ព័ត៌មាន

ជម្រុញការផ្សាភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍​-សហប្រតិបត្តិ​ការ​អំពីសមត្ថភាព​ផលិតកម្ម​រវាង​ប្រទេសនានា​ក្នុង​តំបន់​

នារសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការ សេដ្ឋកិច្ច មជ្ឈឹម​បាន​រៀបចំ​សិក្ខាសា​លាទទួលយក​មតិ អ្នកជំនាញការក្នុងគម្រោង​ផែនការ ស្តីពី “ការផ្តួច​ផ្តើម​គំនិត​ផ្សាភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ និងសហប្រតិបត្តិ​ការអំពីសមត្ថភាពផលិតកម្ម រវាងវៀតណាមនិងជប៉ុន” “ការផ្តួចផ្តើម​គំនិត​ផ្សា ភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និងសហប្រតិបត្តិការអំពីសមត្ថភាពផលិតកម្មរវាង​វៀតណាមនិងចិន” និង “គំរោង​មេស្តីពី​មណ្ឌល​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ចឆ្លង​ដែន​វៀតណាម-ចិន”។ នៅទីនេះ អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ និង​អ្នក​គ្រប់​គ្រងបាន បំភ្លឺច្បាស់នូវភាពចាំបាច់ក្នុងការកសាងគម្រោងការ បែបផែន កសាង​និងការអនុវត្ត។ ចំពោះ​គម្រោង​ការទាំង​បីនេះ មតិជាច្រើនបានស្នើថា ត្រូវយក​ចិត្តទុក​ដាក់​ទៅ​លើកិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​ដោយ​ផ្សារ​ភ្ជាប់​​ជាមួយ​ការ ផ្លាស់ប្តូរបច្ចេកវិទ្យារវាងវៀតណាមនិងជប៉ុនលើគ្រប់វិស័យ  បែបផែនផ្សាភ្ជាប់ សមត្ថភាព​ផលិតកម្មរវាងវៀតណាមនិងចិន និងស្នើរឲ្យមានរូបសណ្ឋានបង្កើត​និង អភិវឌ្ឍន៍​មណ្ឌល​សេដ្ឋកិច្ច​ឆ្លង​ដែន​ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅវៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top