ពាណិជ្ជសញ្ញាវៀតណាម

ជលផលវៀតណាម-អូស្រ្តាលី៖ លើកកម្ពស់លំដាប់បង្គាវៀតណាម

ជាង​ពីរទសវត្សរ៍​មាន​វត្តមាន​នៅលើ​ទីផ្សារ​ ជាមួយ​បុព្វហេតុ​ ដើម្បី​ប្រជាជន​វៀតណាម​ - លើកកម្ពស់​លំដាប់​បង្គាវៀតណាមសម្ពន្ធក្រុមហ៊ុនជលផល​វៀតណាម​- អូស្ត្រាលី...

ជាង​ពីរទសវត្សរ៍​មាន​វត្តមាន​នៅលើ​ទីផ្សារ​ ជាមួយ​បុព្វហេតុ​ ដើម្បី​ប្រជាជន​វៀតណាម​ - លើកកម្ពស់​លំដាប់​បង្គា​វៀតណាមសម្ពន្ធក្រុមហ៊ុនជលផល​វៀតណាម​- អូស្ត្រាលី សព្វថ្ងៃជា​សម្ពន្ធក្រុមហ៊ុន​ដែល​មានទីផ្សារ​បង្គា​ពូជ​លេខ​១នៅវៀតណាម​ និង​ជា​សម្ពន្ធក្រុមហ៊ុន​ដំបូង​ដែល​មានប្រព័ន្ធ​គ្មានចន្លោះ​ នៃ​សង្វាក់​តម្លៃ​បង្គា​ ចាប់ទាំងពី​បង្គាមេ កូន​បង្គា​ពូជ បង្គា​ស្រស់​​ រហូត​ដល់​បង្គា​ជា​ផលិតផល​។ វៀតណាម​អូស្ត្រាលី​ក៏ជា​សហគ្រាស​នាំមុខ​ខាង​កសាង​ទម្រង់រូបភាព​អាជីវកម្ម ​បច្ចេកវិទ្យា​​ខ្ពស់​​ប្រកបដោយ​ចីរភាព​។​

ទម្រង់រូបភាព​ចិញ្ចឹម​បង្គា​បច្ចេកវិទ្យា​ខ្ពស់​គ្មាន​ចន្លោះ ប្រកប​ដោយ​ចីរភាព​នៃ​សម្ពន្ធក្រុមហ៊ុន​ជល​ផល​វៀតណាម​ អូស្រ្តាលី​។ រូបថត៖ ឯកសារ​

ចាប់ផ្តើម​ពី​ផលិតផល​ប្លែក​។ល។​

ជាមួយ​នឹង​វិស័យ​បង្គា​ បង្គាកូន​ពូជកំណត់​​សម្រេច​ជាង​៥០%​ភាព​ជោគ​ជ័យ​នៃ​រដូវ​ចិញ្ចឹម​បង្គា​។ ទោះបី​ ការ​ផលិត​បង្គា​ពូជ​គុណភាពក្នុងរយៈ​ពេល​វេលាកន្លង​ជួប​ទុក្ខលំបាកជាច្រើន​ មិនទាន់ឆ្លើយ​តប​បាន​តម្រូវការ​នៃ​អតិថិជន​។ សហគ្រាសជាច្រើន​គ្មាន​ជម្រើស​ផ្សេង​ អំពី​ប្រភព​កូនបង្គា​​ពូជ​គុណភាព​ និង មិន​បាន​ផ្គត់ផ្គង់​ប្រភពកូន​​បង្គា​ពូជ​​​ស្តង់ដារ​ តាម​តម្រូវ​ការ​នៃទីផ្សារ​នាំចេញ​។​

យល់ឃើញ​ថា​នេះជា​បញ្ហាប្រឈម​មួយ​ តែក៏ជា​ឱកាស​មួយ​ផង​ដែរ​ លោក​ឡឿង ថាញ​វ៉ាន់​ (Luong Thanh Van) (ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​​សម្ពន្ធក្រុមហ៊ុន​ជល​ផល​វៀតណាម-​​អូស្រ្តាលី) សម្រេចចិត្តជ្រើសរើស​​វិនិយោគលើ​ផលិតកម្ម​កូន​បង្គា​​ពូជ​ ដំណើរ​ការ​​លំបាកបំផុត​ ហើយ​មានហានិភ័យ​​ច្រើន​បំផុតទៀតផង​​ ពេល​ចាប់​ផ្តើម​បោះជំហាន​ចូល​វិស័យ​បង្គា។​

