ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីផ្តល់ជំនួយឧបត្ថម្ភ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុក ផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម នៅក្រៅប្រទេសរបស់ប្រទេសនេះទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងបរិបទដែលការឆ្លងជំងឺ COVID-19 បានបង្កការអាក់រអួលជាច្រើនដល់ខ្សែសង្វាក់ផ្គត់ផ្គង់ របស់ក្រុមហ៊ុន ទាំងនេះដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន។
កម្មវិធីដូចពោលខាងលើនេះដែលមានទឹកប្រាក់ ២៣,៥ ពាន់លានយ៉េន (ស្មើនឹង ២២០ លានដុល្លារអាមេរិក) ដែលបានដាក់បញ្ចូលទៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចបន្ទាន់របស់ រដ្ឋាភិបាលជប៉ុន ដើម្បីបន្ធូរបន្ថយសន្ទុះធ្លាក់ចុះនៃសេដ្ឋកិច្ចដោយ សារជំងឺរាតត្បាត COVID-19 ដែលជួយឲ្យក្រុមហ៊ុននានា ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេក្នុងជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីសាងសង់មូលដ្ឋានផលិតកម្ម ក៏ដូចជាសិក្សាស្រាវជ្រាវពីលទ្ធភាពវិជ្ជមាននៅក្នុងបណ្តាប្រទេសនៃ អាស៊ាន ។
គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើន និងក្រុមហ៊ុនផលិតផ្សេងទៀតខ្វះគ្រឿងបន្លាស់ សម្រាប់ការផលិតនៅប្រទេសចិនពោលគឺ ក្រោយពី ការរីករាលដាលនៃជំងឺ COVID-19 បានផ្ទុះឡើងនាចុងឆ្នាំ ២០១៩ នៅក្នុងទីក្រុងវូហានប្រទេសចិន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម