ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ប្រធានរដ្ឋ Vo Van Thuong ទទួលជួបព្រះរាជបុត្រាជប៉ុន Akishino ក្នុងអំឡុងទស្សនកិច្ចនៅវៀតណាមក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបថត៖ TTXVN
នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣
ក្នុងសន្និសីទសារព័ត៌ជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស
លោកស្រី Pham Thu Hang បានឲ្យដឹងថា
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវទៅកាន់ជប៉ុន
ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ វិច្ឆិកា
នឹងបានប្រព្រឹត្តិទៅក្នុងគ្រាដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ពោលគឺប្រទេសទាំងពីររំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។
ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ
ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា៖ ការផ្លាស់ប្ដូរបៃតង នវានុវត្តន៍
ការផ្លាស់ប្តូរឌីជីថល បម្រើផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព
កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។
តាមផែនការ
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋលោក Vo Van Thuong នឹងអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio;
ជួបសន្ទនាជាមួយព្រះចៅអធិរាជជប៉ុន
និងជួបជាមួយថ្នាក់ដឹកនាំជប៉ុនផងដែរ៕