នៅវៀតណាម សហគមន៍ជនពិការត្រូវបានកំណត់ថា ជាក្រុមងាយរងគ្រោះ ដែលមានចំនួនជាង ៧%នៃចំនួនប្រជាជន ស្មើនឹងប្រហែល ៧លាននាក់។ ជាច្រើនឆ្នាំមកនេះ បក្ស និងរដ្ឋបានចេញនូវគោលនយោបាយ និងគោលការណ៍ណែនាំជាច្រើន...
នៅវៀតណាម សហគមន៍ជនពិការត្រូវបានកំណត់ថា ជាក្រុមងាយរងគ្រោះ ដែលមានចំនួនជាង ៧%នៃចំនួនប្រជាជន ស្មើនឹងប្រហែល ៧លាននាក់។ ជាច្រើនឆ្នាំមកនេះ បក្ស និងរដ្ឋបានចេញនូវគោលនយោបាយ និងគោលការណ៍ណែនាំជាច្រើន ហើយរួមជាមួយសង្គមទាំងមូល បានរួមដៃគ្នាក្នុងការយកចិត្តទុកដាក់ ថែទាំ និងការពារជនពិការ ដែលស្របតាមទិស ស្លោកថា “គ្មាននរណាម្នាក់ត្រូវទុកចោលនៅខាងក្រោយឡើយ”។ សមិទ្ធិផលក្នុងកិច្ចការនេះបង្ហាញពីទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់វៀតណាម ក្នុងការធានាសិទ្ធិមនុស្ស រួមទាំងសិទ្ធិ និងផលប្រយោជន៍របស់ជនពិការ ផងដែរ។
មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ គឺជាអង្គភាពឈានមុខគេក្នុងប្រទេសវៀតណាម អំពីការប្តូរអវយវៈ ព្យាបាលជូនអ្នកជំងឺពិការ។ រូបថត៖ តឹតសើន/ VNP
ជនពិការគឺជាបុគ្គលដែលមានពិការភាពផ្នែករាងកាយណាមួយ ឬច្រើន ឬមុខងារត្រូវថយចុះ បានបង្ហាញក្នុងទម្រង់ពិការភាព ដែលធ្វើឱ្យការបំពេញការងារ ការរស់នៅប្រចាំថ្ងៃ និងការសិក្សាមានការលំបាក។ ដូច្នេះ ការថែទាំ ព្យាបាល កែលម្អ និងលើកកម្ពស់សុខភាពជនពិការតែងតែបានបក្ស និងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំង។
ថ្មីៗនេះ យោងតាមការស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានស្ថិតិបានឱ្យដឹងថា ជនពិការទទួលបានជំនួយពីកម្មវិធី និងគោលនយោបាយ គាំទ្រខាងសុខាភិបាលរបស់រដ្ឋច្រើនជាង បើសិនជាប្រៀបធៀបនឹងប្រជាជនធម្មតា។ ជាក់ស្តែង អត្រាជនពិការដែលមានការធានារ៉ាប់រងសុខាភិបាលសម្រាប់ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅឆ្នាំ២០២៣ គឺ ៩៥.៧% ខ្ពស់ជាងប្រជាជនធម្មតា (៩២.៥%)។
រដ្ឋាភិបាលបានអនុម័តកម្មវិធីជួយគាំទ្រជនពិការ ក្នុងដំណាក់កាល ២០២១-២០៣០ ក្នុងនោះរួមមានខ្លឹមសារគឺ អន្តរាគមន៍ទាន់ពេលជូនភាពពិការ ការស្តារនីតិសម្បទា និងការវះកាត់កែរាងកាយ ផ្គត់ផ្គង់មធ្យោបាយដល់ជនពិការ ដើម្បីពួកគេអាចរស់នៅដោយជីវិតប្រហែលដូចនឹងជីវិតធម្មតា។
ការវះកាត់ក្រអូមមាត់ឆែបសម្រាប់កុមារ ជួយឱ្យពួកគេមានទំនុកចិត្តក្នុងសមាហរណកម្មក្នុងសង្គម នៅពេលអនាគត់។ រូបថត៖ កុងដាត/ VNP
នៅមន្ទីរពេទ្យកុមារជាតិ អស់រយៈពេលជាច្រើនឆ្នាំ កម្មវិធីពិនិត្យ និងព្យាបាលជំងឺសម្រាប់ជនពិការ ដែលតែងតែរៀបចំ ដូចជា៖ ការវះកាត់ក្រអូមមាត់ឆែប ការវះចុះត្របកភ្នែកពីកំណើត ពិនិត្យជំងឺសរសៃឈាមបេះដូងជាដើម។ល។
មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ មានកម្មវិធីប្តូរសន្លាក់ជង្គង់សិប្បនិមិ្មត ប្តូរអវយវៈ... រហូតមកដល់ពេលនេះ មន្ទីរពេទ្យនេះបានធ្វើការវះកាត់ និងប្តូរសន្លាក់ ជង្គង់សិប្បនិមិ្មតដោយឥតគិតថ្លៃជូនអ្នកជំងឺជាង ១០០០នាក់ ដែលជួយជនពិការជាច្រើននាក់ មានជីវភាពរស់នៅកាន់តែប្រសើរឡើង។ សូម្បីតែ ជនពិការជាច្រើននាក់ ដែលមានជំងឺស្មុគ្រស្មាញ ដូចជា ជំងឺរលាកសន្លាក់ឆ្អឹងខ្នង ដែលធ្វើឱ្យអ្នកជំងឺពិការមិនអាចដើរបាន ក្នុងអំឡុងពេលរាប់សិបឆ្នាំ។ ម្យ៉ាងទៀត ដោយមានការវះកាត់មនុស្សធម៌ ទើបអាចផ្លាស់ប្តូរជីវិតមនុស្សជាច្រើននាក់។
បន្ទាប់ពីការវះកាត់ក្រអូមមាត់វេជ្ជបណ្ឌិតនឹងណែនាំអំពីវិធីស្តារនីតិសម្បទាឡើងវិញក្រោយការវះកាត់។ រូបថត៖ កុងដាត / VNP
បច្ចុប្បន្ននេះ កម្មវិធីមនុស្សធម៌សម្រាប់ជនពិការ កំពុងបានអនុវត្តនៅប្រទេសវៀតណាម ចាប់ពីមន្ទីរពេទ្យមជ្ឈិមដល់មន្ទីរពេទ្យមូលលដ្ឋាន។ ស្ថាប័ន អង្គការ បុគ្គល ពាណិជ្ជករជាច្រើន... រួមដៃគ្នាជួយជនពិការ រួមចំណែកកាត់បន្ថយអត្រាជនពិការ លើកកម្ពស់គុណភាពជីវិតជន ពិការជាបណ្តើរៗ នៅលើគ្រប់វិស័យ។
តួយ៉ាងដូចជាក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក កម្មវិធី “បេះដូងសម្រាប់កុមារ” រៀបចំ ដោយក្រុមហ៊ុនឧស្សហទូរគមនាគមន៍យោធា Viettel គ្រុប សហការជាមួយមូលនិធិទឹកចិត្តវៀតណាមរបស់ស្ថានីយ៍ទូរទស្សន៍ជាតិវៀតណាម ដែលរៀបចំបាន ៩៨ កម្មវិធីពិនិត្យ បឋម ជូនកុមារជាង ១៦០.០០០ នាក់ រៃអង្គាសថវិកាបានជាង ២១០ ពាន់លានដុង ដើម្បីធ្វើអន្តរាគមន៍/វះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតជូនកុមារចំនួន ៧០០០នាក់។
ការព្យាបាលសម្លេងនិយាយ និងភាសាជូនកុមារឆែបបបូរមាត់ និងក្រអូមមាត់ បន្ទាប់ពីការវះកាត់ នៅមជ្ឈមណ្ឌលសោតសាស្រ្ត និងព្យាបាលភាសា នៃមន្ទីរពេទ្យកុមារជាតិ។ រូបថត៖ កុងដាត / VNP
ក្រៅពី ការពិនិត្យ និងព្យាបាលជំងឺសម្រាប់ជនពិការ វៀតណាមក៏មានទម្រង់ផលិតឧបករណ៍ជាច្រើន ដើម្បីជួយជនពិការឱ្យការស្តារនីតិសម្បទារបស់ពួកគេ។ អ្វី ដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ មូលដ្ឋានផលិតអវយវៈសិប្បនិម្មិតរបស់វេជ្ជបណ្ឌិត លោក លេថាញដូ ( Le Thanh Do)។ ក្នុងឆ្នាំ២០០៤ លោកបានបង្កើតមជ្ឈមណ្ឌលពិគ្រោះ និងជំនួយកែរាងកាយជនពិការ នៅរដ្ឋធានីហាណូយ។ រហូតមកដល់ពេលនេះ លោកបានផលិតជើង និងដៃសិប្បនិម្មិតរាប់ពាន់ បានចែកជូនជនពិការដោយមិនគិតថ្លៃ។
នាពេលថ្មីៗនេះ ក្នុងដំណើរទៅសួរសុខទុក្ខកុមារពិការនៅមជ្ឈមណ្ឌលចិញ្ចឹមកុមារពិការហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានអះអាងថា បក្ស និងរដ្ឋរបស់យើងតែងតែយកចិត្តទុកដាក់ពិសេសចំពោះការការពារ និងថែទាំកុមារ បង្កើតលក្ខខណ្ឌងាយស្រួលបំផុតសម្រាប់កុមារ ក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងមានបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព និងសុខសាន្ត។
