បង្ហាញការប្តេជ្ញាចិត្តលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជំរុញការតភ្ជាប់ទីតាំងទេសចរណ៍ និងទិសដៅអភិវឌ្ឍទេសចរណ៍ចីរភាពក្នុងតំបន់ASEAN ATF 2024 បានបញ្ចេញមតិគំនិតផ្តួចផ្តើម ដើម្បីជំរុញទេសចរណ៍ក្នុងប្លុក ក៏ដូចជារវាងអាស៊ាន ជាមួយបណ្ដាដៃគូប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។
បង្ហាញការប្តេជ្ញាចិត្តលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជំរុញការតភ្ជាប់ទីតាំងទេសចរណ៍ និងទិសដៅអភិវឌ្ឍទេសចរណ៍ចីរភាពក្នុងតំបន់ ASEAN ATF 2024 បានបញ្ចេញមតិគំនិតផ្តួចផ្តើម ដើម្បីជំរុញទេសចរណ៍ក្នុងប្លុក ក៏ដូចជារវាងអាស៊ាន ជាមួយបណ្ដាដៃគូប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។
ក្រោមប្រធានបទ “ទេសចរណ៍គុណភាព និងមានទំនួលខុសត្រូវ ដើម្បីអនាគតអាស៊ានចីរភាព” បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ចង់បង្កើតទីតាំងទេសចរណ៍គុណភាព វិស័យទេសចរណ៍សកម្មភាពមានទំនួលខុសត្រូវ ជាមួយបរិស្ថាននិង ធម្មជាតិ ឆ្លើយតបសំណូមពរបម្រើទេសចរណ៍ឆាប់រហ័ស និងរឹងមាំជាងក្នុងអនាគត។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ង្វៀន វ៉ាន់ហុង (Nguyen Van Hung) រៀបរាប់ថា ក្នុងប៉ុន្មានឆ្នាំកន្លង បណ្តាប្រទេស ASEAN+3 ក៏ដូចជាអាស៊ាននឹងដៃគូ បានសហប្រតិបត្តិការ ពង្រាយផែនការសកម្មភាព ជាមួយនឹងសកម្មភាពធំៗចំនួន៤គឺ៖ តាំងពិព័រណ៍ ផ្សារណាត់ទេសចរណ៍ សិក្ខាសាលទេសចរណ៍ និង សកម្មភាពបង្វែឌីជីថលក្នុងវីស័យទេសចរណ៍។ ជំហានដំបូងអាចឃើញសកម្មភាពនេះមានផ្លែផ្កា ជាពិសេសគឺ ការតភ្ជាប់ និងជួយគ្នាទៅវិញទៅមក។
ពិធីបុណ្យដើមឆ្នាំ នៅវត្តហឿង ស្វឹន (Huong Xuan) ឆ្នាំថោះ ឆ្នាំ២០២៣ ក្នុងមណ្ឌលកេរដំណែលវត្តហឿង ស្វឹន (Huong Xuan) ស្រុកមីឌឹក (My Duc) ហាណូយ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
តាមផែនការយុទ្ធសាស្រ្តទេសចរណ៍ អាស៊ានកំណត់ដល់ឆ្នាំ២០២៥ នឹងក្លាយជាទីតាំងទេសចរណ៍គុណភាពខ្ពស់។ អាស៊ានក៏ខិតខំប្រឹងប្រែងជំរុញបើកទូលាយការអភិវឌ្ឍទេសចរណ៍ មានទំនួលខុសត្រូវ ចីរភាព បរិយាបន្ន និង តុល្យភាព ចូលរួមជាស្នូលចូលក្នុងសុខុមាលភាពសេដ្ឋកិច្ច - សង្គម នៃប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍។ ក្នុងនោះ “អភិវឌ្ឍទេសចរណ៍បុណ្យទានអាស៊ាន” ជាគម្រោងមួយមានសង្ឃឹម នឹងចូលរួមពិពិធកម្មផលិតផលទេសចរណ៍ក្នុងតំបន់ ជំរុញតភ្ជាប់ទីតាំងទេសចរណ៍ក្នុងប្លុក។
អាស៊ានជាតំបន់ត្រូវបានចាត់ទុកថាជាទឹកដី ដែលមានបុណ្យទានដ៏សម្បូរបែប។ នៅទីនេះ ពិធីបុណ្យទានបានប្រារព្ធឡើងដោយកន្លែងនីមួយៗមានលក្ខណៈខុសប្លែកពីគ្នា។ នោះអាចជា ពិធីបុណ្យទានឆ្លុះបញ្ចាំងពីជំនឿគោរពបូជាស្រូវ ទឹក លិង្គ ព្រះអាទិត្យ និង គោរពបូជាបព្វការីជន។
ពិធីបុណ្យប្រពៃណីនៅអាស៊ីអាគ្នេយ៍ រួមមានពិធីបុណ្យកសិកម្ម បុណ្យសាសនា លើកកម្ពស់វីរបុរសជាតិ អ្នកតា គ្រូដើមនៃមុខរបរ។ល។ ទេសចរណ៍ពិធីបុណ្យនាំមកឱកាសសម្រាប់ភ្ញៀវទេសចរស្វែងយល់វប្បធម៌មូលដ្ឋាន ម្ហូបអាហារប្រពៃណី និងជាពិសេសគឺបានពិសោធន៍លេងល្បែងដ៏ចំណាប់។
