រូបថត៖ VNP ប្រែសម្រួលដោយង្វៀនយ៉ាង