ព័ត៌មាន

ជូនពលរដ្ឋវៀតណាមជាង៣០០នាក់ពីស៊ុយអែតនិងហ្វាំងឡង់វិលត្រឡប់មកប្រទេសវិញ


 ពលរដ្ឋវៀតណាមនៅឯបរទេសមុនពេលចេញដំណើរវិលត្រឡប់មកប្រទេសវិញ។
 

ក្នុង​ថ្ងៃទី៥និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់វៀត ណាម ស្ថាប័ន​តំណាង​វៀត​ណាម​ប្រចាំនៅ​ស៊ុយអែត ហ្វាំងឡង់និងប្រទេស អឺរ៉ុបផ្សេងៗទៀត រួមជាមួយក្រុមហ៊ុនអាកាស​ចរណ៍​ជាតិ​វៀត​ណាម​ បាន សហការជាមួយស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមី រៀបចំជើងហោះ ហើរ​ដឹក​ពល​រដ្ឋវៀត​ណាម​ជាង​៣០០នាក់វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាពពីព្រលានយន្តហោះនៅទីក្រុង Stockholm និង​ទីក្រុង​ Helsinki។ អ្នកដំណើរតាមជើងហោះហើរនេះមានសិស្សានុសិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា ឬជួប​ការ​លំបាក​ខាងលំនៅដ្ឋាន កុមារមានអាយុ ក្រោម១៨ឆ្នាំ (ក្នុងនោះមានទារក) ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ភ្ញៀវ ​ទេសចរ​ ​និងពលករដែលបានអស់សុពលភាពទិដ្ឋាការនិងកិច្ចស​ន្យា ការងារនៅតាម​ប្រទេសអឺរ៉ុប​ជា​ច្រើន​​ដូច​ជា ស៊ុយអែត ហ្វាំងឡង់ ន័រវេស ដាណឺម៉ាក ប៉ូឡួញ ឆែក និងហុងគ្រី ជាដើម។
 
ជើងហោះ​ហើរនេះត្រូវបានធានាលក្ខខ័ណ្ឌដ៏តឹងរឹងអំពីសន្តិសុខ សុវត្ថិ ភាព ក៏ដូចជាគោរព​តាម​បទ​បញ្ញត្តិ​ស្ដីពី​ការ​បង្ការ​ទប់ស្កាត់ជំងឺឆ្លង Covid-19 ផងដែរ។ ក្រោយពីការចុះចតនៅព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ អ្នកធ្វើដំណើរ​តាម​ជើង​ហោះហើរ​គ្រប់​រូប​សុទ្ធ​តែត្រូវ​បានត្រួត​ពិនិត្យសុខភាព​ហើយជូន​ទៅធ្វើចត្តាឡី​ស័កតាម​បទបញ្ញត្តិ​៕ ​

 

តាម VOV - វិទ្យុសំឡេងវៀតណាម​
 


top