ចំណុចសំខាន់ៗ ជម្លោះនៅសមុទ្រខាងកើត៖ ច្បាប់អន្តរជាតិត្រូវបានគោរព 22/07/2016 នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ (ប្រទេសហូឡង់) បានចេញសាលក្រមចំពោះ បណ្តឹងរបស់ប្រទេសហ្វីលីពីនប្រឆាំងនឹងប្រទេសចិន ដែលអាចចាត់ទុកដូចជាតម្រុយសំខាន់មួយៗសំរាប់ការខិតខំប្រឹងប្រែងក្នុងការដោះស្រាយបណ្តាជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី និងសមស្របនឹងច្បាប់អន្តរជាតិ។ ក្រោយរយៈពេល ៣ ឆ្នាំ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ឧបសម្ព័ន្ធ ៧ នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) តុលាការ PCA បានច្រានចោលការទាមទារអយុត្តិធម៌របស់ចិនស្តីពី"សិទ្ធិជាប្រវត្តិសាស្ត្រ" ចំពោះតំបន់សមុទ្រស្ថិតក្នុង"តំបន់ បន្ទាត់ត្រេប្រាំបួនចំណុច (nine-dash line) "។ តាមសាលក្រមរបស់តុលាការ PCA ចិនគ្មាន"សិទ្ធិជាប្រវត្តិសាស្ត្រ"ចំពោះបណ្តាតំបន់សមុទ្រនៅសមុទ្រខាងកើត និងគ្មានមូលដ្ឋានច្បាប់ ដើម្បីចេញបណ្តាការប្រកាសនូវ"សិទ្ធិជាប្រវត្តិសាស្ត្រ"ចំពោះប្រភពធនធានធម្មជាតិក្នុង"តំបន់បន្ទាត់ត្រេប្រាំបួនចំណុច "។ តុលាការបានសម្រេចថា គ្មានរចនាសម្ព័ន្ធណាចំណុះប្រជុំកោះទ្រឿងសា (Truong Sa) ដែលផ្តល់ឲ្យចិនសិទ្ធិក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ។ តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ (PCA)។ រូបថត៖ PCA ជាក់ស្តែង ការដែលចិនបានប្រកាសដោយខ្លួនឯងថា “តំបន់បន្ទាត់ត្រេប្រាំបួនចំណុច” និងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចិនមានបណ្តាសកម្មភាព ដើម្បី”អនុវត្តន៍”ប្រការនេះ ប៉ុន្តែចិនបានជួបប្រទះនឹងការជំទាស់យ៉ាងតានតឹងពីសហគមណ៍អន្តរជាតិ។ ប្រទេសជាច្រើនលើពិភពលោកបានបញ្ចេញភ័ស្តុតាងប្រវត្តិសាស្រ្តនិងមានគតិយុត្តយ៉ាងពិតប្រាកដ ដើម្បីបង្ហាញអោយឃើញច្បាស់លាស់នូវភាពអយុត្តិធ៌ម ដែលចិនបានហៅថា “តំបន់បន្ទាត់ត្រេប្រាំបួនចំណុច” សំដៅត្រូតត្រាសមុទ្រខាងកើត ។ ដោយហេតុនេះ សាលក្រមរបស់ PCA គឺជាមូលដ្ឋានច្បាប់ ដើម្បីបញ្ជាក់ថា “តំបន់បន្ទាត់ត្រេប្រាំបួនចំណុច” របស់ចិនមិនសមស្របនឹងការពិតទេ។ PCA ក៏មានសាលក្រមផ្សេងៗទៀតយ៉ាងច្បាស់លាស់អំពីការ ដែលចិន ជ្រៀតជ្រែកចូលក្នុងសិទ្ធនេសាទរបស់ហ្វីលីពីននៅតំបន់ Scarborough លើសមុទ្រខាងកើតផងដែរ។ នាវាអនុវត្តន៍ច្បាប់របស់ចិនបានប៉ះទង្គិតនាវាហ្វីលីពីនយ៉ាងធ្ងន់ធ្ង និងបំពានច្បាប់នៅពេលដែលបណ្តានាវានេះបានរារាំងនាវារបស់ហ្វីលីពីន ព្រមទាំងសង្កត់ធ្ងន់ថា