នាថ្ងៃទី៣០ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួបលើក ទី២៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋ អាមេរិក។
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo។ (រូបថត៖ VGP) |
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនិងក្រសួងការបរ ទេសអាមេរិក ដែលបានផ្ដល់ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែងនិងទាន់ពេលវេលាសម្រាប់វៀតណាមដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 និងទប់ទល់នឹងគ្រោះទឹក ជំនន់នៅតំបន់ភាគកណ្ដាលនាពេលកន្លងមក រួមទាំងកញ្ចប់ជំនួយចំនួន ២ លានដុល្លាអាមេរិកពីទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិអាមេរិក (USAID)។ លោក Pham Binh Minh ក៏បានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍ យ៉ាងសកម្មនិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគីចាប់តាំងពីវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ រហូតដល់ ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo បានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានពង្រីកទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ ភាព អធិបតេយ្យភាព បូរណភាពដែនដីនិងប្រព័ន្ធនយោបាយរបស់គ្នាទៅវិញ ទៅមក។ លោក Mike Pompeo បានអះអាងដែរថា អាមេរិកគាំទ្រចំពោះប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន ឯករាជ្យ សម្បូររុងរឿង ហើយដើរ តួនាទីកាន់តែសំខាន់នៅក្នុងតំបន់។ លោករដ្ឋមន្រ្តីបានសន្យាថា អាមេរិក នឹងបន្តសហប្រតិបត្តិការជាមួយវៀតណាម ជំរុញទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យកាន់តែជាក់ស្ដែង គួរឲ្យជឿទុកចិត្ត ប្រកបដោយប្រសិទ្ធភាព ចីរ ភាព រួមចំណែកយ៉ាងសកម្មដល់សន្តិសុខ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់និងលើពិភពលោក។
|
ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ VGP) |
ចំពោះបញ្ហាតំបន់ដែលប្រទេសទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី Pham Binh Minh បានស្នើឲ្យអាមេរិកបន្ត គាំទ្រដល់មជ្ឈភាពនិងចំណងសាមគ្គីភាពរបស់អាស៊ាន ក៏ដូចជាទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។ លោករដ្ឋមន្រ្តី Pompeo បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ ព្រមទាំងសម្ដែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហា ប្រឈមរួមនានា រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅតំបន់និងលើពិភពលោកផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម