
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien
ឆ្នាំ២០១៦ ជាឆ្នាំមួយគួរអោយចាប់អារម្មណ៍ របស់ផ្នែកវប្បធម៌ កីលានិងទេសចរណ៍ ជាពិសេសគឺបណ្ដាជោគជ័យ ឯកទគ្គកម្ម ក្នុងវិស័យទេសចរណ៍និងកីឡា។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក ២០១៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡា និងទេសចរណ៍ វៀតណាម លោក Nguyen Ngoc Thien បានអះអាងថា៖ ក្នុងឆ្នាំ២០១៧ ផ្នែកវប្បធម៌កីឡា និងទេសចរណ៍ ត្រូវខំប្រឹងប្រែងថែមទៀត ដើម្បីដណ្ដើមអោយបានសមិទ្ធិផលខ្ពស់ថែមទៀត និងបង្កើតឯកទគ្គកម្មថ្មី។
ជាក់ស្ដែងគឺ ចំពោះផ្នែកកីឡាវៀតណាម បានដាក់ផែនការគឺនៅ Sea Games នឹងប្រព្រឹត្តទៅនៅម៉ាឡេស៊ី នាខែសីហាឆ្នាំ២០១៧ ក្រុមកីឡាករវៀតណាម ត្រូវដណ្ដើមអោយបានស្នាដៃខ្ពស់បំផុត និងស្ថិតនៅក្នុងក្រុមបណ្ដាប្រទេសជួរមុខនៅអាស៊ីអាគ្នេយ៍។ក្នុងវិស័យទេសចរណ៍រៀបចំពិធីបុណ្យ ដោយតភ្ជាប់ការពង្រឹងពង្រីកនិងអភិរក្សតំលៃបេតិកភ័ណ្ឌវប្បធម៌កេរ្តិ៍ដំណែល។ ទន្ទឹមនឹងនោះក៏ត្រូវតភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍ទាក់ទាញភ្ញៀវទេសចរច្រើនថែមទៀតផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម