នៅចម្ងាយពីរដ្ឋធានីហាណូយប្រហែល៣៥គីឡូម៉ែត្រ ភូមិ ក្វាងភូកូវ (Quang Phu Cau) (ឃុំ ក្វាងភូកូវ (Quang Phu Cau)
នៅចម្ងាយពីរដ្ឋធានីហាណូយប្រហែល៣៥គីឡូម៉ែត្រ ភូមិ ក្វាងភូកូវ (Quang Phu Cau) (ឃុំ ក្វាងភូកូវ (Quang Phu Cau) ស្រុកអ៊ឹងហ្វ័រ (Ung Hoa) ហាណូយ) មានប្រវត្តិធ្វើធូបប្រពៃណីជាង១ទសវត្សរ៍ហើយ។ អញ្ជើញមកដល់ភូមិធូប ក្វាងភូកូវ (Quang Phu Cau) ជាឱកាសមួយសម្រាប់ភ្ញៀវទេសចរស្វែងយល់ អំពីរបរធ្វើធូបប្រពៃណី និង ថតបានរូបភាពពិសេសជាច្រើន ដែលសម្បូរទៅដោយពណ៌សម្បុរ។
រៀងរាល់ថ្ងៃ ភូមិធូប ក្វាងភូកូវ (Quang Phu Cau) ទទួលភ្ញៀវទេសចរ ក្នុងស្រុកនិងអន្តរជាតិរាប់រយលើកនាក់។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
តាំងពីយូរយាណាស់មកហើយ របរធ្វើធូបតែងជាមុខរបរមួយ ក្នុងចំណោមមុខរបរប្រពៃណីផ្សារភ្ជាប់នឹងស្រទាប់ជំនាន់ប្រជាជនវៀតណាម។ តាមលំហូរវេលា សំណាងល្អភូមិរបរនេះ នៅតែមមាញឹកដោយថ្វីដៃស្វាហាប់ ប៉ិនប្រសបនៃជាងរបរចំណាស់ៗ។ យ៉ាងនេះ ភូមិធូប ក្វាងភូកូវ (Quang Phu Cau) ក៏ដេកក្នុងចំណោមនោះដែរ។
ទោះបីអត្ថិភាពរាប់រយឆ្នាំមកហើយ តែរហូតដល់បច្ចុប្បន្ននេះ ភូមិធូប ក្វាងភូកូវ (Quang Phu Cau) នៅតែអត្ថិភាពតំណាលនឹងវេលា ក្លាយជាសម្រស់មួយក្នុងចំណោមសម្រស់ពិសេស ឆ្លាក់ដាំដារលក្ខណៈវប្បធម៌ភូមិស្រុកជនបទតំបន់ភូមិភាគខាងជើង។
ពេលហាលធូប ប្រជាជនបង្កើតបានជារូបរាង ទាក់ទាញភ្ញៀវទេសចរទស្សនានិងថតរូប។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ពីអតីតកាល របរធ្វើធូបកើតមានតែតំបន់ភូមិស្រុកជនបទភូឡឿងថឿង (Phu Luong Thuong)។ ដោយមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ សន្សឹមមុខរបរនេះ បានសាយទូលាយកើតមាននៅតាមភូមិ ដាវទូ (Dao Tu) កូវបូវ (Cau Bau)។ ហេតុនោះ មិនដឹងពីអង្កាល ទូទាំងភូមិ ក្វាងភូកូវ (Quang Phu Cau) ជាមួយនឹងផ្ទៃដីធំទូលាយ បានក្លាយជារបរមួយ នៃមុខរបរធ្វើធូបលេចធ្លោបំផុត នៅតំបន់ជាយក្រុងហាណូយ។ បច្ចុប្បន្ន ពេលទៅដល់ភូមិ ក្វាងភូកូវ (Quang Phu Cau) អ្នកនឹងបានឃើញសម្រស់ស្រស់ស្អាត ដែលជាលក្ខណៈនៃតំបន់ជនបទវាលទំនាបទន្លេក្រហមពីអតីតកាល តែមានការលាយលំដោយសភាពទំនើប។
ក្នុងដំណើរស្វែងយល់ភូមិធូប ក្វាងភូកូវ (Quang Phu Cau) អ្នកនឹងមានឱកាសអង្គុយស្តាប់អ្នកស្រុកពណ៌នា អំពីលក្ខណៈចាំបាច់ដើម្បីធ្វើបានជាធូបមួយបាច់។ វត្ថុធាតុប្រើសម្រាប់ធ្វើធូបត្រូវបានជ្រើសរើសហ្មត់ចត់ ពីព្រោះមុខរបរនេះមានលក្ខណៈចេតភាពច្រើន ហេតុនេះអ្នកស្រុកមិនហ៊ានធ្វើដោយភាពខ្ជះខ្ជាយឡើយ។ ចំណែកបន្ទះឫស្សីសម្រាប់ធ្វើជាឆ្អឹងធូប ត្រូវមានអាយុគ្រប់គ្រាន់ ឆ្លងកាត់ការជ្រើសរើសហ្មត់ចត់ ទើបយកទៅធ្វើសម្រេច។
