ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម-សហភាពអឺរ៉ុបនិងព្រះរាជាណាចក្របែលហ្ស៊ិកឲ្យមានការអភិវឌ្ឍស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព

តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របែលហ្ស៊ិក លោក Bart De Wever នាថ្ងៃទី ២១ ខែតុលានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហភាពអឺរ៉ុប និងព្រះរាជាណាចក្របែលហ្ស៊ិក (រូបថត៖ VGP)

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សហភាពអឺរ៉ុប (EU) និងព្រះរាជាណាចក្របែលហ្ស៊ិកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ដែលបានប្រព្រឹត្តទៅបន្ទាប់ពីវៀតណាមបានរៀបចំប្រកបដោយជោគជ័យមហាសន្និបាតលើកទី ១៤ របស់បក្ស និងការបោះឆ្នោតសភានីតិកាលទី ១៦។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ទៅកាន់សហភាពអឺរ៉ុប គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរធ្វើឲ្យស៊ីជម្រៅថែមទៀតនូវសសរស្តម្ភសហប្រតិបត្តិការសំខាន់ៗ តាមនោះ កសាងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបទៅជាគំរូមួយក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។

ជាមួយបែលហ្ស៊ិក ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្កើតការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅក្នុងវិស័យដែលបែលហ្ស៊ិកមានប្រៀបខ្លាំង និងវៀតណាមកំពុងផ្តល់អាទិភាព ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្ទះឈីបស៊ីមីកុងដុកទ័រ ថាមពលកកើតឡើងវិញ កសិកម្មបៃតង និងនវានុវត្តន៍ ភស្តុភារកម្ម និងកំពង់ផែឆ្លាតវៃ៕


top