ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសអ៊ីតាលីកាលពីរសៀលថ្ងៃទី១៩ ខែមីនា (ម៉ោងក្នុងតំបន់) ថ្លែងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសហគ្រាស និងផលិតកម្មអ៊ីតាលី លោក Adolfo Urso ឧបនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ជីយុង បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ជីយុង និងរដ្ឋមន្ត្រីក្រសួងសហគ្រាសនិងផលិតកម្មអ៊ីតាលី លោក Adolfo Urso។ (រូបថត៖ VGP/Thu Sa)
នៅក្នុងវិស័យវិនិយោគ លោកឧបនាយករដ្ឋមន្ត្រីមានបំណងថា ប្រទេសអ៊ីតាលីនឹងឡើងសំឡេងជាមួយដៃគូដែលនៅសេសសល់ក្នុងសហភាពអឺរ៉ុប (EU) ដើម្បីពន្លឿនការអនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA); លើកទឹកចិត្តសហគ្រាសអ៊ីតាលីឱ្យពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរចាំបាច់ត្រូវជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគី ដោយឆ្លៀតយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព; ស្នើឲ្យប្រទេសអ៊ីតាលីចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍឧស្សាហកម្មផលិត ឧស្សាហកម្មគាំទ្រ និងផលិតកម្មឆ្លាតវៃ; ដាក់ឲ្យដំណើរការកម្មវិធីគាំទ្រដល់ការអភិវឌ្ឍអ្នកផ្គត់ផ្គង់ ដោយអនុញ្ញាតឱ្យសហគ្រាសវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃរបស់ក្រុមហ៊ុនអ៊ីតាលី។ ចំណែកឯលោករដ្ឋមន្ត្រី Adolfo Urso បានសម្តែងបំណងចង់ឲ្យសហគ្រាសវៀតណាមវិនិយោគកាន់តែច្រើននៅក្នុងប្រទេសអ៊ីតាលី ហើយបានសង្កត់ធ្ងន់ថា សហគ្រាសអ៊ីតាលីវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងអាជីវកម្មនៅក្នុងប្រទេសវៀតណាម៕