ការសម្ដែងសិល្បៈមួយឈុតរបស់និស្សិតឡាវនៅកម្មវិធី (រូបថត៖ TTXVN)
ក្នុងបរិយាកាសសុខុដមរមនា និស្សិតឡាវនិងកម្ពុជាជាង៥០០ នាក់ក្នុងសម្លៀកបំពាក់ប្រពៃណី បានអនុវត្តន៍ពិធីចង់ដៃ ស្រោចទឹក និងជូន កម្រងផ្កា។
នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានជួបប្រាស្រ័យជាមួយនិស្សិតឡាវ និង កម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅ តាមមហាវិទ្យាល័យនានានៃទីក្រុងក្នុងឱកាសបុណ្យ Bunpimay និងបុណ្យចូល ឆ្នាំថ្មីប្រពៃណី។ ក្នុងបរិយាកាសសុខុដមរមនា និស្សិតឡាវនិងកម្ពុជាជាង៥០០ នាក់ក្នុងសម្លៀកបំពាក់ប្រពៃណី បានអនុវត្តន៍ពិធីចង់ដៃ ស្រោចទឹក និងជូន កម្រងផ្កា។
ថ្លែងនៅទីនេះ លោកTran Luu Quang លេខាអចិន្រ្តៃយ៍រងនៃគណៈកម្មាធិ ការបក្សទីក្រុង ហូជីមិញបានជូនពរឆ្នាំថ្មីសិរីសួរស្ដីចំពោះនិស្សិតឡាវនិងកម្ពុជា ទាំងអស់ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង។ លោកបានសង្កត់ធ្ងន់ថា៖
“យុវជននៃប្រទេសទាំងបីនឹងជាកត្តាដ៏សំខាន់ណាស់ក្នុងការតភ្ជាប់និងរឹត បន្តឹងចំណងមិត្តភាព។ យើងខ្ញុំជឿជាក់ថា បណ្ដានិស្សិតឡាវនិងកម្ពុជានឹងរួម ចំណែករឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាពមិត្តភាពដ៏ស្និទ្ធិស្នាលរវាងប្រជាជននៃប្រទេសទាំងបី។ មិត្តទាំងអស់គ្នានឹងជាអ្នកពូនជ្រុំអោយទំនាក់ទំនងដ៏ល្អ ប្រសើររវាងប្រទេសទាំងបី រួមចំណែកកសាងប្រទេសខ្លួនអោយកាន់តែរីកចម្រើន និងសម្បូររុងរឿង ឆ្ពោះទៅរកគោលដៅកសាងសហគមន៍អាស៊ានប្រកបដោយ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍ”។
ចំណែកឯមិត្ត ជៀ គីមហៀង និស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅ សាកលវិទ្យា ល័យពហុវិទ្យាទីក្រុងហូជីមិញបានចែករំលែកថា៖
“ពេលដែលទៅរៀននៅឯបរទេសហើយបានចូលរួមពិធីជួបជុំយ៉ាងដូច្នេះ ធ្វើអោយខ្ញុំមានចំណាប់អារម្មណ៍មិនឯកតោតែម្នាក់ឯងទេ ព្រោះថាខ្ញុំបានជួបជុំជាមួយ មិត្តភក្តិហើយត្រូវបានគេយកចិត្តទុកដាក់សួរសុខទុក្ខ។ ខ្ញុំនឹងឧស្សាហ៍ព្យាយាម សិក្សារៀនសូត្រហើយបញ្ចប់ការសិក្សាអោយបានល្អ ហើយបន្ទាប់នោះប្រសិនបើ មានឱកាសខ្ញុំនឹងជួយឧបត្ថម្ភប្រទេសវៀតណាមវិញដូចជាចូលរួមចលនានិទាឃ រដូវស្ម័គ្រចិត្តនិងការងារសង្គមនានាផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម