ព័ត៌មាន

ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មាធិការសុខភាពជាតិរបស់ចិន បានប្រកាសថា ករណី​សរុប​ដែល​ឆ្លង​វីរុស​ nCoV នៅប្រទេសនេះមានចំនួន ៣៧,១៩៨ ករណី ពោលគឺកើនឡើងជាង ២.៦០០ ករណី បើ​ប្រៀប​ធៀប​នឹង​របាយការណ៍​ដែលបានប្រកាសកាលពីថ្ងៃមុននោះ។

យោងតាម​របាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាពនេះ គណៈកម្មាទិការសុខភាពជាតិរបស់ចិន បានឲ្យដឹង​ថាមាន​អ្នកស្លាប់​ថ្មី​ចំនួន ៨៩ នាក់ ដែលទាក់ទងទៅនឹង  វីរុសកូរ៉ូណាប្រភេទថ្មីដ៏កាចសាហាវនេះ ក្នុងនោះខេត្ត​ហ៊ូប៉ី​មាន​អ្នកស្លាប់ចំនួន ៨១ នាក់ ដែលនាំឲ្យអ្នកស្លាប់សរុបនៅចិនកើនឡើងដល់ ៨១១ នាក់។ ហេតុដូច្នេះ​ចំនួន​​អ្នកស្លាប់សរុបដោយវីរុសកូរ៉ូណាប្រភេទថ្មីនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះគឺ ៨១៣ នាក់ ដែល​ក្នុង​​នោះមានករណីចំនួន២ ត្រូវបានកត់ត្រាថា ស្លាប់នៅខាងក្រៅប្រទេសចិនគឺ ប្រទេសហ្វីលីពីន​និង​ហុងកុង ​(ចិន) ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top