រឿងនិទានបានពោលថា ស្វតខ្លាដែលគេចាត់ទុកថាស្តេចព្រៃ ក៏ហៅថា លោក «សាមសិប» ព្រោះរាល់ពេលដែលប្រជាជនណាបរបាញ់សត្វខ្លាដែលស្តេចផ្តល់រង្វាន់ជាសាមសិបកាក់ ព្រោះគេបានបរបាញ់សត្វសាហាវមួយប្រភេទសម្រាប់មនុស្ស។
នៅដើមឆ្នាំខ្លាល ពួកយើងមានវត្តមាននៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃហាណូយ (Ha Noi) (ឃុំ ទៀនយឿក (Tien Duoc) ស្រុក ស៊ុកសើន (Soc Son) ហាណូយ) (Ha Noi) ដែលជាអង្គភាពមួយចំណុះមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទហាណូយ (Ha Noi) ដើម្បីស្វែងរកឯកសារដែលសរសេរអំពីសត្វខ្លា។ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ អស់រយៈពេលជាង ២៥ ឆ្នាំ ភារកិច្ចរបស់មជ្ឈមណ្ឌលនេះគឺដើម្បីទទួល ថែទាំ និងគ្រប់គ្រងសត្វព្រៃដែលទាក់ទងនឹងករណីជួញដូរសត្វព្រៃដោយខុសច្បាប់។ លោក លឿង ស្វឹនហ៊ុង (Luong Xuan Hong) - នាយកមជ្ឈមណ្ឌលបានចែករំលែកថា “យើងទទួលខុសត្រូវក្នុងការទទួលសត្វដែលបានរឹបអូសពីករណីដែលទាក់ទងនឹងការបរបាញ់ខុសច្បាប់ ការដឹកជញ្ជូន និងការឃុំឃាំងសត្វព្រៃដោយខុសច្បាប់ រួមទាំងប្រភេទសត្វកម្រដែលមានឈ្មោះក្នុងសៀវភៅក្រហម។
ហើយបន្ទាប់ពីស្ថាប័នសមត្ថកិច្ចបានបញ្ចប់ការងាររបស់ពួកគេហើយ វានឹងដល់វេនយើងពិនិត្យ ហើយយកវាមកមណ្ឌលថែទាំវិញ រហូតដល់មានការជូនដំណឹងថ្មីពីសមត្ថកិច្ច»។
សត្វខ្លានៅមជ្ឈមណ្ឌលបានថែទាំយ៉ាងហ្មត់ចត់យកដោយបុគ្គលិក មួយពេល សត្វខ្លាមួយក្បាលបានស៊ីសាច់ ឆ្អឹង ឬសាច់មាន់ដែលមានទំងន់ ៥ គីឡូក្រាមអាស្រ័យលើថ្ងៃ។ ទម្ងន់របស់សត្វខ្លាគឺប្រហែល ១០០ គីឡូក្រាមសម្រាប់ខ្លាញី និងរហូតដល់ ៣០០ គីឡូក្រាមសម្រាប់ខ្លាឈ្មោល ជារៀងរាល់ថ្ងៃ បុគ្គលិកសម្អាតទ្រុងខ្លា ដើម្បីធានាអនាម័យ ហើយខ្លាបានគេហាត់ប្រាណ ហាលថ្ងៃតាមកាលវិភាគនៅទ្រុងខាងក្រៅ។ មជ្ឈមណ្ឌលនេះក៏មានបុគ្គលិកជនជាតិអង់គ្លេសម្នាក់ឈ្មោះ Henry ដែលបានធ្វើការនៅទីនេះអស់រយៈពេល ៧ ឆ្នាំដែលមានឯកទេសក្នុងការស្រាវជ្រាវ និងរចនាទ្រុងឱ្យសមស្របទៅនឹងទម្លាប់របស់សត្វខ្លា ក៏ដូចជាសត្វដទៃទៀតនៅទីនេះ។
ជាមួយនឹងនិន្នាការនៃសកលភាវូបនីយកម្ម និងកាធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនៃសេដ្ឋកិច្ចទីផ្សារ ការការពារជីវចម្រុះ តុល្យភាពអេកូឡូស៊ី ការការពារបរិស្ថានជាទូទៅ និងការការពារប្រភេទសត្វព្រៃជាពិសេស។ ការជួយសង្គ្រោះ ការអភិរក្ស ការបង្កាត់ពូជ និងការបន្តពូជរបស់សត្វព្រៃកាន់តែមានភាពបន្ទាន់។ ប្រឈមមុខនឹងស្ថានភាពនោះ ការរៀបចំ និងប្រតិបត្តិការរបស់មជ្ឈមណ្ឌលគឺចាំបាច់ ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងនូវការជួយសង្គ្រោះសត្វព្រៃរបស់ទីក្រុងហាណូយ (Ha Noi) ជាពិសេស និងរបស់ប្រទេសវៀតណាមនិយាយរួម។
អត្ថបទ និងរូបថត៖ ត្រឹនថាញ់យ៉ាង/VNP