ជំរុញការជួបប្រាស្រ័យប្រជាជនរវាងវៀតណាមនិងអាមេរិក (VNA)
នារសៀសលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រធានសមាគមន៍បណ្ដាអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូតលោក Nguyen Tam Chien បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូ វិទ្យាល័យ George School របស់រដ្ឋ Pennsylvania អាមេរិក ដែលបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១០ ដល់ទី២២ ខែមិថុនា ឆ្នាំ២០១៩។ ក្នុងជំនួបសន្ទនា ឯកអគ្គរដ្ឋទូត Nguyen Tam Chien បានឧទ្ទសនាមដល់គណៈប្រតិភូអាមេរិក អំពីវិស័យសហប្រតិបត្តិការអប់រំ រវាងវៀតណាមនិងអាមេរិក។ ទន្ទឹមនឹងនោះ លោក Nguyen Tam Chien ក៏បាន ជូនដំណឹងជាមួយគណៈប្រតិភូអំពីសមាគមន៍បណ្ដាអង្គការមិត្តភាពវៀតណាម ប្រវត្តិសាស្ត្រនិងវប្បធម៌វៀតណាម ផងដែរ។ នារសៀលថ្ងៃដ៏ដែល បណ្ដាសិស្ស នៃវិទ្យាល័យ George School បានជួបមុខជាមួយបណ្ដាក្រុមគ្រួសារវៀតណាម នៅ ទីក្រុងហាណូយដែលចូលរួមកម្មវិធី Homestay ទៀតផង។ តាមកម្មវិធី គណៈប្រតិភូអាមេរិកនឹងជួបធ្វើការជាមួយស្ថាប័នមជ្ឈមណ្ឌលមនុស្សធម៌មួយចំនួន។ ក្រៅពីនោះ បណ្ដាសិស្សអាមេរិកនឹងចូលរួមសកម្មភាពស្ម័គ្រចិត្តនៅភូមិ Pom Coong ស្រុក Mai Chau ខេត្ត Hoa Binh និងទៅទស្សនានៅឈូងសមុទ្រ Ha Long ទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម