ការិយាល័យពាណិជ្ជកម្មវៀត ណាមនៅសិង្ហបុរី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានសម្របសម្រួលជាមួយសមាគមឧស្សាហកម្ម សឺមីកុង ឌុកទ័រសិង្ហបុរី (SSIA) រៀបចំសិក្ខាសាលាមួយដើម្បីណែនាំសក្តានុពល គុណសម្បត្តិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃឧស្សាហកម្មសឺមីកុងឌុកទ័រនៅវៀតណាម។
សិក្ខាសាលានេះបានទាក់ទាញធុរកិច្ច និងអ្នកជំនាញមួយចំនួនធំឱ្យចូលរួមតាមអ៊ីនធឺណិត និងដោយផ្ទាល់ (រូបថត៖ TTXVN)
ថ្លែងមតិក្នុងពិធីបើក
នាយកប្រតិបត្តិ SSIA លោក Ang Wee Seng បានឲ្យដឹងថា
វៀតណាមកំពុងក្លាយជាទិសដៅសំខាន់យ៉ាងឆាប់រហ័សសម្រាប់ការវិនិយោគលើការច្នៃប្រឌិត
ការផលិត និងគ្រឿងអេឡិចត្រូនិក ឧបត្ថម្ភដោយការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាល
បរិយាកាសធុរកិច្ចប្រសើរឡើង និងទីតាំងយុទ្ធសាស្ត្ររបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
វៀតណាមកំពុងទាក់ទាញការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងនៅទូទាំងខ្សែសង្វាក់តម្លៃសឺមីកុងឌុកទ័រទាំងមូល
ចាប់ពីការរចនារហូតដល់ការដំឡើង ការធ្វើតេស្ត និងការវេចខ្ចប់។
វិស័យផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនរបស់វៀតណាម
កំពុងជំរុញឱ្យមានតម្រូវការសម្រាប់ឧបករណ៍សឺមីកុងឌុកទ័រ។
ទាក់ទិននឹងទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មសឺមីកុងឌុកទ័រ
នាពេលខាងមុខ លោក Cao Xuan Thang ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរី
បានឲ្យដឹងថា សហគ្រាសវៀតណាមកំពុងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យបច្ចេកទេស
សឺមីកុងឌុកទ័រផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូ
និកជំនាន់ថ្មីដែលរួមបញ្ចូលបន្ទះឈីបឯកទេស និងបន្ទះឈីប AI; បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ
និងទាក់ទាញការវិនិយោគពីសាជីវកម្ម ដសឺមីកុងឌុកទ័រ ធំៗនៅលើពិភពលោក ដោយហេតុនេះ
រៀនសូត្រពីបទពិសោធន៍ក្នុងការអភិវឌ្ឍនិងផ្ទេរបច្ចេកវិទ្យាទំនើប; ជំរុញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា
ដើម្បីបំពេញគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម៕