ព័ត៌មាន

ជំនួបប្រាស្រ័យរវាងនិស្សិតវៀតណាម-ឡាវ-កម្ពុជា


ជំនួបប្រាស្រ័យរវាងនិស្សិតវៀតណាម-ឡាវ-កម្ពុជា

នា​ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បាន​ប្រព្រឹត្តទៅជំនួបប្រាស្រ័យរវាងនិស្សិតនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា​ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជានិងឡាវ។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងផុលផុសដោយមានឈុត​សម្ដែងសិល្បះពោពេញទៅដោយវប្បធម៌របស់ប្រទេសនីមួយៗ។ ពិសេស​ ប្រទេសទាំងបីបានអនុវត្តពិធីប្រពៃណីមួយចំនួនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ​របស់ប្រជាជនកម្ពុជានិងឡាវផងដែរ។

នៅទីនេះ លោកស្ រីNguyen Thi Thu អនុប្រធានគណៈកម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ បានបង្ហាញជំនឿជាក់ថា៖ បណ្ដានិស្សិតបន្តជាអ្នកពូនជ្រុំ​អោយទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងបី រួមចំណែកកសាងប្រទេសជាតិកាន់តែសម្បូររុងរឿង​ឆ្ពោះទៅគោលដៅកសាងសហគមន៍អាស៊ានប្រកបដោយ​សាមគ្គីភាព​ សន្តិភាពនិងអភិវឌ្ឍន៍៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top