ព័ត៌មាន

ជើងហោះហើរពិសេសដឹកជញ្ជូនសំណាកអដ្ឋិធាតុយុទ្ធជនពលីជាង ១៥.៤០០ សម្រាប់ធ្វើតេស្ត DNA

សំណាកជីវសាស្រ្តទាំងនេះត្រូវបានប្រមូលពីផ្នូររបស់យុទ្ធជនពលីដែលមិនស្គាល់អត្តសញ្ញាណ នៅឈាបនដ្ឋាននានាក្នុងទីក្រុង Can Tho ខេត្ត Ca Mau ខេត្ត An Giang ខេត្ត Vinh Long និងខេត្ត Dong Thap។

ប្រអប់ដែលផ្ទុកសំណាកជីវសាស្រ្តនៃអដ្ឋិធាតុយុទ្ធជនពលី ត្រូវបានផ្ទេរចេញពីយន្តហោះសម្រាប់ដំណើរការទទួលនិងប្រគល់។ (រូបថត៖ TTXVN) 

នយោធភូមិភាគទី ៩ សម្របសម្រួលជាមួយបញ្ជាការដ្ឋានការពារដែនអាកាស-ទ័ពជើងអាកាសនិងខេត្ត-ក្រុងនានាក្នុងតំបន់ដីសណ្ដទន្លេ Cuu Long បានរៀបចំយ៉ាងឱឡារិកនូវការដឹកជញ្ជូន និងប្រគល់សំណាកអដ្ឋិធាតុយុទ្ធជនពលីជាង ១៥.៤០០ សម្រាប់ធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណយុទ្ធជនពលី។ សំណាកជីវសាស្រ្តទាំងនេះត្រូវបានប្រមូលពីផ្នូររបស់យុទ្ធជនពលីដែលមិនស្គាល់អត្តសញ្ញាណ នៅឈាបនដ្ឋាននានាក្នុងទីក្រុង Can Tho ខេត្ត Ca Mau ខេត្ត An Giang ខេត្ត Vinh Long និងខេត្ត Dong Thap។

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Ho Van Thai លេខាគណៈកម្មាធិការបក្ស និងជាស្នងការនយោបាយនៃយោធាភូមិភាគទី ៩ បានសង្កត់ធ្ងន់ថា នេះគឺជាជើងហោះហើរនៃមនោសញ្ចេតនា និងការដឹងគុណចំពោះកុលបុត្រកុលធីតាដ៏ឆ្នើមដែលបានពលីជីវិតដើម្បីមាតុភូមិ និងប្រជាជាតិវៀតណាម។

ពិធីទទួលនិងប្រគល់សំណាកជីវសាស្រ្តនៃអដ្ឋិធាតុយុទ្ធជនពលី ដែលដឹកជញ្ជូនពីយោធភូមិភាគទី ៩ ទៅកាន់ទីក្រុងហាណូយ។ (រូបថត៖ TTXVN)

ឧបករណ៍ដែលផ្ទុកសំណាកជីវសាស្រ្តនៃអដ្ឋិធាតុយុទ្ធជនពលី ត្រូវបានដឹកជញ្ជូនដោយយន្តហោះយោធាទៅកាន់ទីក្រុងហាណូយ ដើម្បីប្រគល់ឲ្យវិទ្យាស្ថានកោសល្យវិច្ច័យយោធា ក្រសួងការពារប្រទេស វិទ្យាស្ថានវិទ្យាសាស្ត្រព្រហ្មទណ្ឌ ក្រសួងនគរបាល និងបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម សម្រាប់ការធ្វើតេស្ត DNA ដើម្បីកំណត់ឲ្យបានត្រឹមត្រូវនូវអត្តសញ្ញាណយុទ្ធជនពលី។

នេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យខាងនយោបាយ សង្គម និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ដែលបង្ហាញពីសីលធម៌ "ផឹកទឹក នឹកដល់ប្រភពដើម" មនោសញ្ចេតនា និងការទទួលខុសត្រូវដ៏ពិសិដ្ឋបំផុតរបស់មនុស្សជំនាន់សព្វថ្ងៃនេះចំពោះមនុស្សជំនាន់មុនៗ៕


top