សកម្មភាពរបស់ចិនធ្វើអោយជម្លោះជាមួយប្រទេសហ្វីលីពីនកាន់តែតានតឹងថែមទៀតក្នុងអំឡុងពេលភាគីនានាកំពុងខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើតនេះ។ ជាពិសេស សាលក្រមរបស់ PCA គឺបានបង្ហាញច្បាស់លាស់ថា ចិនកំពុងមានសកម្មភាពមិនសមស្រមនឹង UNCLOS ដែលចិនគឺប្រទេសមួយក្នុងបណ្តាប្រទេសបានចុះហត្ថលេខានិងសច្ចាប័នដែរ។ តាម PCA នាពេលថ្មីៗនេះ សកម្មភាពបើកទូលាយនិងសាងសង់លើបណ្តាកោះរបស់ចិន លើរចនាសម្ព័ន្ធប្រជុំកោះទ្រឿងទាំង ៧ បានជៈឥទ្ធពលយ៉ាងធ្ងន់ធ្ងរចំពោះបរិស្ថានរបស់បណ្តាផ្ទាំងផ្កាថ្មនិងបំពានលើកាតព្វកិច្ចអភិរក្សនិងការពារប្រព័ន្ធអេកូ ដែលងាយស្រួលជួបគ្រោះថ្នាក់ក៏ដូចជាបរិស្ថានរស់នៅរបស់បណ្តាប្រភេទកំពុងទន់ខ្សោយ ត្រូវគម្រាមកំហែងនិងត្រូវសម្លាប់។ ក្នុងនាមជាសមាជិករបស់ UNCLOS ចិនកំពុងមិនគោរពនឹងបទបញ្ញត្តិនានានៃអនុសញ្ញានេះនិងកាន់តែបង្ហាញអោយពិភពលោកឃើញយ៉ាងច្បាស់លាស់ថា ក្រុងប៉េកាំងមិនមែនជាសមាជិក ដែលមានការទទួលខុសត្រូវ ដោយសារគេមិនអើពើច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកឡេហាយប៊ិញបានលើកឡើងច្បាស់ថា វៀតណាមស្វាគមន៍តុលាការ បានចេញសាលក្រមចុងក្រោយបង្អស់នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦។ វៀតណាមនឹងប្រកាសនូវខ្លឹមសារនៃសាលក្រមនេះ។ រូបថត៖ អានដាំង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអនុប្រធានាធិបតីអាមេរិក Joe Biden ប្រកាស ចិនត្រូវគោរពសាលក្រមរបស់តុលាការ PCA ស្តីពីសមុទ្រខាងកើត។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Fumio Kishida បានចេញប្រកាសថា សាលក្រមរបស់តុលាការ PCA គឺសាលក្រមចុងក្រោយបង្អស់និងមានលក្ខណៈយុត្តធម៌ តាមនោះភាគីនានាត្រូវការគោរពសាលក្រមនេះ។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) Donald Tusk បានបញ្ជាក់ថា EU "ជឿជាក់ទាំងស្រុង "លើ តុលាការ PCA និងដំណើរការបណ្តឹង ព្រមទាំងសង្ឃឹមថា សាលក្រមនេះនឹងរួមចំណែកក្នុង"ការបង្កើតកម្លាំងចលករសកម្ម" ក្នុងការខិតខំប្រឹងប្រែងស្វែងឃើញដំណោះស្រាយចំពោះជម្លោះនៅសមុទ្រខាងកើត។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop អំពាវនាវហ្វីលីពីននិងចិនគោរពតាមសាលក្រមរបស់តុលាការ PCA ពីព្រោះ“នេះគឺជាសាលក្រមចុងក្រោយបង្អស់និងចាប់បង្ខំភាគីទាំងពីរ”។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ពិតជាច្បាស់ណាស់ហើយ តុលាការ PCA ចេញសាលសក្រមចុងក្រោយបង្អស់ ដែលអាស្រ័យទៅលើ UNCLOS