ការស្វែងយល់

ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក

គណៈ​កម្មាធិការប្រជាជនឃុំ លុងគូ (ខេត្ត ត្វៀនក្វាង) បានរៀបចំពិធីសម្ពោធផលិតផលទេសចរណ៍ "ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ត្វៀនក្វាង" 

នៅក្នុងបរិយាកាសរីករាយនៃប៉ុន្មានថ្ងៃដំបូងដើមឆ្នាំថ្មី ២០២៦ នៅពេលនិទាឃរដូវកំពុង​ឈានមកពាសពេញតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ នៅភូមិ ថែនប៉ា គណៈ​កម្មាធិការប្រជាជនឃុំ លុងគូ (ខេត្ត ត្វៀនក្វាង) បានរៀបចំពិធីសម្ពោធផលិតផលទេសចរណ៍ "ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ត្វៀនក្វាង" ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រុក និងភ្ញៀវទេសចរជាច្រើន។

cuoi-ngua-2.jpg
ពិធីបើកដំណើរការផលិតផលទេសចរណ៍ជិះសេះឆ្លងកាត់បទពិសោធន៍នៅតំបន់ចុងប៉ូចភាគខាងជើង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ។

ការនាំផលិតផលទេសចរណ៍ថ្មីមកនេះត្រូវបានគេរំពឹងថានឹងបើកទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាពសម្រាប់ប្រជាជនក្នុងមូលដ្ឋាន បង្កើតការងារធ្វើបន្ថែម ជំរុញទេសចរណ៍សហគមន៍ ភ្ជាប់ការអភិវឌ្ឍទេសចរណ៍​ជាមួយនឹងការថែរក្សាអត្តសញ្ញាណវប្បធម៌ សន្យាថានឹងក្លាយជាចំណុចលេចធ្លោថ្មីមួយនៅក្នុងដំណើររុករក​ស្វែងយល់តំបន់ចុងប៉ូចភាគខាងជើងនៃខេត្ត ត្វៀនក្វាង៕

cuoi-ngua-1.jpg
ភ្ញៀវទេសចរជិះសេះកម្សាន្តទេសភាពនៅក្នុងឃុំ លុងគូ ខេត្ត ត្វៀនក្វាង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម ផ្សាយ។
cuoi-ngua-3.jpg
ការដាក់ឱ្យដំណើរការផលិតផលទេសចរណ៍នេះមិនត្រឹមតែជាការឆ្លងកាត់បទពិសោធន៍ពិសេសដាច់ដោយឡែកប៉ុននោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិទៀតផង។

top