នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានជួបជាមួយគណៈប្រតិភូ សមាគមជនកូរ៉េខាងត្បូងដែលស្រឡាញ់វៀតណាម (VESAMO) ដឹកនាំដោយលោក Chang Ho Ick អនុប្រធានក្រុមហ៊ុន Dongwon គ្រុប អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុង Busan ប្រធាន VESAMO កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ ជាពិសេសគឺការផ្សព្វផ្សាយកម្មវិធីជួយឧបត្ថម្ភគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ជាង៨ម៉ឺនគ្រួសារ ដែលជាស្ពានដ៏សំខាន់ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌និងប្រជាជនរវាងប្រទេសទាំងពីរ។ លើសពីនេះទៀត VESAMO និងសហភាពអង្គការមិត្តភាពវៀត ណាម (VUFO) ក៏បានពិភាក្សាអំពីការគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ប្រជាជនវៀតណាមប្រមាណ ៣ សែននាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកូរ៉េខាងត្បូង និងប្រជាជនកូរ៉េខាងត្បូងជិត ២ សែននាក់ដែលកំពុងប្រកបអាជីវកម្ម និងរស់នៅវៀតណាម៕