ផ្នែកមួយនៃតំបន់ចតយន្តហោះនៅក្នុងអាកាសយានដ្ឋាន Noi Bai (រូបថត៖ VOV)
អាកាសយានដ្ឋានអន្តរ ជាតិ Noi Bai បន្តរក្សាការទទួលមតិវាយតម្លៃរបស់អ្នកដំណើរ កសាងលំហ វប្បធម៌ កែលម្អទេសភាព បរិស្ថាន។
អង្គការអាកាសចរណ៍អន្តរជាតិ Skytrax ទើបនឹងបានប្រកាសលទ្ធ ផលរៀបចំណាត់ថ្នាក់អាកាស យានដ្ឋានដ៏ល្អបំផុតលើពិភពលោក។ តាម នោះ អាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់វៀត ណាម បន្តស្ថិតនៅក្នុង Top 100 អាកាសយានដ្ឋានដ៏ល្អបំផុតក្នុងឆ្នាំ២០២០។ នេះជាឆ្នាំទី៥ជាប់ៗ គ្នាដែល Noi Bai មានវត្តមានក្នុងបញ្ជីឈ្មោះនេះ។
នាពេលកន្លងទៅ អាកាសយានដ្ឋានអន្តរជាតិ Noi Bai បានអនុវត្តការ ផ្លាស់ប្ដូរថ្មីជាច្រើនដូចជា បណ្ដាអង្គភាពនៅអាកាសយានដ្ឋានបានចូលរួម ធ្វើសកម្មភាពដោយប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលសម្របសម្រួលការប្រតិបត្តិ សំដៅលើកកំពស់សមត្ថភាពគ្រប់គ្រង ធានាការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ បណ្ដាសហគ្រាសមិនមែនអាកាសចរណ៍ និងក្រុម ហ៊ុនតាក់ស៊ីនានាត្រូវបានសំណូមពរឲ្យធានាគុណភាពសេវាកម្ម ផាកពិន័យ យ៉ាងតឹងរឹងទៅលើករណីរំលោភបំពានច្បាប់។ ជាពិសស អាកាស យានដ្ឋានអន្តរជាតិ Noi Bai បន្តរក្សាការទទួលមតិវាយតម្លៃរបស់អ្នកដំណើរ កសាងលំហ វប្បធម៌ កែលម្អទេសភាព បរិស្ថាន។ ទន្ទឹមនេះ អាកាសយានដ្ឋានក៏បាន បំផុសចលនា “ប្រឆាំងនឹងកាកសំណល់ប្ល៉ាស្ទិក” ឆ្ពោះទៅរកលំហ បរិយាកាសដ៏ស្អាត និងបៃតងផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម