ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាលវៀតណាមលោក ផាម យ៉ាទូក (Pham Gia Tuc) និងឧបនាយករដ្ឋមន្ត្រីប្រចាំការនៃក្រុមប្រឹក្សារដ្ឋចិន លោក Ding Xuexiang។ (រូបថត៖ VNA)
កិច្ចពិភាក្សាបានធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រីទាំងពីររូបបានចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ានលើកទី២៣ (CABIS)។
នៅកិច្ចពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូក បានស្នើឱ្យប្រទេសចិនជួយសម្រួលបន្ថែមទៀតដល់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិន; បន្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើការត្រួតពិនិត្យភូតគាមអនាម័យ និងចុះហត្ថលេខាឲ្យបានឆាប់លើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការកំណត់វៀតណាមជាប្រទេសប្រធានបទនៃសកម្មភាព "ចែករំលែកទីផ្សារធំ - នាំចេញទៅកាន់ប្រទេសចិន" ក្នុងឆ្នាំ២០២៧។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្លូវដែក លោកឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូក បានស្នើឱ្យជំរុញខ្លាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៃខ្សែរថភ្លើងអន្តរមធ្យោបាយអន្តរជាតិ ហើយតភ្ជាប់ប្រទេសទាំងពីរជាមួយទីផ្សារទីបី។
ទាក់ទងនឹងពាណិជ្ជកម្ម និងការតភ្ជាប់ វៀតណាមបានស្នើឱ្យសាងសង់តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែនឱ្យបានឆាប់ អនុវត្តន៍គំរូច្រកទ្វារព្រំដែនឆ្លាតវៃ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា និងពន្លឿនគម្រោងផ្ដល់ជំនួយសម្រាប់វៀតណាម។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang បានបញ្ជាក់ថា ចិនត្រៀមខ្លួនរួចជាស្រេចជំរុញគម្រោងសហប្រតិបត្តិការជាក់ស្ដែង ឲ្យបន្តសម្រេចបានវឌ្ឍនភាព ពន្លឿនការសាងសង់ខ្សែរថភ្លើងស្តង់ដារដែលតភ្ជាប់ប្រទេសទាំងពីរ និងតភ្ជាប់ជាមួយខ្សែរថភ្លើងចិន-អឺរ៉ុប; ត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយវៀតណាម ដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ផលិតកម្មដែលមានស្ថិរភាព ព្រមទាំងពន្លឿនការអនុវត្តគំរូច្រកទ្វារព្រំដែនឆ្លាតវៃ និងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែនផងដែរ៕