ប៉ុន្មានឆ្នាំថ្មីៗនេះ កីឡាចែវ SUP (Stand Up Paddle Boarding) នៅហៅថាជិះបន្ទះក្តារលើទឹក ក្លាយជាសកម្មភាពកីឡាសមុទ្រនាលំហអាកាស ត្រូវបានភ្ញៀវទេសចរជាច្រើនពេញចិត្ត ច្រើនបំផុតគឺយុវវ័យចូលចិត្តពិសោធន៍នៅពេលទៅទេសចរណ៍នៅទីក្រុងដាណាំង...
SUP ជាវិញ្ញាសារកីឡាថ្មីហូរចូលមកប្រទេសវៀតណាមដោយឆាប់រហ័ស ហើយបានយុវវ័យទទួលយកយ៉ាងងាយ ពីព្រោះកីឡាថ្មីនេះងាយលេង ជាមួយនឹងកម្លាំងទាក់ទាញរបស់វា។ ឱ្យតែមាន SUP មួយគ្រឿង និងបំណិនមូលដ្ឋានមួយ ដែលបានណែនាំរហ័សនៅនឹងកន្លែង គឺអ្នកលេងអាចរំអិលលើទឹករលកដោយសេរី សម្រប់ខ្លួនជាមួយនឹងរលកសមុទ្រ ព្រមទាំងក្រេបយកជំនោរអារម្មណ៍ដោយបានរសាត់អណ្តែត និងទទួលពន្លឺរស្មីនៃអរុណរះនៅលើមហាសមុទ្រដ៏ធំធេង។
ឆ្នេរសមុទ្រមឹនថៃ (Man Thai) កុះករជាមួយទិដ្ឋភាពលេង SUP នៅពេលព្រឹកព្រលឹម នារដូវប្រាំងខ្យល់ត្រជាក់។ រូបថត៖ ថាញហ្វ័រ និង ឡេ ហាយសឺន
នៅទីក្រុងដាណាំង តំបន់ឆ្នេរសមុទ្រមឹនថៃ (Man Thai) ស្ថិតនៅត្រង់ក្រោមជើងភ្នំសឺនត្រា (Son Tra) ដោយបានកំពូលភ្នំបន្ទោងប្រាណចេញទៅសមុទ្រ ធ្វើជារនាំងបាំង ដូច្នេះ មានរលកស្ងប់ ទឹកថ្លា ជាពិសេសនៅរយៈពេលពីខែមីនា ដល់ខែសីហា ធាតុអាកាសអំណោយផល គ្មានខ្យល់ព្យុះ ដូចនេះសមស្រប់នឹងវិញ្ញាសារកីឡាចែវ SUP។ រយៈពេលដ៏ប្រពៃសម្រាប់ការចែវ SUP លើទឹករលក គឺនៅប្រហែលម៉ោង៥ ដល់ម៉ោង៧ព្រឹក នេះជាពេលរលកស្ងប់ ខ្យល់ស្រាល ទឹកថ្លា ត្រជាក់ ហើយក៏ជាពេលអរុណរះផាតពណ៌ក្រហមពេញផ្ទៃទឹកសមុទ្រ មើលទៅគួរឱ្យកួចចិត្ត។
ភាពទាក់ទាញនៃ SUP ចំពោះយុវវ័យ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ប៉ុន្មានឆ្នាំថ្មីៗនេះ ឱ្យតែដល់រដូវប្រាំង អ្នកស្រុក និងភ្ញៀវទេសចរជាច្រើន ធ្វើដំណើរមកកាន់សមុទ្រមឹនថៃ (Man Thai) ដើម្បីផ្សងព្រេងជាមួយល្បែងចែវ SUP។ អ្នកលេងភាគច្រើនជាយុវវ័យ និងភ្ញៀវទេសចរបរទេស។ ចំពោះភ្ញៀវទេសចរ ចែវ SUP គឺជាល្បែងលេងថ្មីប្លែកមួយ ដែលពោរពេញដោយភាពទាក់ទាញ និងមានសុវត្ថិភាពបង្គួរផងដែរ។ ចំណាយប្រាក់ប្រហែល ២០០ ដល់ ២៥០ពាន់ដុង ភ្ញៀវទេសចរអាចជួល SUP មួយគ្រឿង ពោរពេញដោយពណ៌សម្បុរ និងអាវកាក់មួយ អាចលេងដោយសប្បាយ និងស្វែងយល់ល្បែងរំអិលលើទឹករលកសមុទ្រ។