កូន​បង្គា​ពូជ​នឹង​បាន​ចិញ្ចឹម​ និង ថែទាំ​តាម​ទម្រង់រូបភាព​គ្មាន​ចន្លោះ។ រូបថត៖ ឯកសារ​

វៀតណាម-​អូស្រ្តាលី​ជ្រើស​ទិសដៅ​វិនិយោគ​ និង​ សហការ​ជាមួយ​វិទ្យាស្ថាន CSIRO​ អូស្រ្តាលី​ ជាមួយ​​កម្មវិធី​ម្ចាស់​ការ​ជ្រើស​​បង្គាពូជ​មេនៅវៀតណាម​។ ផលិតផល​របស់ក្រុមហ៊ុន​បានទទួល​ស្គាល់ដោយ​ BAP (ស្តង់ដារ​ប្រតិបត្តិ​ចិញ្ចឹម​ជលផល​ល្អបំផុត​ បង្កើត​ និង​អភិវឌ្ឍ​ ដោយ​សហព័ន្ធ​ចិញ្ចឹម​ជល​ផល​សកលលោក​ (GAA))។

តំបន់​ចិញ្ចឹម​បង្គា​ស្រាវ​ជ្រាវ​នៃ​សម្ពន្ធក្រុមហ៊ុន​វៀតណាម​អូស្រ្តាលី​។ រូបថត៖ ឯកសារ​

វិញ្ញាបណ្ណ​បត្រ​ BAP ផ្អែក​លើ​ស្តង់ដារ​វិទ្យាសាស្រ្ត​​ចំពោះ​សង្វាក់​ផ្គត់ផ្គង់​ចិញ្ចឹម​ជលផល​ទាំង​មូល​ ធានាបាន​ស្តង់ដារ​សុវត្ថិភាព​ស្បៀង​អាហារ​ និង រុករក​ប្រភពដើម​ មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​បរិស្ថាន​ និង សង្គម​។ ពីព្រោះ​ នេះជា​កក្តា​មួយ​ក្នុង​ចំណោម​កក្តា​ចម្បង​ សម្រាប់​អតិថិជន​ដាក់​ទំនុក​ចិត្ត​លើ​គុណភាព​ផលិតផល​ កូនពូជនៃក្រុមហ៊ុន​ ជាពិសេស​កូន​​បង្គាពូជ​ជើង​សជំនាន់ថ្មី​ VUS LEADER 21 ជាមួយនឹង​គុណសម្បត្តិ​លើសលុបដូចជា​ ការ​លូតលាស់ល្អជា​ង (១០%​បើប្រៀប​នឹង​ជំនាន់​មុខ) កម្លាំង​ប្រឆាំង​ជំងឺពូកែជាង​ សមត្ថភាព​បន្ស៊ាំ​ល្អជាង​។​

វៀតណាម-​អូស្រ្តាលី ​សព្វថ្ងៃជា​រោង​ចក្រ​កូន​បង្គាពូជ​លេខ​១វៀតណាម​ ស្រូប​យក​៣០%​នៃទីផ្សារ​ ដោយ​មានសហសនាម​ ស្តេចកូន​​បង្គាពូជ ដែល​បាន​អតិថិជន​ ដៃគូ​ស្រឡាញ់​រាប់អាន​ដាក់​ឈ្មោះ ចំពោះ​លោក​ឡឿង​ ថាញវ៉ាន់ (Luong Thanh Van)។​

