ព័ត៌មាន

ជនវៀតណាមនៅឯបរទេសទទួលពេលវេលាឆ្លងចូលឆ្នាំថ្មីប្រពៃណី


 បណ្ដាម្ហូបអាហារប្រពៃណីវៀតណាមក្នុងបុណ្យ Tet (រូបថត៖ ស្ថានទូតវៀតណាមប្រចាំហូឡង់)

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ​ឆ្នាំ២០១៨ (ពោលគឺថ្ងៃទី៣០ ខែ បុស្ស តាមច័ន្ទគ​តិ) ​សម្ព័ន្ធសមាគមន៍​ជនកម្ពុជា​ដើម​កំណើត​វៀតណាម បានរៀបចំការទទួល​រា​ត្រីឆ្លងចូលឆ្នាំថ្មី​ប្រពៃណីនៅទីស្នាក់​ការសម្ព័ន្ធសមាគមន៍​នៅរាជធានី​ភ្នំពេញ។ ចូលរួម ព្រឹត្តិការណ៍នេះមានថ្នាក់ដឹក​នាំសម្ព័ន្ធសមាគមន៍ ជន​រួម​ជាតិ​អាណិកជ​ន​​វៀត ណាម​​និង​​សិស្សានុសិស្សវៀត​​ណាម ដែលកំពុង​សិក្សារៀន​សូត្រ​នៅ​កម្ពុជា។ លោកស្រី​ Tran Thu Hang អាណិកជនមួយ​រូបដែលកំពុងរស់នៅទីក្រុងភ្នំពេញ ​បានសំណេះសំណា​លថា៖
 
“ក្នុងឆ្នាំថ្មី នាងខ្ញុំមានគោលបំណងថា ទំ​នាក់ទំនងរវាងប្រទេសទាំងពីរវៀ​ត​ណាម ​កម្ពុជា កាន់​តែស្និទ្ធ​ស្នាល​ថែម​ទៀត​ ហើយប្រទេសទាំងពីរមានក​ម្មវិធី ជួបប្រាស្រ័យជាច្រើនថែម​ទៀត​ដែរ។ ខេត្ត​ក្រុង​និង​តំបន់​ចង​មេត្រីភាព​នៃភាគី ​ទាំងពីរមានទំនាក់ទំនងកាន់តែ​ល្អប្រសើរពី​មួយថ្ងៃទៅមួ​យថ្ងៃ​”​។
 
ក្នុងប៉ុន្មានថ្ងៃបុណ្យ T​et គឺសហគមន៍ជនវៀតណាម​នៅហូ​ឡង់ តែង​តែ លៃទុក​រយៈ​ពេល​ជាច្រើន​ដើម្បី​បង្ហាញ​នូវ​សេចក្ដី​ស្នេហា​ចំពោះស្រុកកំណើត។​ បណ្ដាអង្គការ សមាសភាពនិង ស​ហគមន៍ជនវៀ​តណា​ម រួមគ្នា​រៀប​ចំ​បុណ្យ ​Tet វៀតណាមហើយអញ្ជើញមិត្តភក្តិហូឡង់និ​ងអន្តរជាតិមក​ចូលរួមដែរ​៕ ​

 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top