ព័ត៌មាន

ជប៉ុន និងវៀតណាមនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - ជប៉ុនលើកទី ១៣


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh  (រូបថត៖ TTXVN)
 

កិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - ជប៉ុនលើកទី ១៣ គ្រោងនឹង រៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ៩ ខែ​កក្កដា​។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម លោក Pham Binh Minh បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
ក្នុង​សេចក្តីប្រកាសនាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​បណ្ដារដ្ឋមន្ត្រីនឹងធ្វើការពិភាក្សាគ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងប្រទេសចំនួន ៥ នៅ​អនុ​តំបន់​ទន្លេ​ មេគង្គលើវិស័យសុខាភិបាល ដែលក្នុងនោះមានបញ្ហាពាក់ព័ន្ធទៅនឹងជំងឺរាតត្បាត និងការពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ចជប៉ុន - មេគង្គ ក្រោយពីជំងឺរាតត្បាតសកល COVID-19 ត្រូវបានគ្រប់គ្រងផងដែរ៕

 

តាម VOV5 ​- ​វិទ្យុសំឡេង​វៀតណាម


top