បក្ស និងរដ្ឋក៏នឹងធ្វើឱ្យសុក្រិតនូវបែបបទ យន្តការ និងគោលនយោបាយស្តីពីការការពារ និងថែទាំកុមារ រៀបចំនិងអនុវត្តប្រកបដោយរលូន ស៊ីសង្វាក់គ្នា និងគ្រប់ជ្រុងជ្រោយ ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ប្រមូលរាល់ធនធាន វិនិយោគលើសម្ភារៈបរិក្ខារ គ្រូបង្រៀន និងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានឱកាសសិក្សា ដែលក្នុងនោះកុមារពិការត្រូវបានថែទាំ អប់រំ មានឱកាសជម្នះភាពលំបាក និងពង្រីកល្អបំផុតនូវលទ្ធភាពរបស់ខ្លួន។
អ្នកជំងឺកុមារចូលរួមក្នុង "ថ្នាក់ក្តីសង្ឃឹម" ដែលរៀបចំដោយមន្ទីរពេទ្យកុមារជាតិ។ នៅទីនេះ មានកុមារដែលមានជំងឺធ្ងន់ធ្ងររហូតដល់កុមារដែលមានជំងឺអូទីស្សឹម គ្រូបង្រៀននឹងជួយបំពេញកង្វះខាតខាងផ្លូវ ចិត្តជូនពួកគេ។ រូបថត៖ កុងដាត / VNP
ក្រៅពីការថែទាំសុខភាព វៀតណាមបានអនុវត្តគោលនយោបាយជាក់ស្តែងជាច្រើន ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ បណ្តាអាជីវកម្ម និងអង្គការសង្គមនានា បង្កើតឱកាសធ្វើការសម្រាប់ជនពិការ លើកទឹកចិត្ត និងផ្តល់សិទ្ធដល់ម្ចាស់អាជីវកម្មដែលជាជនពិការ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារជាច្រើន សម្រាប់ជន ពិការត្រូវបានបង្កើតឡើង។ រូបថត៖ តឹតសើន/ VNP
ការបង្កើតឱកាសសម្រាប់ជនពិការ ឱ្យមានការងារធ្វើជាស្ថិរភាព សបស្របនឹងសមត្ថភាពគឺជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីជួយពួកគេធ្វើសមារណហកកម្មក្នុងសង្គម និងមានជីវិតដោយពឹងផ្អែកលើខ្លួនឯង។ "ពលកម្មគឺជាថ្នាំទិព្វ ដែលជួយជនពិការសមារណហកកម្មក្នុងសហគមន៍"។ នោះគឺជាការចែករំលែករបស់លោក ឡេវៀតគឿង (Le Viet Cuong) ម្ចាស់សហគ្រាសសង្គម វូន (Vun) Art។ សហគ្រាសដែលគាត់ដំណើរការ គឺជាគំរូមួយ ក្នុងចំណោមបណ្តាគំរូនៃការបង្កើតការងារប្រកបដោយស្ថេរភាពសម្រាប់ជនពិការក្នុងប្រទេសវៀតណាម។
មូលដ្ឋានបង្រៀនដេរកាត់ជូនជនពិការ នៅរដ្ឋធានីហាណូយ។ រូបថត៖ កុងដាត / VNP
បច្ចុប្បន្នវូន (Vun) Art កំពុងបណ្តុះបណ្តាល និងប្រគល់ប្រាក់បៀវត្សរ៍ដល់ពលករសំខាន់ៗចំនួន ៤០ នាក់ ដែលពួកគេទាំងអស់បានបង់ការធានារ៉ាប់រងសង្គម ១០0%។ ផលិតផលរបស់វូន (Vun) Artមួយចំនួន ដូចជាផ្ទាំងគំនូរ ថង់ក្រណាត់ វត្ថុអនុស្សាវរីយ៍។ ជនពិការនៅទីនេះ បានចាត់ទុកវូន (Vun) Artថា ជាផ្ទះដែលបង្កើតជីវិតរបស់ពួកគេឡើងវិញ។
នារី ង្វៀន ធ្វីយជី (Nguyen Thuy Chi)នាយិការង សហគ្រាសប៉ះលើពណ៌បៃតង ចែករំលែកថា “ប៉ះលើពណ៌បៃតង” បានបង្កើតរោងជាងសិប្បកម្ម ដែលមានពលករពិការប្រមាណ ៣០ នាក់។ ទោះបីជា គាត់ត្រូវពិការខួរក្បាលពីកំណើតក៏ដោយ ប៉ុន្តែនារី ជី (Chi) បានយកឈ្នះលើវាសនារបស់គាត់ ដើម្បីសិក្សា និងផ្តើមធុរកិច្ច។
បច្ចុប្បន្ននេះ សហគ្រាស”ប៉ះលើពណ៌បៃតង” មានហាងមួយ ដែលលក់ផលិតផលច្នៃឡើងវិញ ហើយលក់តាមរយៈអនឡាញ ឬចូលរួមក្នុងការតាំងពិព័រណ៍ទំនិញវៀតណាមជាច្រើន។ ផលិតផលមួយចំនួនដូចជា បន្តោងកូនសោរ ថងក្រណាត់ ខ្សែចងសក់ ប្រដាប់ប្រដាក្មេងលេង និងវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាត ហើយមានគុណភាពល្អ ដែលផលិតដោយជនពិការ បាននាំមកនូវទស្សនៈជិតស្និទ្ធ និងអារម្មណ៍កាន់តែស៊ីជម្រៅអំពីភាពចម្រុះ និងការច្នៃប្រឌិត ដែលជនពិការបានរួមចំណែកក្នុងសង្គម។
មន្ទីរពេទ្យ Medlatec គឺជាកន្លែងមួយ ដែលបានទទួលយកពលករពិការ និងបង្កើតបរិយាកាសធ្វើការដោយស្មើៗគ្នា ជាមួយពលករធម្មតា។ កញ្ញា ង្វៀន ហាញង៉ឹន (Nguyen Hanh Ngan) អ្នកបច្ចេកទេសខាងធ្វើតេស្ត នៅ មជ្ឈមណ្ឌលធ្វើតេស្ត នៃមន្ទីរពេទ្យពហុព្យាបាល Medlatec គឺជាជនពិការម្នាក់ ដែលបានធ្វើការនៅទីនេះអស់រយៈពេល ៤ឆ្នាំ។ កញ្ញា ង៉ឹន (Ngan) បាននិយាយឲ្យដឹងថា នៅពេលគាត់ដាក់ពាក្យធ្វើការ គាត់ទទួលបានការសង្ស័យជាច្រើនពីសហគមន៍ ប៉ុន្តែបរិយាកាសធ្វើការនៅមន្ទីរពេទ្យ បានជួយឱ្យ ង៉ឹន (Ngan) ធ្វើសមាហរណកម្មយ៉ាងល្អក្នុងសង្គម និងពង្រីកសមត្ថភាពរបស់នាង។
គ្រួសារមួយដែលរីករាយ ខណៈពេលមើលរូបថតអាពាហ៍ពិពាហ៍របស់ពួកគេ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍សម្រាប់ជនពិការនៅរដ្ឋធានីហាណូយ។ រូបថត៖ កុងដាត / VNP
ក្រៅពីការបង្កើតការងារសម្រាប់ជនពិការ វៀតណាមក៏បាន និងកំពុងបង្កើន និងពង្រីកជីវភាពខាងស្មារតីជូនសហគមន៍នេះផងដែរ។ នេះគឺជាកន្លែងកម្សាន្ត ថ្នាក់បណ្តុះបណ្តាលបំណិនរស់នៅស្តីពីវប្បធម៌ និងសិល្បៈសម្រាប់ជនពិការ ដើម្បីឲ្យពួកគេអាចអភិវឌ្ឍទេពកោសល្យពីកំណើត និងសមត្ថភាពក្នុងការយល់ឃើញនូវជីវិតតាមបែបធម្មជាតិ។ យើងអាចរៀបរាប់មជ្ឈមណ្ឌលមួយចំនួន ដូចជា មជ្ឈមណ្ឌល Seed សមាគមមាតាបិតាកុមារថ្លង់វៀតណាម សាលាឧត្តសិក្សាបច្ចេកវិទ្យាខ្ពស់ហាណូយ សាលាឯកទេស ប៊ិញមិញ (Binh Minh)មជ្ឈមណ្ឌល ដើម្បីអនាគត មជ្ឈមណ្ឌលឆន្ទៈរស់នៅ សមាគមជនពិការភ្នែក សម្ព័ន្ធសមាគមន៍ជនពិការវៀតណាម... កំពុងធ្វើពិពិធកម្មនូវទម្រង់បណ្តុះបណ្តាល ក្នុងនោះផ្តោតលើទីកម្សានខាងស្មារតី និងវប្បធម៌ ដើម្បីជួយជនពិការកាន់តែមានទំនុកចិត្ត និងមានភាពសប្បាយរីករាយជាង ក្នុងជីវិត ដើម្បីឈានទៅដល់ការធ្វើឡើងដោយខ្លួនឯង៕
អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ តឹតសើន កុងដាត & ឯកសារ / VNPប្រែប្រួលដោយង្វៀនយ៉ាង