បានបង្ហាញតួនាទីរបស់ច្បាប់អន្តជាតិក្នុងការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ចាប់ពីនោះរួមចំណែកក្នុងការជៀសវាងបណ្តាវិធានការប្រើប្រាស់កងកំលាំងអាវុធ។ ក្រៅពីនេះ នេះគឺជាសាលក្រមអន្តរជាតិមុនគេបង្អស់ពាក់ព័ន្ធនឹងជម្លោះនៅសមុទខាងកើត ដែលបង្កើតមួលដ្ឋានសម្រាប់រាល់បញ្ហាជម្លោះនៅតំបន់សមុទ្រនេះអាចដោះស្រាយតាមភាពត្រឹមត្រូវនៃគោលការណ៍របស់ច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS។ ដូចនេះ ក្រោយពេល ដែល PCA ចេញសាលក្រម ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានអោយដឹងថាសាលក្រមខាងលើនេះមានលក្ខណៈចាប់បង្ខំអំពីច្បាប់និងអាចបង្តើតកំលាំងចលករក្នុងការដោះស្រាយរាល់បញ្ហាធំំៗផ្សេងទៀត នៅសមុទ្រខាងកើតដោយសន្តិវិធី។ មតិសាធារណៈជនក្នុងតំបន់និងលើពិភពលោកទាំងឡាយបានអំពាវនាវ ភាគីនានាត្រូវគោរពនិងចរចារអំពីការអនុវត្តន៍សាលក្រមនេះ។ តាំងពីយូរហើយ UNCLOS នៅតែបានសហគមន៍អន្តរជាតិទទួលស្គាល់ដូចជាជំហានដ៍សំខាន់មួយក្នុងការបង្តើតសណ្តាប់ធ្នាប់លើសមុទ្រ ដូច្នេះសមាជិកណាក៏ដោយនៃអនុសញ្ញានេះក៏ត្រូវមានភារកិច្ចគោរពនិងអនុវត្តន៍អោយបានពេញលេញរាល់ការកំណត់និងបែបបទ ក្នុងនោះ គិតទាំងការដោះស្រាយរាល់ជម្លោះដែលពាក់ព័ន្ធ។ គួរឲ្យសោកស្តាយណាស់ ប្រតិកម្មដំបូងរបស់ចិនបានបង្ហាញអាកប្បកិរិយាគ្មានសុឆន្ទៈ នៅពេលដែលចិនប្រកាសថា ប្រទេសនេះ “មិនយល់ព្រមក៏ដូចជាមិនទទួលស្គាល់” ចំពោះសាលក្រមរបស់ PCA ទេ ចិនបានអោយដឹងថា សាលក្រមរបស់ PCA គឺ “គ្មានមូលដ្ឋាន គ្មានតំលៃនិងគ្មានសុពលភាពចាប់បង្ខំ"។ ការប្រកាសខាងលើនេះរួមនឹងរាល់សកម្មភាពឯតោភាគីនិងច្រងេងច្រងាងរបស់ចិនលើសមុទ្រខាងកើតកំពុងធ្វើអោយបាត់បង់រូបភាពរបស់ប្រទេសនេះលើឆាកអន្តរជាតិ ពីព្រោះចិនក្នុងនាមជាប្រទេសមហាអំណាចលើគ្រប់វិស័យ ព្រមទាំងចិនជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ គួរតែបង្ហាញខ្លួនជាដៃគូមានការទទួលខុសត្រូវក្នុងការការពារ រក្សាបរិស្ថានសន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏ដូចជាលើពិភពលោក។ បណ្តាសំណង់ត្រូវបានកសាងខុសច្បាប់របស់ចិនលើកោះហ្គាកម៉ា (Gac Ma) ស្ថិតក្នុងប្រជុំកោះទ្រឿងសា (Truong Sa)របស់វៀតណាម។ រូបថត៖ ម៉ាយថាញ់ហាយ រូបភាពកោះជឹថាប (Chu Thap)ស្ថិតក្នុងប្រជុំកោះទ្រឿងសា (Truong Sa)របស់វៀតណាមនាខែកញ្ញ ឆ្នាំ២០១៥ បានឲ្យឃើញថា ចិនបានសាងសង់ខុសច្បាប់សំណង់ជាច្រើនដូចជា៖ ផ្លូវយន្តហោះរត់ កំពង់ផែនិងអគាររឹងមាំ… រូបថត៖ CSIS/AMTI រូបភាពរួមឲ្យឃើញច្បាស់ថា