សក្តានុពលមូលដ្ឋាន

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

បក្ខជនទាំងឡាយជាបងប្អូនជនជាតិភាគតិចចូលរួមផ្តល់មតិ សំណូមពរយ៉ាងសកម្មចំពោះតំណាងគ្រប់លំដាប់ថ្នាក់ ស្របពេលក៏សមែ្ដងបង្ហាញពីជំនឿជាក់ ការរំពឹងទុក ចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ព្រឹតិ្ថការណ៍ដ៏សំខាន់ នាំមកនូវយុគសម័យឈោងឈានឡើងនៃប្រជាជាតិ។

លោក ហ្វ៊ិញ ហានមិញ ជនជាតិ ចិន លេខាបក្សមណ្ឌលក្រុង ១២ សង្កាត់ ហ្វាប៊ិញ ទីក្រុង ហូជីមិញ (អតីតប្រធានគណៈកម្មការការងារជនជាតិនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខ័ណ្ឌ១១ ចាស់) ចែករំលែកថា៖ "ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងដាក់ដំណើរការគំរូអាជ្ញាធរពីរថ្នាក់ ទទួលបានការស្របចិត្តគំនិត ការគាំទ្រពីប្រជាជន។ ខ្លួនខ្ញុំផ្ទាល់យល់ស្របទាំងស្រុងជាមួយគោលនយោបាយនេះពីព្រោះគោលដៅស្នូលគឺសម្រិតសម្រាំងអង្គការចាត់តាំង កសាងអាជ្ញាធរមូលដ្ឋានជិតស្និទ្ធ ស្និទ្ធស្នាលប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពជាងទៀត"។

លោក ហ្វ៊ិញ ហានមិញ ជនជាតិ ចិន លេខាមណ្ឌលក្រុង ១២ សង្កាត់ ហ្វាប៊ិញ ទីក្រុងហូជីមិញ មានក្ដីរំពឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងយកចិត្តទុកដាក់ដាក់ អនុវត្តគោលនយោបាយពិសេសជាធរមានចំពោះជនជាតិភាគតិច។

ការដាក់ដំណើរការអាជ្ញាធរពីរថ្នាក់ក៏ជាឱកាសដ៏សំខាន់ដើម្បីវាយតម្លៃសមត្ថភាពកម្មាភិបាល មន្ត្រីរដ្ឋការនៅមូលដ្ឋានផងដែរ។ ឈានទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស មានតួនាទីជាបក្ខជនជនជាតិ ចិន លោក ហ្វ៊ិញ ហានមិញ សម្តែងការជឿជាក់៖ "យើងខ្ញុំរំពឹងថាអាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងយកចិត្តទុកដាក់លើការអនុម័តគោលនយោបាយពិសេសៗសម្រាប់បងប្អូនជនជាតិភាគតិច ជាពិសេសការបង្កើតលក្ខខណ្ឌសមធម៌ ស្មើភាពនិងពង្រីកឱកាសការងារសម្រាប់កម្មាភិបាល និងមន្ត្រីរដ្ឋការនៃជនជាតិភាគតិច ដោយហេតុនេះអភិវឌ្ឍសមត្ថភាព រួមចំណែកដល់ការអភិវឌ្ឍរួម និងពង្រឹងកម្លាំងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល"។

លោក មិញ ចែករំលែកបន្ថែមថា "ដោយឡែកនៅសង្កាត់ ហ្វាប៊ិញ ចាប់ពីគំរូសេវារដ្ឋបាលសាធារណៈបានដាក់ដំណើរការមក ប្រជាជនមានការពេញចិត្តយ៉ាងខ្លាំងពីព្រោះមិនចាំបាច់ធ្វើដំណើរឆ្ងាយទៀត ហើយទម្រង់ការរដ្ឋបាលត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ប្រសិទ្ធភាព។ ចំពោះមនុស្សវ័យចាស់មិនទាន់ស្ទាត់ជំនាញខាងបច្ចេកវិទ្យា កងជួរកម្មាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ជំនួយ បង្កើតលក្ខខណ្ឌងាយស្រួលជូនប្រជាជន និងអាជីវកម្ម។ ភាពជាក់ស្តែងនេះពង្រឹងបន្ថែមទៀតនូវទំនុកចិត្ត និងការឯកភាពរបស់ប្រជាជនទាក់ទងនឹងការអនុវត្តគំរូអាជ្ញាធរពីរថ្នាក់"។

លោកអនុបណ្ឌិត យ៉ាញ់ មេន ជនជាតិ ខ្មែរ គ្រូ​ឧទ្ទេស​សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ (ទីក្រុង កឹនធើ) ក៏បំណងចង់បានមហាសន្និបាតបន្តដាក់ចេញគោលការណ៍ ការកំណត់គោលនយោបាយត្រឹមត្រូវ យកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាអត្តសញ្ញាណវប្បធម៌ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនបងប្អូនបណ្តាជនជាតិភាគតិច។

យោងតាមលោកគ្រូ មេន មហាសន្និបាតលើកទី ១៤ ត្រូវបានរំពឹងថាជាព្រឹតិ្ថការណ៍ដ៏សំខាន់ នាំមកនូវយុគសម័យថ្មីនៃការអភិវឌ្ឍ ដាស់សេចក្តីប្រាថ្នាឈោងឈានឡើងដ៏ខ្លាំងក្លារបស់ប្រជាជាតិវៀតណាម ក្នុងនោះបងប្អូនជនជាតិភាគតិចនៅតែបន្តសហចរ រួមកម្លាំងក្នុងបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

លោកគ្រូ យ៉ាញ់ មេន ជនជាតិ ខ្មែរ រំពឹងថាមហាសន្និបាតផ្តល់នូវទិសដៅដ៏មុតមាំក្នុងវិស័យអប់រំតំបន់បងប្អូនជនជាតិភាគតិច។

ក្នុងវិស័យអប់រំនៅតំបន់ជនជាតិភាគតិច លោកគ្រូ មេន រំពឹងទុកថាមហាសន្និបាតផ្តល់នូវទិសដៅដ៏មុតមាំគោលបំណងលើកកម្ពស់គុណភាពអប់រំ ផ្តោតសំខាន់លើការបណ្តុះបណ្តាល បំប៉នកងជួរគ្រូបង្រៀនជាជនជាតិភាគតិច រក្សា ពង្រីកទូលាយភាសានិយាយ អក្សរសរសេរ អត្តសញ្ញាណវប្បធម៌នៅក្នុងសាលារៀន ហើយស្របពេលបើកទូលាយឱកាសសម្រាប់ការរៀនសូត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ក្នុងនោះសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូផងដែរ។

ក្រៅពីនេះ លោកគ្រូ មេន ក៏សង្ឃឹមថា មហាសន្និបាតបន្តយកចិត្តទុកដាក់ ឧបត្ថម្ភបណ្តាមន្ទីរអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ ដូចជាការវិនិយោគលើការពង្រីកសម្ភារៈគ្រឿងបរិក្ខារ សិក្ខូបករណ៍សិក្សារៀនសូត្រ ហើយស្របពេលនេះបង្កើតលក្ខខណ្ឌដើម្បីសាលារៀនធ្វើជាប្រធាន ចូលរួមក្នុងការចងក្រង ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពសៀវភៅសិក្សា និងឯកសារបង្រៀនភាសាខ្មែរ ភាសាបាលី ឱ្យសមស្របទៅនឹងកម្មវិធីសិក្សាថ្មី ដោយសារសៀវភៅសិក្សាបច្ចុប្បន្នជាច្រើនត្រូវបានបោះពុម្ពជាយូរមកហើយ។

ប្រហាក់ប្រហែលនេះដែរ លោក ង៉ុក កៀនគឿង ជនជាតិ តៃ ជាលេខាសាខាបក្សនៃមណ្ឌលក្រុង ៣១ ហើយជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ ឡុងប៊ិញ ទីក្រុង ហូជីមិញ (អតីតប្រធានការិយាល័យព័ត៌មានវិទ្យានៃវិជ្ជាស្ថាននយោបាយតំបន់ ២ ទីក្រុង ហូជីមិញ) ក៏សង្ឃឹមថា មហាសន្និបាតលើកទី ១៤ ជំរុញយ៉ាងខ្លាំងក្លាស្តីពីការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ផ្តោតលើការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយជនជាតិភាគតិចមានចំណេះដឹង បំណិន សមត្ថភាពក្នុងការធ្វើសមាហរណកម្ម ព្រមទាំងកំណត់អត្តសញ្ញាណ និងបំប៉នកម្មាភិបាលវ័យក្មេង កម្មាភិបាលមូលដ្ឋានជាជនជាតិភាគតិច។

លោក ង៉ុក កៀនគឿង ជនជាតិ តៃ មានក្តីបំណងចង់ឲ្យបងប្អូនជនជាតិភាគតិចបានចូលកៀកជិតជាងទៀតជាមួយធ្វើបរិវត្តកម្មឌីជីថល។

លោក គឿង ក៏មានក្តីបំណងចង់ឲ្យបងប្អូនជនជាតិភាគតិចបានចូលកៀកជិតជាងទៀតជាមួយការធ្វើបរិវត្តកម្មឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក។ នាំយកព័ត៌មានវិទ្យា អ៊ីនធឺណិតទៅកាន់តំបន់ឆ្ងាយដាច់ស្រយាល ហើយជំរុញយ៉ាងខ្លាំងក្លាការធ្វើឌីជីថលូបនីយកម្មនៃបេតិកភណ្ឌវប្បធម៌ ផ្សព្វផ្សាយរូបភាព ប្រជាជននៃតំបន់ជនជាតិភាគតិច។

ដោយឡែកចំពោះទីក្រុង ហូជីមិញ លោក គឿង ស្នើឱ្យមហាសន្និបាតយកចិត្តទុកដាក់លើការអនុម័តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសមស្រប បង្កើតការងារធ្វើស្ថិរភាព ឧបត្ថម្ភការផ្លាស់ប្តូរមុខរបរ ផ្តល់ប្រាក់កម្ចីអនុគ្រោះ និងលើកកម្ពស់សមត្ថភាពអាជីវកម្មជូនពលករជាជនជាតិភាគតិច។

ដោយមានជំនឿជឿជាក់លើការដឹកនាំរបស់បក្ស បក្ខជន អ្នកមានប្រជាប្រិយភាពជាជនជាតិភាគតិចមានក្តីបំណងចង់ឲ្យប្រទេសបន្តមាននវានុវត្តន៍ អភិវឌ្ឍន៍ប្រកបដោយចីរភាព រក្សាលំនឹងស្ថិរភាពនយោបាយ - សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនពីមួយជំហានទៅមួយជំហាន៕


top