ទូទាំង​ពិភពលោក​ មានតែ​ប្រទេស​អាមេរិក សិង្ហបូរី ថៃ ដែលសម្រេច​បាន​ស្តង់ដារ​អន្តរជាតិ​​ក្នុងការ​ងារផ្គត់ផ្គង់កូន​​បង្គាពូជ​ បច្ចុប្បន្នមាន​​បន្ថែម​វៀតណាម​មាន​វត្តមាន​នៅក្នុង​​តារាង​បញ្ជី​​នេះ។ នេះ​មិនត្រឹមតែជា​ការ​ជោគ​ជ័យ​នៃជល​ផល​វៀតណាម​អូស្ត្រាលី​ នៅទាំង​ជួយ​វិស័យ​បង្គាវៀតណាម​ មិនចាំបាច់ពឹង​ផ្អែក​លើ​ប្រភពកូន​​បង្គា​ពូជ​ កាត់បន្ថយ​កង្វះខាត​ប្រភព​​​ផ្គត់​ផ្គង់​ បង្កើត​ទិសដៅ​ដំណើរការ​​ប្រកបដោយ​ចីរភាព​ សម្រាប់​​វិស័យ​ ចូល​រួម​ផ្លាស់ប្តូរ​ចំណាត់ថ្នាក់​​នៃវិស័យ​បង្គាវៀតណាម ​នៅលើ​ផែនទី​ពិភពលោក​។​

... រហូតដល់​សង្វាក់គ្មាន​ចន្លោះ​

ជាមួយ​ចក្ខុវិស័យ​ក្លាយ​ជា​សម្ពន្ធក្រុមហ៊ុន​ជល​ផល​លេខ​១​វៀតណាម​ និង លំដាប់​អាស៊ី​ អំពី​គុណភាព​ និង បច្ចេកវិទ្យា​ចីរភាព​ វៀតណាម​-អូស្ត្រាលី ជា​សម្ពន្ធក្រុមហ៊ុន​ដំបូង​មាន​ប្រព័ន្ធ​តម្លៃ​បង្គារ​គ្មាន​ចន្លោះ​ ចាប់តាំងពី​បង្គាមេ កូន​បង្គា​ពូជ បង្គាស្រស់​​ រហូតដល់​ផលិតផល​បង្គា។​

បទដ្ឋាន​ផលិត​បង្គា​តាម​ស្តង់ដារ​បច្ចេកវិទ្យា​ជឿន​លឿន​។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម​

ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣ សម្ពន្ធក្រុមហ៊ុន​វៀតណាម-​អូស្រ្តាលី សម្ពោធឆ្លង​រោង​ចក្រ​កែច្នៃ​ជល​ផល​ ដាក់​ឱ្យ​ដំណើរការ​ជាផ្លូវ​ការ​ នៅ​តំបន់​កសិកម្ម​អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់​អភិវឌ្ឍ​បង្គា​ខេត្ត​បាកលីវ​ (Bac Lieu)​​។ ការដែលបណ្តាក់​ឱ្យ​ដំណើរការ​នូវ​​រោង​ចក្រ មាន​តម្លៃ​វិនិយោគ​៤០០​ពាន់លាន​ដុង​​ ជួយឱ្យ​វៀតណាម-អូស្រ្តាលី​គ្របដណ្តប់ទាំង​ស្រុង​នូវ​បទដ្ឋាន​ផលិតកម្ម​។ នេះ​ជារោង​ចក្រ​នាំមុខ​នៅប្រទេស​វៀតណាម​ អនុវត្ត​បច្ចេកវិទ្យាស្វ័យ​ប្រវត្តិកម្ម​ ជាង​៧០%​។ នេះ​ជា​គោល​សំខាន់​ក្នុងការ​អនុវត្ត​ផែនការ​គ្មាន​ចន្លោះ​នៃ​សង្វាក់​តម្លៃ​បង្គា។​

ផលិតផល​បង្គា​ចំហុយ​ទាំងកូនបានចំណាត់ការ​តាម​ខ្សែសង្វាក់​គ្មាន​ចន្លោះ​ស្វ័យ​ប្រវត្តិ​។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម​