លេងសប្បាយក្រោមជំនោររលកដោយ SUP។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
យុវវ័យជាច្រើនឱ្យដឹងថា ល្បែងលេងចែវ SUP នៅឆ្នេរសមុទ្រមឹនថៃ (Man Thai) មានចំណាប់អារម្មណ៍ពិសេស ពីព្រោះពួកគាត់បានសម្រប់ខ្លួននឹងធម្មជាតិ បានរំអិលលើទឹករលកសមុទ្រស្ងប់។ SUP អាចនាំអ្នកលេងទៅឆ្ងាយពីច្រាំង អ្នកខ្លះហែលទៅឆ្ងាយពីច្រាំងឡើងដល់១គីឡូម៉ែត្រ ឬ២គីឡូម៉ែត្រ ទីនោះគេអាចទៅជិតទូកនេសាទ ដែលកំពុងចុះចត់នៅលើសមុទ្រ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅនៃអ្នកសាទ ដែលទើបវិលត្រឡប់មកពីនេសាទដាច់យប់ ឬគយគន់ទីក្រុងពីលំហសមុទ្រ ពោរពេញដោយអារម្មណ៍ពិសេស ហើយជាពិសេសគឺបានទទួលថ្ងៃអរុណរះ ផាតក្រហមពេញផ្ទៃទឹកមហាធំធេង។
ការរីកចម្រើននៃវិញ្ញាសារកីឡា SUP ដែលបង្កើតឱ្យមានសេវាជាច្រើនអមតាម ដូចជាជួល SUP ណែនាំចែវ SUP រួមនឹងសេវាកម្មស្រស់ស្រូបអាហារពេលព្រឹក ដ៏ទាក់ទាញ តែងត្រៀមបម្រើភ្ញៀវទេសចរ ដោយមានតម្លៃសមរម្យ និងធានាគុណភាព។
SUP កំពុងនាំមកចំណុចចំណាប់អារម្មណ៍ថ្មីពេញដោយភាពប្លែក សម្រាប់អាណត្តិទេសចរណ៍សមុទ្រនៅទីក្រុងដាណាំង។ រូបថត៖ ថាញហ្វ័រ/ កាសែតរូបភាពវៀតណាម
តំណាងគណៈកម្មការគ្រប់គ្រងឧបទ្វីបសឺនត្រា (Son Tra) និង ឆ្នេរសមុទ្រទេសចរណ៍ដាណាំងរៀបរាប់ថា បច្ចុប្បន្នសកម្មភាពចែវ SUP នៅឆ្នេរសមុទ្រមឹនថៃ (Man Thai) រីកចម្រើនដោយរហ័ស និងខ្លាំងពូកែ នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន រាល់ពេលព្រឹកតែងមានមនុស្សរាប់ពាន់នាក់ រួមនឹង SUP មានប្រហែលពី៥០០ ដល់ ៦០០ SUP សកម្មភាព បង្កើតបានជាទិដ្ឋភាពទាក់ទាញ និងកុះករ។ ដើម្បីធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ដែលចូលរួមលេងសប្បាយ គណៈកម្មការគ្រប់គ្រង តែងរៀបចំកម្លាំង មធ្យោបាយយាមល្បាត់ តាមដាន ក្រើនរំលឹកអ្នកលេង ក៏ដូចជាធានាអាជីវកម្ម សេវាកម្ម ជួល SUP និង សេវាកម្មផ្សេងៗ ឱ្យបានត្រឹមត្រូវបំផុត។
ជាមួយនឹងរូបភាពកីឡាសមុទ្រថ្មីនេះ ទីក្រុងដាណាំងកំពុងនាំយកជូនភ្ញៀវទេសចរនូវការផ្សងព្រេង និងក្រេបយកភាពថ្មី ដែលពោរពេញដោយការទាក់ទាញ និងចំណាប់អារម្មណ៍សម្រាប់វេលាវ៉ាកងជាទីនឹងរលឹកនៅទីក្រុងដាណាំងល្បីឈ្មោះបំផុតនៃភូមិភាគកណ្តាល៕
- អត្ថបទ រូបថត៖ ថាញហ្វ័រ និង ឡេ ហាយសឺន
- ប្រែសម្រួល៖ រីកើង