ពិធីបុណ្យប្រពៃណីនៅអាស៊ីអាគ្នេយ៍ រួមមានពិធីបុណ្យកសិកម្ម បុណ្យសាសនា លើកកម្ពស់វីរបុរសជាតិ អ្នកតា គ្រូដើមនៃមុខរបរ។ល។ ទេសចរណ៍ពិធីបុណ្យនាំមកឱកាសសម្រាប់ភ្ញៀវទេសចរស្វែងយល់វប្បធម៌មូលដ្ឋាន ម្ហូបអាហារប្រពៃណី និងជាពិសេសគឺបានពិសោធន៍លេងល្បែងដ៏ចំណាប់។
ប្រជុំកេរណែលព្រះពុទ្ធសាសនា Borobudurនៅទីក្រុង Yogyakarta ខាងត្បូង Trung Java នៃប្រទេសឥណ្ឌូនេស៊ី។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងប៉ុន្មានឆ្នាំកន្លង រូបភាពទេសចរណ៍ផ្សារភ្ជាប់នឹងពិធីបុណ្យ បានរីកចម្រើនពីមួយជំហានទៅមួយជំហាន នៅតាមប្រទេសជាច្រើនក្នុងអាស៊ីអាគ្នេយ៍។ ការរៀបចំពិធីបុណ្យពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការផ្លាស់ប្តូរ ភាពជំនាញជាមួយនឹងសកម្មភាពជាច្រើន ទាក់ទាញភ្ញៀវទេសចរ។ មានពិធីបុណ្យមិនតិច បានក្លាយជាពាណិជ្ជសញ្ញាប្រចាំប្រទេស ទាក់ទាញភ្ញៀវទេសចរលើពិភពលោកចូលមកទស្សនា គំរូដូចជាពិធីបាច់ទឹក ពិធីបណ្តែតប្រទីប (ថៃ) ពិធីបុណ្យចូលឆ្នាំថ្មី (កម្ពុជា) ពិធីប្រណាំងទូក (ឡាវ) ពិធីសិល្បៈបាលី (ឥណ្ឌូនេស៊ី) ពិធីសំណើច MassKara (ហ្វីលីពីន) Festival ហ្វេ ពិធីបុណ្យព្រះចន្ទ (វៀតណាម)។ល។
ប្រជាជនថៃ និងភ្ញៀវទេសចរ ចូលរួមពិធីបុណ្យសង្រ្កាន្តឆ្នាំ២០២៣។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្រៅពីការធ្វើផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀតដូចជា ទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សាសនា ទេសចរណ៍ព្យាបាលជំងឺ។ល។ វិស័យទេសចរណ៍មិនត្រឹមបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ នៅទាំងបង្កើតតម្លៃផលិតផល ក៏ដូចជាផ្តល់ជូនភ្ញៀវទេសចរនូវជម្រើសជាច្រើនទៀត។
សព្វថ្ងៃ តួនាទីជាប្រធាននៃគណៈកម្មការធនធានមនុស្ស សង្កេតពិនិត្យ និង វាយតម្លៃទេសចរណ៍អាស៊ាន។ សម្រុះសម្រួលគម្រោងការ “បង្កើតផលិតផលទេសចរណ៍ពិធីបុណ្យអាស៊ាន” វៀតណាមគាំទ្រ ឡាវកសាងស្តង់ដារទេសចរណ៍អេកូឡូស៊ីអាស៊ាន ដូចជាអាទិភាពមួយនៃការអនុវត្តក្នុងឆ្នាំប្រធានអាស៊ាន។ វៀតណាមស្នើអាស៊ានស្វែងយល់ស្តង់ដារថ្មីនៅឆ្នាំខាងមុខ ព្រមទាំងគិតដល់និន្នាការថ្មីទើបតែកើតឡើង នៅក្នុងតំបន់ដូចជាទេសចរណ៍ Golf កំពុងជាផលិតផលទាក់ទាញ ហើយក៏ជាផលិតផលមានប្រៀបខ្លាំងនៃប្រទេសជាសមាជិកជាច្រើន។
តាមព្យាករណ៍នៃអ្នកជំនាញការ វិស័យទេសចរណ៍ពិភពលោក មានសមត្ថភាពស្តារឡើងវិញទាំងស្រុង ចាប់ពីឆ្នាំ២០២៤ឡើងទៅ។ ក្នុងតំណែងជាប្រធានអាស៊ានឆ្នាំ២០២៤ ឡាវជាមួយប្រទេសជាសមាជិកនឹងជំរុញ “បង្កើនការតភ្ជាប់និងសមត្ថភាពស្តារឡើងវិញ” បំផុតគឺតភ្ជាប់ អភិវឌ្ឍចីរភាពទីតាំងទេសចរណ៍នៃតំបន់អាស៊ាន៕
- អត្ថបទ៖ កាសែតរូបភាពវៀតណាមបូកសរុប
- រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
- បច្ចេកទេស ក្រាហ្វីក៖ ត្រាងញូង
- ប្រែសម្រួល៖ រីកើង