បច្ចុប្បន្ន​ សម្ពន្ធក្រុមហ៊ុន​វៀតណាម-​អូស្រ្តាលី​ មាន​ក្រុមហ៊ុនជា​​សមាជិកឡើង​ដល់​១៨​ក្រុមហ៊ុន បុគ្គលិក​២.០០០នាក់​ ផ្ទៃដី​ចិញ្ចឹម​បង្គា​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​​១.០០០ហិកតា មជ្ឈមណ្ឌល​តំណពូជ ​និង ជម្រើស​កូន​បង្គាពូជ​ចំនួន​៣ ដែល​មាន​កម្លាំង​ផលិតកូន​​បង្គាពូជ​ ជាង​៥០ពាន់លាន​ក្បាល​​ក្នុងមួយ​ឆ្នាំ​។ ​ក្រុមហ៊ុន​ផលិត​កម្ម​កូន​បង្គាពូជ ​របស់វៀតណាម​អូស្រ្តាលីមាន​​ចំនួន​៩ នៅ​តាម​បណ្តោយ​ពី​​ទិស​ខាង​ជើង​ ដល់ទិសខាង​ត្បូងនៃប្រទេស​​ តំបន់​ចិញ្ចឹម​ប្រពលវប្បកម្មនៅ​ក្នុង​ផ្ទះ​កញ្ចក់​​ចំនួន​៤កន្លែង សាងសង់នៅ​ខេត្ត​បាកលីវ (Bac Lieu) ប៊ិញ​ឌិញ​ (Binh Dinh) ក្វាង​និញ (Quang Ninh)​។ ជាពិសេស​ រោង​ចក្រ​នៃក្រុមហ៊ុន​អនុវត្ត​បច្ចេកវិទ្យា​ទំនើប​បំផុត ​ក្នុងវិស័យ​កែច្នៃ​ មកពី​ប្រទេស​លំដាប់ពិភពលោក​ដូចជាអាមេរិក ទ្វី​បអ៊ឺរ៉ុប ជប៉ុន​។ល។ ឆ្លើយតប​ស្តង់ដារ​អន្តរជាតិ​ដូចជា  HACCP, BRC។ល។​

ដោយមហិច្ឆតា​លើកកម្ពស់​បង្គាវៀតណាម​ ជាង​២០ឆ្នាំកន្លង​ វៀតណាម​-អូស្រ្តាលី​បាន​វិនិយោគ​​បច្ចេកវិទ្យា​ ធនធាន​មនុស្ស​ ហេដ្ឋារចនាសម្ពន្ធ​ ក្នុង​សង្វាក់​គ្មានចន្លោះ​។ មិនបញ្ឈប់ត្រឹមនោះ វៀតណាម-​អូស្ត្រាលី​នៅមានគោលបំណង​ផ្សព្វផ្សាយ​ដំណោះស្រាយ​ចីរភាព​សម្រាប់អ្នក​ចិញ្ចឹម​ មិនត្រឹមតែ​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៅទាំង​ជួយ​លំនឹង​ប្រាក់ចំណូល​ មកពី​ផលិតផល​បង្គាវៀតណាម​ ដែលមានតម្លៃ​ខ្ពស់​ ពេល​ចូល​រួមទីផ្សារ​ធំ​។​


បណ្ដាដំណោះស្រាយ​មកពី​មេហ្វូង​ដូចជា ​វៀតណាម-​អូស្រ្តាលី​ នឹង​ជាគម្នាស់​សម្រាប់​ស្ថាបនា​​​សំឡេង​រួម​ បង្កើត​ភាព​ផ្សារភ្ជាប់​ ចូលរួម​នាំ​វិស័យ​បង្គា​វៀតណាម​ រីកចម្រើន​ចីរភាព​ និង ចូល​រួម​កសាង​ពាណិជ្ជសញ្ញា​សម្រាប់​បង្គាវៀតណាម ​នៅលើ​ឆាកអន្តរជាតិ​។ បង្គាវៀតណាម-​អូស្រ្តាលី​កំពុង​មានទំនុកចិត្ត​លើ​តុអាហារ​ពិភពលោក៕​

អត្ថបទ៖ ថាវ​វី រូបថត៖ វូខាញឡុង​/កាសែតរូបភាពវផតណាម​ និង ឯកសារ​

ប្រែសម្រួល៖ រីកើង​


top