បាច់ធូបបានប្រជាជនរៀបដាក់បង្កើតបានជារូបភាពជក់ចិត្ត ដោយមានពណ៌សម្បូរឆើតឆាយ។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ប្រសិនបើមានសំណាងទៅដល់ភូមិធូបត្រូវនឹងថ្ងៃល្អ គ្រាន់តែធ្វើដំណើរមួយជុំ អ្នកនឹងងាយជួបប្រទះរូបភាពប្រជាជនហាលបាច់ធូប។ ខណៈនោះ បាច់ធូបក្រហមប្រដូចជាបាច់ផ្កា ដែលបានហាលនៅលើទីលានផ្ទះ ទីលានវិហារ និងទីធ្លាដីទូលាយ បង្កើតបានជាផ្ទាំងគំនូរឆើតឆាយក្រោមលំហរអាកាសថ្លាឈ្វេង។
ទិដ្ឋភាពពប្រជាជនពលកម្មមមាញឹកនៅរដូវចុងឆ្នាំ។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
នៅភូមិធូបនេះ បាច់ធូបបានចងជាបាច់ខ្នាតធំ ជើងធូបចងគួបជាមួយគ្នា ដើមធូបបែកញែកលាមូលដូចជាផ្កាកំពុងរីក។ ធូបនៅភូមិ ក្វាងភូកូវ (Quang Phu Cau) ជាប្រភេទធូបមានពណ៌លឿង និង ក្រហម ជាពណ៌សំណាងនៃលោកខាងកើត យ៉ាងស្អាត និង លេចធ្លោ។
ភ្ញៀវទេសចរថតយករូបភាពស្អាត ពេលទស្សនារបរធ្វើធូប នៅភូមិ ក្វាងភូកូវ(Quang Phu Cau)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
បច្ចុប្បន្ន ភូមិធូប ក្វាងភូកូវ (Quang Phu Cau) ជាភូមិរបរមួយក្នុងចំណោមភូមិរបរប្រពៃណីយូរឆ្នាំនៅហាណូយ បានអត្ថិភាព និង អភិវឌ្ឍន៍ខ្លាំង។ ទីនេះ មិនត្រឹមតែរក្សាបានព្រលឹងនៃផលិតផលមួយ ដែលមានអត្ថន័យវប្បធម៌ចេតភាព នៅទាំងជាទីកន្លែងទេសចរណ៍ស្រស់ស្អាត ដែលភ្ញៀវទេសចរគួរមកទស្សនា ពេលមកដល់រដ្ឋធានីហាណូយ៕
ច្រើនឆ្នាំកន្លងហើយ ភូមិធូប ក្វាងភូកូវ (Quang Phu Cau) បានក្លាយជាអាសយដ្ឋានទាក់ទាញភ្ញៀវទេសចរកុះករ ដែលអញ្ជើញមកស្វែងយល់។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ចេញពីមជ្ឈមណ្ឌលទីក្រុងហាណូយ ភ្ញៀវទេសចរអាចធ្វើដំណើរដោយទោចក្រយានយន្តឬឡានក្រុង។ ប្រសិនបើ ធ្វើដំណើរដោយទោចក្រយានយន្ត អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ២១B ផ្លូវខេត្តលេខ៤២៩។ ក្រៅពីនោះ អាចធ្វើដំណើរតាមរទេះមេត្រូបានដាក់ឱ្យដំណើរការជាផ្លូវការ ដូច្នេះអ្នកអាចជ្រើសរើសប្រភេទមធ្យោបាយពិសេសទាំងនេះ សម្រាប់ធ្វើដំណើរទៅដល់ភូមិធូប ក្វាងភូកូវ (Quang Phu Cau)។ អ្នកអាចធ្វើដំណើរទៅដល់ស្ថានីយចំណត់ឡាន អៀនងៀ (Yen Nghia) បន្ទាប់មកបន្តចាប់ឡានក្រុងលេខ៩១ ទៅកាន់ភូមិរបរស្រស់ស្អាតនេះ។
អត្ថបទ៖ គេវហាផឿងថាវ រូបថត៖ ខាញឡុង និង កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង