ស្ថានភាពជំងឺរាតត្បាត Covid-19 ក្នុងថ្ងៃទី ៦ ខែឧសភា (រូបថត៖ Kinhtedothi)
គិតត្រឹមម៉ោង៩ យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ តាមម៉ោងវៀតណាម មានមនុស្សជាង ៣,៧៥ លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺ COVID-19 ដែលក្នុងនោះមានមនុស្សជាង ២៥៩.០០០ នាក់បានបាត់បង់ជីវិត។
គិតត្រឹមថ្ងៃទី៦ ខែឧសភា តាមម៉ោងវៀតណាម មានមនុស្សជាង ៣,៧៥ លាននាក់នៅទូទាំងពិភព លោកបានឆ្លងជំងឺ COVID-19 ដែលក្នុងនោះមានមនុស្សជាង ២៥៩.០០០ នាក់បានបាត់បង់ជីវិត។
យោងតាមទិន្នន័យគេហទំព័រស្ថិតិ worldometers.info សហរដ្ឋអាមេរិកឈរនៅចំណាត់ថ្នាក់លេខ១នៅលើពិភពលោកដែលមានករណីឆ្លងនិងស្លាប់ដោយវីរុស SARS-COV-2 ដោយមានអ្នកឆ្លងជំងឺជាង ១,២ លាននាក់ និងជាង ៧២.០០០ នាក់ បានបាត់បងជីវិតផងដែរ។
ជំងឺរាតត្បាតនៅសហរដ្ឋអាមេរិកនៅតែត្រូវបាន ចាត់ទុកថាមានហានិភ័យឆ្លងរីករាលដាលនៅក្នុងបរិបទដែលប្រទេសនេះ កំពុងបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមជាបណ្តើរ ៗ ដើម្បីតភ្ជាប់សកម្មភាពសេដ្ឋកិច្ចឡើងវិញ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម