នារសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅជំនួបពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តីការបរទេសវៀតណាម-ឡាវលើកទី ៤ ក្រោមសហអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Kommasith។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)
និងរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Kommasith (រូបថត៖ TTXVN)
នៅទីនេះ ភាគីទាំង២បានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យនៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភពពិសេសនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។
ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសលោក Saleumxay Kommasith បានផ្លាស់ប្ដូរឯកសារគតិយុត្តសំខាន់ចំនួន២ស្ដីពីខ្សែព្រំដែនរួមនោះគឺពិធីសារស្ដីពីខ្សែព្រំដែននិងបង្គោលព្រំដែនវៀតណាម-ឡាវ និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែនវៀតណាម-ឡាវ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម