នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រជាតិ ដោយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម សម្របសម្រួលជាមួយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម គណៈកម្មាធិការបក្សទីក្រុងហៃផុង និងអង្គភាពផ្សេងៗទៀត រៀបចំឡើងនាថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងហៃផុង។
លោក ង្វៀន ថាញ់ ងី ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលា (រូបថត៖ VNA)
បន្ទាប់ពីរយៈពេល ៤០ ឆ្នាំអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មី (Doi moi) ប្រទេសជាតិសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនមានអត្ថន័យប្រវត្តិសាស្ត្រ ដែលបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍។ ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម លោក ង្វៀន ថាញ់ ងី បានបញ្ជាក់ថា៖ “ការច្នៃប្រឌិតគំរូអភិវឌ្ឍន៍ប្រទេសជាតិដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល មិនត្រឹមតែជាតម្រូវការបរានុម័តប៉ុណ្ណោះទេ ថែមទាំងជាជម្រើសយុទ្ធសាស្ត្រដែលមានសារៈ សំខាន់សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេស។ នេះមិនមែនគ្រាន់តែជាការកែ សម្រួលគំរូអភិវឌ្ឍន៍នោះទេ ប៉ុន្តែជាការផ្លាស់ប្តូរយ៉ាងទូលំទូលាយនៃវិធីសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីបង្កើតកម្លាំងជំរុញកំណើនថ្មី បង្កើនផលិតភាពការងារ ការប្រកួតប្រជែងជាតិ និងបង្កើនលទ្ធភាពស្វ័យភាពយុទ្ធសាស្ត្ររបស់ប្រទេសជាតិ”។
នៅក្នុងសិក្ខាសាលា គណៈប្រតិភូ និងអ្នកជំនាញបានវិភាគឱកាស និងបញ្ហាប្រឈមក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការធ្វើសមាហរណកម្មអន្តរជាតិ។ សាស្ត្រាចារ្យ បណ្ឌិត ង្វៀន សួនថាំង ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានបញ្ជាក់ថា៖ “ការច្នៃប្រឌិតគំរូអភិវឌ្ឍន៍គឺជាលក្ខខណ្ឌមួយសម្រាប់ប្រទេសវៀតណាមដើម្បីយកឈ្នះ លើផ្នត់ និតចាស់ៗ ដែនកំណត់អភិវឌ្ឍន៍ចាស់ៗ បង្កើតសន្ទុះថ្មី និងលើកកំពស់លទ្ធភាពស្វ័យភាពយុទ្ធសាស្ត្រ និងទំនុកចិត្តលើខ្លួនឯងនៅក្នុងពិភពលោកដែលមានភាពប្រែប្រួល និងមិនអាចទាយទុកជាមុនបាន។ ចាំបាច់ត្រូវមានការយល់ដឹងយ៉ាងស៊ីជម្រៅថា នៅក្នុងគំរូអភិវឌ្ឍន៍ថ្មី មនុស្សគឺជាគោលដៅ ជាធនធានផ្ទៃក្នុង និងជាកម្លាំងចលករនៃការអភិវឌ្ឍន៍”។
បទបង្ហាញ និងអនុសាសន៍នៅក្នុងសិក្ខាសាលានឹងផ្តល់នូវមូលដ្ឋានវិទ្យាសាស្ត្រ និងជាក់ស្តែងដ៏សំខាន់មួយសម្រាប់ការកសាងគម្រោង “ច្នៃប្រឌិតគំរូអភិវឌ្ឍន៍ជាតិដោយផ្អែក លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល" ដែលត្រូវដាក់ជូនសន្និសីទលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤៕