លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំការងារជួយសង្គ្រោះ និងជំនះពុះពារផលវិបាកនៃទឹកជំនន់ដែលបណ្តាលឱ្យទឹកជំនន់ និងលើកទឹកចិត្តប្រជាជនក្នុងតំបន់។ រូបថត៖ Duong Giang – VNA
នាថ្ងៃទី ៨ តុលា អញ្ជើញចុះពិនិត្យស្ថានភាពខ្យល់ព្យុះនិងទឹកជំនន់នៅសង្កាត់ Phan Dinh Phung ខេត្ត Thai Nguyen នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានផ្ញើសេចក្ដីសួរសុខទុក្ខនិងរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ; បញ្ជាឲ្យបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពន្លឿនដំណើរការជម្នះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិ ហើយស្ដារលំនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិក្នុងរយៈពេលដ៏ខ្លីបំផុត។ ជាពិសេស លោកនាយករដ្ឋមន្ត្រី ស្នើឱ្យចាត់វិធានការ បន្ទាន់ ដើម្បីការពារ ទប់ទល់នឹងគ្រោះទឹកជំនន់ តាមកម្រិតប្រកាសអាសន្ន ដោយ ផ្តោតលើការពិនិត្យឡើងវិញនូវតំបន់ដែលត្រូវជន់លិចជ្រៅ តំបន់ដែលប្រឈមនឹង ហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់ ដើម្បីម្ចាស់ការផ្លាស់ទីនិងជម្លៀស ប្រជាពលរដ្ឋ (ជាពិសេសមនុស្សចាស់ កុមារ និងក្រុមងាយរងគ្រោះ) ចេញពីតំបន់ គ្រោះថ្នាក់ ធានាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋជាអាទិភាពចម្បងនិងសំខាន់បំផុត។ លោកនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ជំនួយបន្ទាន់ចំនួន ១៤០ ពាន់លានដុង (ជាង ៥,៣ លានដុល្លារអាមេរិក) ពីទុនបម្រុងថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥ ដល់ខេត្ត Thai Nguyen, Cao Bang, Lang Son និង Bac Ninh ដើម្បីផ្តល់ជំនួយដល់ប្រជាជនឲ្យទាន់ ពេលវេលា និងជំនះពុះពារលើផលវិបាកដោយទឹកជំនន់៕