អង្គប្រជុំបានពិភាក្សាជាក្រុមអំពីសេចក្តីព្រាងច្បាប់មួយចំនួន។
អង្គប្រជុំបានឯកភាពគ្នាថា ការតាក់តែងច្បាប់នេះគឺជាកិច្ចការចាំបាច់នៅក្នុងបរិបទដែលវៀតណាមបានកំណត់ការ ផ្លាស់ប្តូរ ឌីជីថលជារបកគំហើញជាយុទ្ធសាស្ត្រចម្បង និងជាកម្លាំងចលករសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងយុគសម័យថ្មី។ លោក Nguyen Quang Huan សមាជិកសភានៃទីក្រុងហូជីមិញ បានចាត់ទុកថា សេចក្តីព្រាងច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថលបានកើតមកនៅក្នុងបរិបទដែលវៀតណាមកំពុងកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ។ តាមនោះ គោលដៅ នៅឆ្នាំ២០៣០គឺថា សេដ្ឋកិច្ចឌីជីថលនឹងត្រូវរួមវិភាគទានប្រហែល ៣០% ដល់ផលិត ផលក្នុងស្រុកសរុប៖
«តួរលេខនេះគឺជាការរំពឹងទុកដ៏ខ្ពស់។ ប្រសិនបើយើងចង់ជំរុញការអភិវឌ្ឍសេដ្ឋ កិច្ច និងក្លាយជាកម្លាំងចលករចម្បង យើងត្រូវតែមានច្បាប់។ ខ្ញុំគិតថា ច្បាប់ដែល បានចេញផ្សាយក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្នគឺចាំបាច់ណាស់ ដើម្បីអនុវត្តន៍ ជាក់ស្ដែងនូវសេចក្តីសម្រេចចិត្តនៃមហាសន្និ
បាតបក្សលើកទី១៣ និងសេចក្តីសម្រេច ចិត្តលេខ៥៧ ស្តីពីនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ យើងអនុវត្តន៍តាមជំហាន នីមួយៗនូវកម្មវិធីសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល សង្គម
ឌីជីថល ហេតុដូច្នេះ ការ ចេញផ្សាយច្បាប់នាពេលនេះ ជាតម្រូវការនយោបាយផង និងជាតម្រូវការជាក់ស្តែងនៃជីវភាពផង»៕