ព័ត៌មាន

ជួយទ្រទ្រង់ផ្តល់លិខិតឆ្លងដែនសម្រាប់អ្នកជំងឺដែលមានតម្រូវការទៅព្យាបាលនៅបរទេស


 នាយកដ្ឋានអន្តោប្រវេសន៍ជួយទ្រទ្រង់ផ្តល់លិខិតឆ្លងដែនសម្រាប់អ្នកជំងឺដែលមានតម្រូវការទៅព្យាបាលនៅបរទេស
 

ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០១៩ នាយកដ្ឋានអន្តោប្រវេសន៍ (ចំណុះក្រសួងនគរបាលវៀតណាម) នឹង​អនុវត្ត​កម្ម​វិធីជួយទ្រទ្រង់ផ្តល់លិខិត​ឆ្លង ដែនសម្រាប់អ្នកជំងឺដែលមានបំណងចេញទៅព្យាបាល​នៅបរទេស​។

នេះគឺជាព័ត៌មានដែលលោកវរសេនីយ៍ឯក  Le Hong Thai នាយករង​នៃនាយកដ្ឋាន​អន្តោប្រវេសន៍​នៅទីក្រុង​ហូជីមិញ​បានឲ្យដឹង​ថាខណៈ​ដែលឆ្លើយ​បទសម្ភាស​ជាមួយអ្នក​យកព័ត៌មាននៃ​ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម​កាលពី​ថ្ងៃទី ១០ ខែឧសភា​។ កម្មវិធីនេះត្រូវបានអនុវត្តន៍នៅ​តាមមន្ទីរពេទ្យដូចជា មន្ទី​រពេទ្យ Cho​ Ray សាកលវិទ្យាល័យ​វេជ្ជសាស្ត្រនិងឱសថស្ថា​នហូជីមិញ មន្ទីរពេ​ទ្យកុមារ ទី១ កុមារ​ទី ២ និងវិទ្យា​ស្ថាន​បេះដូង​ទីក្រុង​ហូជីមិញ​។ ជាក់ស្តែងបើអ្នកជំងឺមានបំណងចង់​ចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស​ នាយកដ្ឋាន​អន្តោប្រវេសន៍នឹង​សម្របសម្រួល​ជាមួយមន្ទីរ​ពេទ្យដែលមាន​នៅក្នុង​បញ្ជីដូច​ពោលខាង​លើនេះដើម្បី​ចាត់បញ្ជូនកម្មាភិបាល​ដោយផ្ទាល់​ទៅគ្រែសំរាកព្យាបាលជំងឺទាំងនោះដើម្បីជួយណែនាំ​និងកត់ត្រា​ព័ត៌មាន ថតរូប​ និងបំពេញបែបបទ​នានាសំរាប់ការចេញលិខិតឆ្លងដែន​ឲ្យទាន់ពេលវេលាផងដែរ។ ប្រ​សិនបើក​ម្មវិធី​នេះអនុ​វត្តប្រកបដោយប្រសិទ្ធិភាព នោះនា​យកដ្ឋានអន្តោប្រវេសន៍នឹងពង្រីក​គំរូនេះឲ្យកាន់​តែធំទូលាយ​ថែមទៀត​ផង​ដែរ​៕ ​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​

 


top