ការវត្តមានរបស់ផ្លូវយន្តហោះរត់មួយនិងសំណង់រឺងមាំជាច្រើន ដែលចិនកសាងយ៉ាងខុសច្បាប់លើកោះ ជឹថាប (Chu Thap)ស្ថិតក្នុងប្រជុំកោះទ្រឿង(Truong Sa)សារបស់វៀតណាម។ រូបថត៖ CSIS/AMTI សកម្មភាពបើកទូលាយ និងកសាងកោះរបស់ចិននៅប្រជុំកោះ ទ្រឿងសា ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បរិស្ថានសមុទ្រ។ ក្នុងរួបថត៖ រូបភាពឲ្យឃើញថា ចិនបានចាត់នាវាជាច្រើន ដើម្បីបំរើការបើកទូលាយនិងកសាងខុសច្បាប់យ៉ាងព្រមៗគ្នានៅលើកោះថ្ម Subi ស្ថិតក្នុងប្រជុំកោះទ្រឿងសារបស់វៀតណាម។ រូបថត៖ CSIS/AMTI សមុទ្រខាងកើតជាផ្លូវនាវាចរណ៍សំខាន់ៗឈានមុខគេលើពិភពលោកនិងពាក់ព័ន្ធនឹងពាក់ព័ន្ធនឹងផលប្រយោជន៍របស់ភាគីជាច្រើន ដូច្នេះ ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ សន្តិសុខ សុវត្ថិភាព សេរីនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតគឺជាគោលដៅដែលបានអាទិភាពចម្បង។ ភាគីពាក់ព័ន្ធនានត្រូវបង្ហាញការទទួលខុសត្រូវរបស់ខ្លួនឯងក្នុងការគោរពតាមច្បាប់អន្តរជាតិ ជាក់ស្តែងគឺធានាគោលការណ៍គោរពច្បាប់ក្នុងតំបន់សមុទ្រខាងកើត។ រាល់ប្រតិកម្មហួសហេតុ ឬសកម្មភាពមើលងាយនិងមិនអើពើច្បាប់អន្តជាតិ ដែលធ្វើស្ថានភាពកាន់តែតានតឹងនិងស្មុកស្មាញថែមទៀត./. ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ (ប្រទេសហូឡង់) បានចេញសាលក្រមចំពោះ បណ្តឹងរបស់ប្រទេសហ្វីលីពីនប្រឆាំងនឹងប្រទេសចិន ដែលអាចចាត់ទុកដូចជាតម្រុយសំខាន់មួយៗសំរាប់ការខិតខំប្រឹងប្រែងក្នុងការដោះស្រាយបណ្តាជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី និងសមស្របនឹងច្បាប់អន្តរជាតិ។ ក្រោយរយៈពេល ៣ ឆ្នាំ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ឧបសម្ព័ន្ធ ៧ នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) តុលាការ PCA បានច្រានចោលការទាមទារអយុត្តិធម៌របស់ចិនស្តីពី"សិទ្ធិជាប្រវត្តិសាស្ត្រ" ចំពោះតំបន់សមុទ្រស្ថិតក្នុង"តំបន់ បន្ទាត់ត្រេប្រាំបួនចំណុច (nine-dash line) "។ តាមសាលក្រមរបស់តុលាការ PCA ចិនគ្មាន"សិទ្ធិជាប្រវត្តិសាស្ត្រ"ចំពោះបណ្តាតំបន់សមុទ្រនៅសមុទ្រខាងកើត និងគ្មានមូលដ្ឋានច្បាប់ ដើម្បីចេញបណ្តាការប្រកាសនូវ"សិទ្ធិជាប្រវត្តិសាស្ត្រ"ចំពោះប្រភពធនធានធម្មជាតិក្នុង"តំបន់បន្ទាត់ត្រេប្រាំបួនចំណុច "។ តុលាការបានសម្រេចថា គ្មានរចនាសម្ព័ន្ធណាចំណុះប្រជុំកោះទ្រឿងសា (Truong Sa) ដែលផ្តល់ឲ្យចិនសិទ្ធិក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ។ តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ (PCA)។ រូបថត៖ PCA ជាក់ស្តែង ការដែលចិនបានប្រកាសដោយខ្លួនឯងថា “តំបន់បន្ទាត់ត្រេប្រាំបួនចំណុច” និងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចិនមានបណ្តាសកម្មភាព ដើម្បី”អនុវត្តន៍”ប្រការនេះ ប៉ុន្តែចិនបានជួបប្រទះនឹងការជំទាស់យ៉ាងតានតឹងពីសហគមណ៍អន្តរជាតិ។ ប្រទេសជាច្រើនលើពិភពលោកបានបញ្ចេញភ័ស្តុតាងប្រវត្តិសាស្រ្តនិងមានគតិយុត្តយ៉ាងពិតប្រាកដ ដើម្បីបង្ហាញអោយឃើញច្បាស់លាស់នូវភាពអយុត្តិធ៌ម ដែលចិនបានហៅថា “តំបន់បន្ទាត់ត្រេប្រាំបួនចំណុច” សំដៅត្រូតត្រាសមុទ្រខាងកើត ។ ដោយហេតុនេះ សាលក្រមរបស់ PCA គឺជាមូលដ្ឋានច្បាប់ ដើម្បីបញ្ជាក់ថា “តំបន់បន្ទាត់ត្រេប្រាំបួនចំណុច” របស់ចិនមិនសមស្របនឹងការពិតទេ។ PCA ក៏មានសាលក្រមផ្សេងៗទៀតយ៉ាងច្បាស់លាស់អំពីការ ដែលចិន ជ្រៀតជ្រែកចូលក្នុងសិទ្ធនេសាទរបស់ហ្វីលីពីននៅតំបន់ Scarborough លើសមុទ្រខាងកើតផងដែរ។ នាវាអនុវត្តន៍ច្បាប់របស់ចិនបានប៉ះទង្គិតនាវាហ្វីលីពីនយ៉ាងធ្ងន់ធ្ង និងបំពានច្បាប់នៅពេលដែលបណ្តានាវានេះបានរារាំងនាវារបស់ហ្វីលីពីន ព្រមទាំងសង្កត់ធ្ងន់ថា សកម្មភាពរបស់ចិនធ្វើអោយជម្លោះជាមួយប្រទេសហ្វីលីពីនកាន់តែតានតឹងថែមទៀតក្នុងអំឡុងពេលភាគីនានាកំពុងខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើតនេះ។ ជាពិសេស សាលក្រមរបស់ PCA គឺបានបង្ហាញច្បាស់លាស់ថា ចិនកំពុងមានសកម្មភាពមិនសមស្រមនឹង UNCLOS ដែលចិនគឺប្រទេសមួយក្នុងបណ្តាប្រទេសបានចុះហត្ថលេខានិងសច្ចាប័នដែរ។ តាម PCA នាពេលថ្មីៗនេះ សកម្មភាពបើកទូលាយនិងសាងសង់លើបណ្តាកោះរបស់ចិន លើរចនាសម្ព័ន្ធប្រជុំកោះទ្រឿងទាំង ៧ បានជៈឥទ្ធពលយ៉ាងធ្ងន់ធ្ងរចំពោះបរិស្ថានរបស់បណ្តាផ្ទាំងផ្កាថ្មនិងបំពានលើកាតព្វកិច្ចអភិរក្សនិងការពារប្រព័ន្ធអេកូ ដែលងាយស្រួលជួបគ្រោះថ្នាក់ក៏ដូចជាបរិស្ថានរស់នៅរបស់បណ្តាប្រភេទកំពុងទន់ខ្សោយ ត្រូវគម្រាមកំហែងនិងត្រូវសម្លាប់។ ក្នុងនាមជាសមាជិករបស់ UNCLOS ចិនកំពុងមិនគោរពនឹងបទបញ្ញត្តិនានានៃអនុសញ្ញានេះនិងកាន់តែបង្ហាញអោយពិភពលោកឃើញយ៉ាងច្បាស់លាស់ថា ក្រុងប៉េកាំងមិនមែនជាសមាជិក ដែលមានការទទួលខុសត្រូវ ដោយសារគេមិនអើពើច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកឡេហាយប៊ិញបានលើកឡើងច្បាស់ថា វៀតណាមស្វាគមន៍តុលាការ បានចេញសាលក្រមចុងក្រោយបង្អស់នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦។ វៀតណាមនឹងប្រកាសនូវខ្លឹមសារនៃសាលក្រមនេះ។ រូបថត៖ អានដាំង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអនុប្រធានាធិបតីអាមេរិក Joe Biden ប្រកាស ចិនត្រូវគោរពសាលក្រមរបស់តុលាការ PCA ស្តីពីសមុទ្រខាងកើត។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Fumio Kishida បានចេញប្រកាសថា សាលក្រមរបស់តុលាការ PCA គឺសាលក្រមចុងក្រោយបង្អស់និងមានលក្ខណៈយុត្តធម៌ តាមនោះភាគីនានាត្រូវការគោរពសាលក្រមនេះ។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) Donald Tusk បានបញ្ជាក់ថា EU "ជឿជាក់ទាំងស្រុង "លើ តុលាការ PCA និងដំណើរការបណ្តឹង ព្រមទាំងសង្ឃឹមថា សាលក្រមនេះនឹងរួមចំណែកក្នុង"ការបង្កើតកម្លាំងចលករសកម្ម" ក្នុងការខិតខំប្រឹងប្រែងស្វែងឃើញដំណោះស្រាយចំពោះជម្លោះនៅសមុទ្រខាងកើត។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop អំពាវនាវហ្វីលីពីននិងចិនគោរពតាមសាលក្រមរបស់តុលាការ PCA ពីព្រោះ“នេះគឺជាសាលក្រមចុងក្រោយបង្អស់និងចាប់បង្ខំភាគីទាំងពីរ”។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ពិតជាច្បាស់ណាស់ហើយ តុលាការ PCA ចេញសាលសក្រមចុងក្រោយបង្អស់ ដែលអាស្រ័យទៅលើ UNCLOS បានបង្ហាញតួនាទីរបស់ច្បាប់អន្តជាតិក្នុងការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ចាប់ពីនោះរួមចំណែកក្នុងការជៀសវាងបណ្តាវិធានការប្រើប្រាស់កងកំលាំងអាវុធ។ ក្រៅពីនេះ នេះគឺជាសាលក្រមអន្តរជាតិមុនគេបង្អស់ពាក់ព័ន្ធនឹងជម្លោះនៅសមុទខាងកើត ដែលបង្កើតមួលដ្ឋានសម្រាប់រាល់បញ្ហាជម្លោះនៅតំបន់សមុទ្រនេះអាចដោះស្រាយតាមភាពត្រឹមត្រូវនៃគោលការណ៍របស់ច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS។ ដូចនេះ ក្រោយពេល ដែល PCA ចេញសាលក្រម ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានអោយដឹងថាសាលក្រមខាងលើនេះមានលក្ខណៈចាប់បង្ខំអំពីច្បាប់និងអាចបង្តើតកំលាំងចលករក្នុងការដោះស្រាយរាល់បញ្ហាធំំៗផ្សេងទៀត នៅសមុទ្រខាងកើតដោយសន្តិវិធី។ មតិសាធារណៈជនក្នុងតំបន់និងលើពិភពលោកទាំងឡាយបានអំពាវនាវ ភាគីនានាត្រូវគោរពនិងចរចារអំពីការអនុវត្តន៍សាលក្រមនេះ។ តាំងពីយូរហើយ UNCLOS នៅតែបានសហគមន៍អន្តរជាតិទទួលស្គាល់ដូចជាជំហានដ៍សំខាន់មួយក្នុងការបង្តើតសណ្តាប់ធ្នាប់លើសមុទ្រ ដូច្នេះសមាជិកណាក៏ដោយនៃអនុសញ្ញានេះក៏ត្រូវមានភារកិច្ចគោរពនិងអនុវត្តន៍អោយបានពេញលេញរាល់ការកំណត់និងបែបបទ ក្នុងនោះ គិតទាំងការដោះស្រាយរាល់ជម្លោះដែលពាក់ព័ន្ធ។ គួរឲ្យសោកស្តាយណាស់ ប្រតិកម្មដំបូងរបស់ចិនបានបង្ហាញអាកប្បកិរិយាគ្មានសុឆន្ទៈ នៅពេលដែលចិនប្រកាសថា ប្រទេសនេះ “មិនយល់ព្រមក៏ដូចជាមិនទទួលស្គាល់” ចំពោះសាលក្រមរបស់ PCA ទេ ចិនបានអោយដឹងថា សាលក្រមរបស់ PCA គឺ “គ្មានមូលដ្ឋាន គ្មានតំលៃនិងគ្មានសុពលភាពចាប់បង្ខំ"។ ការប្រកាសខាងលើនេះរួមនឹងរាល់សកម្មភាពឯតោភាគីនិងច្រងេងច្រងាងរបស់ចិនលើសមុទ្រខាងកើតកំពុងធ្វើអោយបាត់បង់រូបភាពរបស់ប្រទេសនេះលើឆាកអន្តរជាតិ ពីព្រោះចិនក្នុងនាមជាប្រទេសមហាអំណាចលើគ្រប់វិស័យ ព្រមទាំងចិនជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ គួរតែបង្ហាញខ្លួនជាដៃគូមានការទទួលខុសត្រូវក្នុងការការពារ រក្សាបរិស្ថានសន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏ដូចជាលើពិភពលោក។ បណ្តាសំណង់ត្រូវបានកសាងខុសច្បាប់របស់ចិនលើកោះហ្គាកម៉ា (Gac Ma) ស្ថិតក្នុងប្រជុំកោះទ្រឿងសា (Truong Sa)របស់វៀតណាម។ រូបថត៖ ម៉ាយថាញ់ហាយ រូបភាពកោះជឹថាប (Chu Thap)ស្ថិតក្នុងប្រជុំកោះទ្រឿងសា (Truong Sa)របស់វៀតណាមនាខែកញ្ញ ឆ្នាំ២០១៥ បានឲ្យឃើញថា ចិនបានសាងសង់ខុសច្បាប់សំណង់ជាច្រើនដូចជា៖ ផ្លូវយន្តហោះរត់ កំពង់ផែនិងអគាររឹងមាំ… រូបថត៖ CSIS/AMTI រូបភាពរួមឲ្យឃើញច្បាស់ថា ការវត្តមានរបស់ផ្លូវយន្តហោះរត់មួយនិងសំណង់រឺងមាំជាច្រើន ដែលចិនកសាងយ៉ាងខុសច្បាប់លើកោះ ជឹថាប (Chu Thap)ស្ថិតក្នុងប្រជុំកោះទ្រឿង(Truong Sa)សារបស់វៀតណាម។ រូបថត៖ CSIS/AMTI សកម្មភាពបើកទូលាយ និងកសាងកោះរបស់ចិននៅប្រជុំកោះ ទ្រឿងសា ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បរិស្ថានសមុទ្រ។ ក្នុងរួបថត៖ រូបភាពឲ្យឃើញថា ចិនបានចាត់នាវាជាច្រើន ដើម្បីបំរើការបើកទូលាយនិងកសាងខុសច្បាប់យ៉ាងព្រមៗគ្នានៅលើកោះថ្ម Subi ស្ថិតក្នុងប្រជុំកោះទ្រឿងសារបស់វៀតណាម។ រូបថត៖ CSIS/AMTI សមុទ្រខាងកើតជាផ្លូវនាវាចរណ៍សំខាន់ៗឈានមុខគេលើពិភពលោកនិងពាក់ព័ន្ធនឹងពាក់ព័ន្ធនឹងផលប្រយោជន៍របស់ភាគីជាច្រើន ដូច្នេះ ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ សន្តិសុខ សុវត្ថិភាព សេរីនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតគឺជាគោលដៅដែលបានអាទិភាពចម្បង។ ភាគីពាក់ព័ន្ធនានត្រូវបង្ហាញការទទួលខុសត្រូវរបស់ខ្លួនឯងក្នុងការគោរពតាមច្បាប់អន្តរជាតិ ជាក់ស្តែងគឺធានាគោលការណ៍គោរពច្បាប់ក្នុងតំបន់សមុទ្រខាងកើត។ រាល់ប្រតិកម្មហួសហេតុ ឬសកម្មភាពមើលងាយនិងមិនអើពើច្បាប់អន្តជាតិ ដែលធ្វើស្ថានភាពកាន់តែតានតឹងនិងស្មុកស្មាញថែមទៀត./. ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម