ព័ត៌មាន

ច្បាប់រដ្ឋធានីឆ្នាំ២០២៦ បើកផ្លូវសម្រាប់គំរូអភិវឌ្ឍន៍ថ្មីរបស់ហាណូយ

យន្តការនិងគោលនយោបាយអនុវត្តន៍ច្បាប់រដ្ឋធានី ឆ្នាំ ២០២៦ បើកចេញលំហរអភិវឌ្ឍន៍ថ្មី បង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទីក្រុងទំនើប និងបង្កើនភាពប្រកួតប្រជែងរយៈពេលវែងរបស់រដ្ឋធានី។

ពិធីបើកសម័យប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ នីតិកាលទី១៧ (រូបថត៖ វ៉ាន់ឌៀប/TTXVN)

នេះជាការគូសបញ្ជាក់របស់ប្រធានគណៈកម្មាធិការប្រជាជនហាណូយ លោក វូ ដាយថាំង នៅក្នុងសម័យប្រជុំលើកទី៤ (សម័យប្រជុំប្រធានបទ) នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ លើកទី១៧ អាណត្តិ ២០២៦-២០៣១ ដែលបានធ្វើឡើងនាថ្ងៃទី១២ ខែមិថុនា នៅទីក្រុងហាណូយ។

នៅក្នុងសម័យប្រជុំ (ថ្ងៃទី១២-១៦ ខែមិថុនា) ក្រុមប្រឹក្សាប្រជាជនទីក្រុងបានពិចារណា និងអនុម័តលើសេចក្តីសម្រេចមួយចំនួនធំសំដៅសុក្រិតក្របខ័ណ្ឌច្បាប់ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់រដ្ឋធានី។ លោក វ៉ូ ដាយ ថាំង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានថ្លែងថា៖ "យើងនឹងផ្លាស់ប្តូរយ៉ាងខ្លាំងពីយន្តការគ្រប់គ្រងទៅជាយន្តការស្ថាបនាអភិវឌ្ឍន៍។ សេចក្តីសម្រេចដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ដាក់ជូនក្រុមប្រឹក្សាក្រុងសម្រាប់ ពិចារណានៅក្នុងសម័យប្រជុំលើកនេះ មិនត្រឹមតែដោះស្រាយបញ្ហាបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់មូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទីក្រុងទំនើប សកម្ម និងអាចបត់បែនបាននៅក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ។ គោលនយោបាយថ្មីជាច្រើនត្រូវបានរចនាឡើងជាលើកដំបូង ដើម្បីផ្តល់អំណាចដល់ទីក្រុងថែមទៀត ក្នុងការរៀបចំការអនុវត្ត ការបែងចែកធនធាន និងការសម្រេចចិត្តលើបញ្ហាអភិវឌ្ឍន៍របស់រដ្ឋធានី”។

សេចក្តីសម្រេចទាំងអស់ត្រូវបានបង្កើតឡើងតាមទិសដៅយកប្រជាជន និងអាជីវកម្មជាចំណុចកណ្តាល។ គោលនយោបាយជាច្រើនមានគោលបំណងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ បង្កើនគុណភាពសេវាសាធារណៈ ពង្រីក គោលនយោបាយសុខុមាលភាពសង្គម និងបង្កើនការទទួលបានសេវាថែទាំសុខភាព ការអប់រំ និងការដឹកជញ្ជូនដែលមានគុណភាពខ្ពស់៕


top